ព័ត៌មានជាតិ

រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ម​​ហា​ផ្ទៃ​ ៖​ ​កា​​រ​ចូ​ល​រួ​ម​ប​រិ​ច្ចា​គ​ថ​​វិកា​ រ​ប​ស់ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្មែ​រ​​ ​ជា​មួ​យ​រា​ជ​រ​ដ្ឋា​ភិ​​បា​ល​ ​គឺ​ជា​ក​ម្លាំ​ង​សា​​ម​គ្គី​ដ៏​រឹ​ង​មាំ​ស​ម្រា​ប់​ជា​តិ​

ខេត្តព្រៃវែង ៖ ​ឯក​ឧ​ត្ត​ម​អ​​ភិ​ស​ន្តិ​ប​ណ្ឌិ​ត​ ​ស​ ​សុ​ខា​ ឧប​នា​យ​ក​រ​ដ្ឋ​ម​​ន្រ្តី​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​ម​ហា​​ផ្ទៃ ​បា​​ន​គូ​ស​ប​ញ្ជា​ក់​ថា​ កា​រ​ចូ​ល​រួ​ម​ប​រិ​ច្ចា​គ​ថ​វិ​កា​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្មែ​រ​​ ​ជា​មួ​យ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​គឺ​ជា​ក​ម្លាំ​ង​សា​ម​គ្គី​ដ៏​រឹ​ង​មាំ​ស​ម្រា​ប់​​ជា​តិ​។​ ​ជា​មួ​យ​គ្នា​នោះ​ ​ឯ​ក​ឧ​ត្ត​ម​អ​ភិ​ស​ន្តិប​ណ្ឌិ​ត​ ​ក៏​​បា​ន​ប​ង្ហា​ញ​ភា​ព​ស្ញ​ប់​​ស្ញែ​ង​ចំ​ពោះ​ក​ម្លាំ​ង​សា​ម​គ្គី​រ​ប​​ស់ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្មែ​​រ​ ​ទាំ​ង​ក្នុ​ង​និ​ង​ក្រៅ​ប្រ​​ទេ​ស​ ​ដែ​ល​បា​ន​ប​រិ​ច្ចា​​គ​ថ​វិ​កា​រួ​ម​ចំ​ណែ​ក​គាំ​ទ្រ​រា​​ជ​រ​ដ្ឋា​ភិ​បា​ល​ ​ក្រោ​មការ​ដឹ​​ក​នាំ​រ​ប​ស់​ស​ម្ដេ​ច​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ដើ​​ម្បី​ប​ន្ត​អ​ភិ​វ​ឌ្ឍ​ន៍ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​​ន្ធ​ ​នៅ​តា​ម​ប​ណ្តោ​យ​តំ​ប​ន់​​ព្រំ​ដែ​ន​។​

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការរួមចំណែកនេះ ថាជាការបង្ហាញច្បាស់នូវទឹកចិត្តខ្វល់ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋ ចំពោះជាតិមាតុភូមិជាទីស្នេហា និងបានបន្ថែមទៀតថា ជាការពិតមិនអាចប្រកែកបាន គឺគ្មានជនជាតិណា ឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់ជាតិមាតុភូមិ ចង់ឃើញភាពរីកចម្រើនក្រោមម្លប់សុខសន្តិភាព ជាងប្រជាពលរដ្ឋខ្មែរខ្លួនឯងនោះឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា កន្លងមក និងថ្មីៗនេះទៀត អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស រួមទាំងដៃជើង ប្រកបដោយមនោគមវិជ្ជានយោបាយបំផ្លាញផលប្រយោជន៍ជាតិ បានប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខ ដោយជ្រកក្រោមលេសខ្វល់ខ្វាយមិនសមហេតុផល ទាំងលើគម្រោងព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍន៍តំបន់ព្រំដែន ជាប់ប្រទេសឡាវ និងវៀតណាម។

ទន្ទឹមនឹងការចាត់ទុកសកម្មភាពក្រុមប្រឆាំងជ្រុលនិយម ថាជាការធ្វើនយោបាយតាមរបៀបស្មោកគ្រោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដោយសង្កត់ធ្ងន់ទៀតថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិ ដើម្បីបម្រើផលប្រយោជន៍បរទេស ហើយក៏គ្មានអ្នកដឹកនាំណា ដឹកនាំប្រទេស នាំឱ្យបាត់បង់ទឹកដីនោះដែរ។

សូមបញ្ជាក់ថា ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីចូលនិវត្តន៍ នៅស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អតីតមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន ជាពិសេសការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិគ្រប់ដំណាក់កាល៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *