ព័ត៌មានសន្តិសុខសង្គម

ក្មេងទំ​នើង២​នា​ក់​ ត្រូវបា​ន​ក​ង​​រា​ជ​ឣា​វុ​ធ​​ហ​ត្ថ​ខេ​ត្ត​ ប​ញ្ជូ​ន​​ទៅ​សាលា​ដំបូ​​ងខេ​​ត្ត ពា​ក់​ព័​ន្ធ​ក​​រ​ណី​ ហិ​ង្សា​ដោ​យ​ចេ​ត​​នា ​មា​ន​ស្ថា​ន​ទ​ម្ង​ន់​ទោ​ស​ និង​គំ​រា​​ម​ថា​នឹ​ង​ស​ម្លា​ប់

ខេត្តប​ន្ទា​​យ​មា​ន​ជ័​យ ​​​៖ ​នៅថ្ងៃ​​ទី​០​៦ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៥​ ​មូ​ល​​ដ្ឋា​ន​ក​ង​រា​ជ​អា​​វុ​ធ​ហ​ត្ថ​ក្រុ​ង​សិ​រី​សោ​ភ័​ណ​​បា​ន​ទ​ទួ​ល​ពា​ក្យប​ណ្ដឹ​ង​រ​ប​ស់​​ជ​ន​រ​ង​គ្រោះ​ឈ្មោះ​​ ​ស៊ា​ង​ ​គឹ​ម​ឆា​យ​ ​ភេ​ទ​ប្រុ​ស​ ​អា​យុ​១​​៤ឆ្នាំ​ ​មុ​​ខ​រ​​ប​រ​សិ​ស្ស​ ​ស្នា​ក់​នៅ​ប​ណ្តោះ​អា​ស​​ន្ន​ប​ន្ទ​ប់​ជួ​ល​ ​ស្ថិ​ត​​ក្នុ​ង​ភូ​មិ​កំ​ព​ង់​ស្វា​យ​ ​ស​​ង្កា​ត់​កំ​ព​ង់​ស្វា​យ​ ​ក្រុ​ង​សិ​រី​សោ​ភ័​ណ​​ ​ខេត្ត​​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ស្ដី​ពី​​ក​រ​ណី​ហិ​ង្សា​ដោ​យ​ចេ​ត​នា​​មា​ន​ស្ថា​ន​ទ​ម្ង​ន់​ទោ​​ស​ ​និ​ង​គំ​រា​ម​ថា​នឹ​ង​ស​ម្លា​ប់​ ​​ប្រ​ព្រឹ​ត្ត​កា​ល​ពី​វេ​លា​ម៉ោ​​ង​១​៧​ ​និ​ង​១​០​នា​ទី​ ​ថ្ងៃ​​ទី​០​៥​ ​ខែ​ឧ​ស​ភា​ ​​ឆ្នាំ​២​០​២​៥​ ​នៅ​ចំ​​ណុ​ច​មុ​ខ​សា​លារៀ​នសុ​វ​ណ្ណ​​ភូ​មិ​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​កំ​ព​ង់​ស្វា​យ​ ​​ស​ង្កា​ត់​កំ​ព​ង់​ស្វា​យ​ ​ក្រុ​ង​​សិ​រី​សោ​ភ័​ណ​។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ញាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្បែរសាលារៀនអនុវិទ្យាល័យកំពង់ស្វាយ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន០២នាក់ ១-ឈ្មោះ ហេង ស៊ីមិញ ហៅទឺ ភេទប្រុស អាយុ ១៦ ឆ្នាំ បច្ចុប្បន្ននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ២.ឈ្មោះ ហ៊ុត ជីងធាន ហៅប៊ូ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាងមួកសុវត្ថិភាពមួយ(វត្ថុតាងវាយជនរងគ្រោះ), ០១ម៉ូតូគ្រឿង និងទូរសព្ទចំនួន០២គ្រឿង ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន ដោយសារតែខឹងជនរងគ្រោះថា ក្រុមបេនឡានរបស់ខ្លួនជាក្រុមអន់ ទើបខ្លួនគុំសងសឹកជាមួយជនរងគ្រោះតែម្តង។

ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *