ព័ត៌មានជាតិ

ព្រះធម្ម​វ​ន​​វា​សី​ ច​​​​​​ន្ទ ​មុនី​ ​និ​ង​ព្រះ​ស​ង្ឃ​ និ​ម​ន្ត​ទៅ​មើ​​ល​ព្រំ​ដែ​ន​ក​ម្ពុ​ជា​ ​ថៃ បា​ន​ឆ្ល​ង​​កា​ត់​ខេ​ត្តប​ន្ទា​យ​មា​ន​ជ័​យ​ ​​បា​ត់​ដំ​ប​​ង ​ប៉ៃ​លិន ស​ម្តែ​ង​ទេ​ស​នា​អ​ប់​រំ​ចិ​ត្ត​និ​ង​​បួ​ង​សួ​ង​សុំ​ទឹ​ក​ភ្លៀ​ង

ខេត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​–​ ​បា​ត់​ដំ​​ប​ង​ ​:​ ព្រះ​ធ​ម្ម​វ​ន​​វា​សី​ច​ន្ទ​ ​មុ​នី​​ ​និ​ង​ព្រះ​ស​ង្ឃ​ត្រូ​វ​រៀ​​ប​ចំ​អោ​យ​និ​ម​ន្ត​​ទៅ​មើ​ល​ខ្សែ​ប​ន្ទា​ត់​​ព្រំ​ដែ​ន​ ​ប​ង្គោ​ល​ព្រំ​ដែ​ន​ក​ម្ពុ​​ជា​ ​ថៃ​នោះ​ ​ម​ក​ទ​ល់​​ល្ងា​ច​ថ្ងៃ​ទី​២​៥​ខែ​សី​​ហា​ឆ្នាំ​២​០​២​៤​ ​នេះ​ ​​បា​ន​ឆ្ល​ង​កា​ត់​ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​បា​​ត់​ដំ​ប​ង​ ​និ​ង​ទៅ​​ដ​ល់​ប៉ៃ​លិ​ន​ហើ​យ​​។​

នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យក្បួនដង្ហែរបស់សង្ឃអង្គនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយព្រះមេគណខេត្តនិងព្រះមន្ត្រីទាំងពីរគណ: ,លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ,លោកអ៊ុំ រាត្រី អភិបាលខេត្តព្រមទាំងមន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច ប្រជាពុទ្ធបរិស័ទជាច្រើន។

ក្នុងនោះមានការនិមន្តសម្តែងទេសនាអប់រំចិត្តខ្លីៗនៅប្រាសាទបន្ទាយឆ្មារស្រុកថ្មពួក,នៅវត្តទួលពង្រក្រុងប៉ោយប៉ែត ព្រមទាំងនិមន្តទៅម្តុំផ្សារជិតច្រកព្រំដែនតំបន់បឹងត្រកួន, ផ្សារអូរបីជាន់ជិតច្រកអូរបីជាន់,ចូលទៅព្រំដែនមើលតម្រុយនៃបង្គោលព្រំដែននិងបង្គោលព្រំដែនលេខ៤៤ នាភូមិជោគជ័យ(ណងចាន់) ឃុំអូរបីជាន់ស្រុកអូរជ្រៅ ព្រមទាំងនៅវត្តនិងកន្លែងមួយចំនួនទៀតនាស្រុកម៉ាឡៃ។

នាឱកាសនោះ.ព្រះធម្មវនវាសីចន្ទ មុនី ក៏សូត្រធម៌ជាមួយអ្នកស្រុកបួងសួងសុំទឹកភ្លៀងសម្រាប់មនុស្ស សត្វបរិភោគ ផឹកនិង ប្រើប្រាស់ ព្រមទាំងស្រោចស្រពលើផែនដីនិងផលដំណាំផងដែរ។
នៅតំបន់នោះ មេឃក្តៅហួតហែង រាំងស្ងួតជិត៣សប្តាហ៍កន្លងមកហើយ ។

នាព្រលប់ថ្ងៃទី២៤ ខែសីហា បានទៅដល់ព្រំប្រទល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយជិត១ថ្ងៃទី២៥ ខែសីហានេះ ព្រះអង្គក៏បំពេញបេសកកម្មលើការទេសនាអប់រំចិត្តសាស្ត្រនិងព្រំដែនដូចសកម្មភាពនៅបណ្តាខេត្តភាគឦសាន្ត ព្រំដែនកម្ពុជា វៀតណាមនិងខេត្តមួយចំនួនទៀតតាមបន្ទាត់ព្រំដែនកម្ពុជា ឡាវនិងកម្ពុជា ថៃ។

លុះដល់រសៀលថ្ងៃទិ២៥ខែសីហា ប្រតិភូបានឆ្លងកាត់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង ចូលស្រុកសាលាក្រៅ ខេត្តប៉ៃលិនហើយ ។

នៅថ្ងៃទិ២៦ ខែសីហា ក្បួននេះនឹងបន្តដំណើរតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បាត់ដំបងនិងពោធិសាត់ រួចឆ្ពោះទៅខេត្តកោះកុងទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *