ព័ត៌មានជាតិ

សម្តេច​ព​ញា​​ច​​ក្រី​ ​ហេ​ង​ ​សំរិ​ន​ ​ប្រ​ធា​នរ​ដ្ឋ​ស​ភា​ ​នៃព្រះ​រា​ជា​ណា​ច​ក្រក​ម្ពុ​ជា ប្រ​កា​ស​គាំ​ទ្រ​ ផែ​ន​កា​រ​ចា​ក់​វ៉ា​ក់​សាំង​ ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិ​បា​ល​

​រា​ជ​ធា​នី​ភ្នំពេ​ញ​ ​៖​ នៅ​ថ្ងៃ​ទី​៣​០ ​ខែ​មិ​នា​ ​ឆ្នាំ​២​០​២​១ ស​ម្តេ​ច​ព​ញា​ច​​​ក្រី​ ​ហេ​ង​ ​សំរិ​ន​ ​ប្រ​ធា​ន​រ​ដ្ឋស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ​​ បា​ន​ប​ង្ហា​ញ​សា​រ​គាំ​ទ្រ​ចំ​ពោះ​ផែ​នកា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​ជូ​នប្រ​ជា​ព​ល​រ​ដ្ឋ​ទូ​ទាំ​ង​ប្រទេ​ស​ ​ពិ​សេ​ស​យុ​ទ្ធនា​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​ ​ជូន​ប្រ​ជា​ព​ល​រ​ដ្ឋ​ឲ្យបា​ន​យ៉ា​ង​តិ​ច​១​លាន​ដូ​ស​ ​ក្នុ​ង​មួយ​ខែ​ពិ​ត​ជា​មា​ន​សា​រៈ​សំ​ខាន់​ ​ដើ​ម្បី​ទ​ប់​ស្កា​ត់​កា​រ​រី​ក​រា​ល​ដាល​ជំ​ងឺ​កូ​វី​ដ​-​១​៩​ ​ប្រ​ក​បដោ​យ​ប្រ​សិ​ទ្ធ​ភា​ព​និ​ង​ស្តា​រ​សេដ្ឋ​កិ​ច្ច​ដែ​ល​រ​ង​ផ​លប៉ះ​ពា​ល់​ឲ្យ​ងើ​ប​ឡើ​ង​វិ​ញ​បា​នឆា​ប់​រ​ហ័​ស​ ។​

សម្តេចប្រធានរដ្ឋសភា បានប្រកាសការគាំទ្រផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺតាមរយៈហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ ដោយសម្តេចបានសរសេរយ៉ាងដូច្នេះថា ៖ សូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុតវ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។

នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។

សូមជនរួមជាតិទំាំងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឱ្យបានហ្មត់ចត់ជាទីបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *