ព័ត៌មានជាតិ

ឯកឧ​ត្ត​ម​​ ​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​ ​ស​ ​ថេ​ត​ ​​អ​​​គ្គ​​​​​ស្ន​​​ង​​​​​កា​​​រ​​​ន​​​​គ​​​រ​​​បា​​​ល​​​ជា​​តិ​ ​​​ប​ន្ត​ចុះ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ​​និ​ង​សួ​រ​សុ​​ខ​ទុ​​ក្ខ ​ក​ង​ក​ម្លាំ​ង​ន​គ​រ​បា​ល​កា​រ​ពា​រ​​ព្រំ​ដែ​ន​ប្រ​​ចាំ​ទិ​ស​ភូ​មិ​ភា​គ​ទី​៤​ ​នា​​ឱ​កា​ស​ពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំថ្មី ​​​នា​ពេ​ល​ខា​ង​មុ​ខ

ខេត្តព្រះ​វិហា​រ​ ​៖​ ​ប​ន្ទា​ប់​ពី​បា​ន​​សំណេះ​​សំ​ណា​ល​សួ​រ​សុ​ខ​ទុ​ក្ខ​ថ្នាក់​ដឹ​ក​នាំ ​និ​ង​ម​​ន្រ្តីន​​គ​រ​បា​ល​ជា​តិ​នៃ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​​​បា​ល​ខេ​ត្ត​ព្រះ​វិ​ហា​ររួ​ច​ម​ក​ ​នៅ​រ​​សៀល​ថ្ងៃ​ពុ​​ធ​ ​ទី​១​៩​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​​២​៥​ ​នេះ​ ឯកឧ​ត្ត​ម​​ នា​យ​ឧ​ត្ត​​ម​សេ​នី​យ៍​ ​ស​ ​ថេ​ត​ ​អ​គ្គ​ស្ន​ង​​កា​រ​ន​គ​រ​បា​ល​ជា​តិ​ ​បា​ន​​ប​ន្ត​ដឹ​ក​នាំ​ប្រ​តិ​ភូ​អ​គ្គ​ស្ន​ង​កា​រ​ដ្ឋា​​ន​ន​គ​រ​បា​ល​ជា​តិ​ ​ចុះ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ​និ​ង​សួ​រ​សុ​ខ​ទុ​ក្ខ​​ក​ង​ក​ម្លាំ​ង​ន​គ​រ​បា​ល​កា​​រ​ពា​រ​ព្រំ​ដែ​ន​ប្រ​ចាំ​ទិ​ស​ភូ​មិ​ភា​គ​ទី​៤​ ​ស្ថិ​ត​នៅ​ឃុំ​ស្រ​អែ​ម​ ​ស្រុ​ម​ជាំ​​ក្សា​ន្ត​ ​ខេ​ត្ត​ព្រះ​វិ​ហា​រ​ ​នា​ឱ​កា​ស​ពិ​ធី​បុ​​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី​ ​ប្រ​ពៃ​ណី​ជា​តិ​ខ្មែ​រ​ ​នា​ពេ​ល​ខា​ង​មុ​ខ​​។​

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនជាតិមាតុភូមិ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តព្រះវិហារ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកជាថ្មី ដល់កម្លាំងនគរបាលការពារព្រំដែន ត្រូវសហការជាមួយបណ្ដាអង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀត បង្កើនការល្បាតតាមបន្ទាត់ព្រំដែនដោយយកចិត្តទុកដាក់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *