អន្តរជាតិ ៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៣០ នាក់ទៀតនិងមានករណីឆ្លងថ្មីចំនួន ៣.១២៩ ករណីនៅទូទាំងប្រទេសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
យោងតាមតួលេខខាងលើបានធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបទូទាំងប្រទេសថៃកើនឡើងដល់ ១,៥៥៥នាក់ និងករណីឆ្លងសរុបមានចំនួន ២០៧,៧២៤ករណី។
ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើគឺមាន២.៦៧២នាក់ជាប្រជាជនទូទៅ និង៤៥៧ នាក់ទៀតស្ថិតក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។ទន្ទឹមនឹងនោះអ្នកជំងឺកូវីដ១៩ចំនួន ៤.៦៥១ នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ហើយត្រូអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕