ព័ត៌មានជាតិ

ឯកឧ​ត្ត​ម​ ​នេ​ត្រ​ ​​ភ​ក្ត្រា​ ​ក្រើ​ន​រំ​លឹ​ក​ដ​ល់ ​អ្ន​ក​សារ​ព័​​ត៌​មា​ន​ ​ត្រូ​វ​ប​ន្ត​​ចូ​ល​រួ​ម​អ​នុ​វ​ត្ត​ន៍​ គោ​រ​ព​ក្រ​​ម​សី​ល​ធ​ម៌​ ​វិ​ជ្ជា​ជី​វៈ​​សា​រ​ព័​ត៌​មា​​ន​ ​អោ​យ​បា​ន​ត្រឹ​ម​ត្រូ​វ​ ​ដើ​ម្បី​ចៀ​​ស​ផុ​ត​ប​ញ្ហា​ផ្សេ​ង​ៗ​

​ខេត្តកំពង់ធំ ៖ ឯ​ក​ឧ​ត្ត​ម​ ​​រ​ដ្ឋ​ម​ន្រ្តី​ ​នេ​ត្រ​ ​ភ​ក្ត្រា​ ​បា​ន​សំ​ដែ​ង​នូ​វ​កា​រ​អ​រ​គុ​ណ​ដ​ល់​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​ដែ​ល​បា​ន​បំ​ពេ​ញ​តូ​នា​ទី​យ៉ា​ង​សំ​ខា​ន់​ជា​ប្រ​ព​ន្ធ័​ផ្ស​ព្វ​ផ្សា​យ​ ​ដែ​ល​នាំ​យ​ក​នូ​វ​ព័​ត៌​មា​ន​ពិត​ ​និ​ង​​ការ​ពិ​ត​​ ​ជូ​ន​ដ​ល់​ស​ង្គ​ម​ ​តា​ម​រ​យៈ​កា​រ​ផ្សា​យ​ព័​ត៌​មា​ន​ពិ​ត​ ​មា​ន​ប្រ​ភ​ព​ច្បា​ស់​លា​ស់​ ​។​ ​កា​រ​ថ្លែ​ង​ក្នុ​ង​ឱ​កា​ស​នេះ​ធ្វើ​ឡើ​ង​ ​ក្នុ​ង​​ឱ​កា​ស​ ឯ​​ក​ឧ​ត្ត​ម ​នេ​ត្រ​ ​ភ​ក្ត្រា​ ​​រដ្ឋ​ម​​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​អ​ញ្ជើ​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​ជុំ​ព​ង្រឹ​ង​ ​កា​រ​ងា​រ​ម​ន្ទី​រ​​ព័​ត៌​មា​ន​ខេ​ត្ត​កំ​ព​ង់​ធំ​ ​នៅ​​ព្រឹ​ក​ថ្ងៃ​ទី​០​៣​ ​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២​​០២​៣​ ​​នា​សា​ល​ប្រ​ជុំម​​ន្ទី​រព័​​ត៌​មាន​ខេ​​ត្ត​កំ​ព​ង់​ធំ​ ​។

ឯកឧត្តម រដ្ឋមន្រ្តី បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន អោយបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញកិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់ ។ ក្រសួងព័ត៌មាន ក៏នឹងធ្វើការពង្រឹងលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ។

ឯកឧត្តម រដ្ឋមន្រ្តី បានគួសបញ្ជាក់ពី ការងារសន្តិសុខព័ត៌មាន ដែលសំដៅទៅលើការធានាអោយបាននូវការទទួលព័ត៌មានរបស់សាធារណជន ខ្លឹមសារដែលមានគុណភាព មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។

ឯកឧត្តម បានអំពាវនាវអោយអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ មិនលំអៀង ចៀសវាងការយកនូវមុខរបរវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើអាជីវកម្ម ឬទៅទាញយកផល ចំណេញដែលខុសច្បាប់ ៕ប្រភពក្រសួងព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *