ព័ត៌មានជាតិ

នៅស្រុ​ក​ប​​រិ​បូ​រ​ណ៍​ ​និ​ង​ស្រុ​ក​កំ​ព​ង់​លែ​ង​ មានការប​​ង្ក្រាប​ កា​រ​​ដឹ​ក​ជ​ញ្ជូ​ន ​កូ​ន​ត្រី​ប្រា​ល្មើ​ស​ច្បា​ប់​ ​និ​ង​ដុ​​ត​បំផ្លា​ញ​​ចោ​ល ​ឩ​ប​ក​រ​ណ៍​ល្មើ​ស​នេ​សា​ទ

ខេត្តកំ​ព​​ង់​ឆ្នាំ​ង ៖​ ​ស​ម​ត្ថ​កិ​ច្ច​ជ​ល​ផ​ល​ខេ​ត្ត​កំ​ព​​ង់​ឆ្នាំ​ង​ បានប​ន្ត​វិ​ធា​ន​កា​រ​ក្តៅ​ ​ប​ង្ក្រា​ប​ប​ទ​ល្មើ​ស​នេ​សា​ទ​នា​​រ​ដូវ​​បិ​ទនេសាទ ​ដុ​ត​​នឹ​ង​កា​ប់​បំ​ផ្លា​ញ​ចោ​ល​វ​ត្ថុ​​តា​ង​មួ​យ​ចំ​នួ​ន​ធំ​នៅ​ហ្នឹ​ង​ក​​ន្លែ​ង​តែ​ម្ត​ង​។

​លោ​ក​លី​​ ឡា​ ​នា​​យ​​​​ខ​​​ណ្ឌ​រ​ដ្ឋ​បា​ល​ជ​លផ​លឲ្យ​ដឹ​ង​​ថា​ ​ប្រ​តិ​ប​ត្តិ​កា​រ​នេះ​ថ្ងៃ​ទី​៣​០​ ​ខែ​សី​ហា​ ​ឆ្នាំ​២​​០២​​៤​ ​ល​ទ្ធ​ផ​ល​រួ​ម​​មា​ន​៖​ ក្រុ​ម​កា​រ​ងា​រ​ខ​ណ្ឌ​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​កំ​ព​ង់​ឆ្នាំ​ង​ ​ដឹ​ក​នាំ​ដោ​យ​លោ​ក​ ​អ៊ូ​ ​សោ​ភ័​ណ​ ​នា​យ​រ​​ង​ខ​ណ្ឌ​ ​ក​ម្លាំ​ង​ស​រុ​ប​ ​៥​នា​ក់​ ​បា​ន​ចុះ​ល្បា​ត​ប្រ​ទះ​​ឃើ​ញ​កា​រ​ដឹ​ក​ជ​ញ្ជូ​ន​ផ​ល​​ផ​លិ​ត​ផ​ល​ជ​ល​ផ​ល​ ​ភា​គ​ច្រើ​ន​ជា​ប្រ​ភេ​ទ​កូ​ន​ត្រី​ប្រា​ ​គ្មា​ន​លិ​ខិ​​ត​អ​នុ​ញ្ញា​ត​នៅ​ចំ​ណុ​ច​សា​លា​តា​ហា​យ​ ​ភូ​មិ​​ស្វា​យ​គ​យ ​​ឃុំ​ព​ន្លៃ​ ​ស្រុ​ក​ប​រិ​បូ​ណ៌​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​។​
​វត្ថុតាងមានដូចខាងក្រោម៖
១-ម៉ូតូសន្តោងរឺម៉ក់ចំនួន០១គ្រឿង
២-ត្រីចម្រុះ៥០០ គីឡូក្រាម

តាមការស្រាវជ្រាវត្រីនេះបានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួន។ បន្ទាប់មកក្រុមការងារយើងបានឯកភាពគ្នាកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។
ដោយឡែកផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី កម្លាំងចូលរួមសរុប ចំនួន ៥ នាក់
មធ្យោបាយម៉ាឡាស្មាច់ ០១ គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅក្នុងដែននេសាទ ចំណុច បឹងតាមលើ ខាងកើតភូមិតាមលលើ ឃុំ កោះថ្កូវ ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង។
+សង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការណ៍ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និង សហគមន៍នេសាទភូមិព្រែកឆ្តោ សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយ លោក រៀល សុខុម នាយសង្កាត់រ រដ្ឋបាលជលផលគិរី កម្លាំងចូលរួមសរុប ចំនួន ១៣នាក់ មធ្យោបាយម៉ាឡាស្មាច់ ០៤គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចស្វាស្លាប៉ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។
វត្ថុតាងបំផ្លាញចោលនូវហ្នឹងកន្លែង ០២ករណីក្នុងនោះមាន :
១/ របាំងស្បៃមុង១៦កន្លែងប្រវែង៥០០ម លូស្បៃមុង ចំនួន ១៦គ្រឿង បង្គោល ចំនួន ២៧០ ដើម ត្រីចំរុះចាក់លែងក្នុងដែននេសាទ ចំនួន ៨០ គគ្រ ៕

Leave a Reply

Your email address will not be published. Required fields are marked *