ព័ត៌មានជាតិ

កង​កម្លាំ​ង​ច​ម្រុះ​​ ​ត្រួ​ត​ពិ​និ​ត្យ​ ​កា​រ​ដុះ​លូ​ត​លា​​ស់​ឡើ​ង​វិ​ញ ​ព្រៃឈើ​ធ​ម្ម​ជា​តិ​​​​ ​ក្រោ​យ​ពី​ជ​ន​ល្មើ​ស លួ​​ច​កា​ប់​ទ​ន្ទ្រា​​ន រ​យ​ពេ​ល​មួយ​ឆ្នាំ​​ក​ន្ល​ង​ម​ក​

​ខេត្តកំ​ព​ង់​ធំ ៖ ​នៅ​ព្រឹក​ថ្ងៃ​​ទី០​​៨​ ​ខែ​ឧ​ស​ភា​ ​​ឆ្នាំ​២​០​២​៥​​ ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​​សោ​ម​ ​ស៊ុ​ន​ ​មេ​​ប​ញ្ជា​កា​រ​តំ​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​​រ​ង​ ​អ​នុ​ប្រ​ធា​​ន​អ​ចិ​ន្ត្រៃ​យ៍​គ​ណៈ​ក​ម្ម​​កា​រ​កា​រ​ពា​រ​ទ​ប់​ស្កា​ត់​ ​និ​​ង​ប​ង្ក្រា​ប​ប​ទ​ល្មើ​​ស​ធ​ន​ធា​​ន​ធ​ម្ម​ជា​តិ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​បា​ន​ដឹ​ក​​នាំ​ក​ង​ក​ម្លាំ​ង​ច​ម្រុះ​ ​រួ​ម​ជា​មួ​យ​​អា​ជ្ញា​ធ​រ​ដែ​ន​ដី​ទៅ​ត្រួ​ត​ពិ​និ​ត្យ​​ស្ថា​ន​ភា​ព​ព្រៃ​ឈើធ​ម្ម​​ជា​តិ​ដែ​ល​បា​ន​ដុះ​​លូ​ត​លា​ស់​ឡើ​ង​វិ​ញ​ ​​ក្រោ​យ​ពី​ជ​ន​ល្មើ​ស​លួ​ច​កា​​ប់​រ​យៈ​ពេ​ល​មួ​យ​​ឆ្នាំ​ក​ន្ល​ង​ម​ក​ ​ដែ​ល​​​ក​ង​​ក​ម្លំា​ង​​​ច​ម្រុះ​​​​​កា​រ​ពា​រ​​​បា​ន​​​​មិ​ន​​​ឲ្យ​​​មា​ន​​កា​រ​​​ដាំ​ដុះ​​​ ​​និ​ង​​​បា​ត់​ប​ង់​​​​ ​ក្នុ​ង​តំ​ប​ន់​ស​ហ​គ​ម​​ន៍​អូ​រ​ប​ញ្ញា​ ​ស្ថិ​ត​នៅ​ក្នុ​​ង​ឃុំ​សា​គ្រា​ម​ ​ស្រុ​ក​ប្រា​សា​ទ​ប​ល្ល័​ង្ក​​ ​ខេ​ត្ត​កំ​ព​ង់​ធំ​​ ​។​

​ឧ​​ត្ត​ម​សេ​នី​យ៍​ទោ​ ​​សោ​ម​ ​ស៊ុ​ន​ ​បា​ន​ប​ញ្ជា​​ក់​ថា​​​ ​នៅ​​​ថ្ងៃ​​ទី​​​៥​​​ ​ខែ​​​ឧ​ស​ភា ​​​ឆ្នាំ​​​២​០​២​​៤​​​ ​អ​ស់​​​​រ​យៈ​ពេ​ល​​​មួ​យ​​​​ឆ្នាំ​​​ក​ន្ល​ង​ទៅ​​​​ ​បា​ន​​​ដឹ​ក​​នាំ​​​ក​ង​ក​ម្លាំ​ង​​​ច​​ម្រុះ​​​ត្រួ​ត​ពិ​និ​ត្យ​​​​ដី​ព្រៃ​នៅ​តំ​ប​ន់​ស​​ហ​គ​ម​ន៍​អូ​ប​ញ្ញា​ ​ក្នុ​​ង​ដែ​ន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​បឹ​ង​​ពែ​រ​នេះ​ ​មា​ន​ទំ​ហំ​ជា​ង​១​​០​ហិ​​ក​តា​ ​ដែ​​ល​​​ត្រូ​វ​បា​ន​​ជន​ល្មើសលួចកាប់ទន្ទ្រានក្នុងចន្លោះចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ មុនពេលកងកម្លាំងចម្រុះចេញប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំចេញប្រតិប្តិការ ដែលកន្លងមកដីព្រៃទាំងនេះ ត្រូវបានជនល្មើសលួចកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ​ តែនៅថ្ងៃនេះ ដោយសារកងកម្លាំងយើងគ្រប់គ្រងការពារបាន មិនឱ្យមានការដាំដុះនិងយកដីនេះធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយបាន​ ដូច្នេះ​បាន​ធ្វើ​ឲ្យព្រៃធម្មជាតិ ត្រូវបានដុះលូតលាស់ឡើងវិញ លេី​ផ្ទៃ​ដី​កាប់​ទន្ទ្រាន​រួច​មាន​ភាព​ស្រស់​ត្រកាល​ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយ​ និងសម្រាប់សង្គមជាតិយេីងទាំងមូល។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តសកម្មភាពការពារទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ ខុស​ច្បាប់​ មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ ហើយនិងខិតខំការពារដីព្រៃ ដែលជនល្មើសបានកាប់ទន្រ្ទានកន្លងទៅ ដើម្បី​ថែរក្សាឱ្យព្រៃធម្មជាតិ ដុះលោតលាស់ឡើងវិញ ពិសេស ធ្វើឲ្យសម្រស់ធម្មជាតិនិងសត្វព្រៃនៅក្នុងសហគមន៍អូរបញ្ញាក្នុងដែនជម្រកសត្វព្រៃបឹងពែនេះ មានការប្រែប្រួលរីកចម្រើន ក្លាយជាកិច្ចការពារធនធានធម្មជាតិ សម្រាប់យើងទាំងអស់គ្នា ក្រោមការដឹកនាំ​ប្រកប​ដោយ​កិត្តិបណ្ឌតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​តរៀងទៅ​៕

Leave a Reply

Your email address will not be published. Required fields are marked *