ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ ​ចំ​នួន​៣​៥​នា​ក់​ ​ត្រូ​វ​បា​ន ​ស​ម​ត្ថកិ​ច្ច ឃា​​ត់​ខ្លួន ពា​​ក់​ព័​ន្ធ ​ក​រ​ណី​គ្រឿ​ង​ញៀ​ន

ខេត្តព្រះសីហនុ ៖ ​ដោ​​យ​កា​រ​ដឹ​ក​នាំ​ប​ញ្ជា​ពី​សំ​ណា​ក់​លោ​​ក​ឧ​ត្ត​ម​សេ​នី​យ៍​ត្រី​ ​ហេ​ង​ ​​ប៊ុ​ន​ទី​ ​មេ​ប​ញ្ជា​កា​រ​ ​ក​ង​រា​​ជ​អា​វុ​ធ​ហ​ត្ថ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ នៅ​វេ​លា​ម៉ោ​ង​១​៣​:​៣​​០​នា​ទី​ ​ថ្ងៃ​ទី​១​៧​ ​ខែ​មី​នា​ ​ ឆ្នាំ​ ​២០​២​២​ ​​ក​ម្លាំ​ង​ជំ​នា​ញ​ ​នៃ​កា​រិ​យា​ល័​​យ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​ន​ ​ម​ន្ទី​រ​ស្រា​​វ​ជ្រា​វ​និ​ង​ប​ង្ក្រា​ប​ប​ទ​​ល្មើ​ស​ ​ដឹ​ក​នាំ​ដោ​យ​លោ​ក​​វ​រ​សេ​នី​យ៍​ត្រី​ ​ឡុ​​ង​ ​ ​គឹ​ម​ហួ​រ​ ​​នា​យ​កា​រិ​យា​ល័​យ ​ស​ហ​​កា​រ​ជា​មួ​យ​ក​ម្លាំ​ង​មូ​ល​​ដ្ឋា​ន​ក​ង​រា​ជ​អា​វុ​ធ​​ហ​ត្ថ​ស្រុ​ក​កំ​ព​ង់​សី​​លា​ ​និ​ង​មា​ន​កា​រ​ស​​ម្រ​ប​ស​ម្រួ​ល​ផ្នែ​ក​នី​តិ​វិ​ធី​​ច្បា​ប់​ពី​លោ​ក​ ​ពេ​ញ​ ​ពិ​សិ​ដ្ឋ​ ​ព្រះ​រា​ជ​អា​ជ្ញា​រ​ង​ ​​នៃ​អ​យ្យ​កា​រ​អ​ម​សា​លា​ដំ​បូ​ង​ខេ​ត្ត​ព្រះ​សី​​ហ​នុ​ ​​បា​ន​ចុះ​ព​ន្លា​ត​ស​​ម​ត្ថ​កិ​ច្ច​ដែ​ន​ដី​ ​ស​ហ​កា​រ​ជា​មួ​យ​ក​ម្លាំ​​ងមូ​​ល​ដ្ឋា​ន​ក​ង​រា​ជ​អា​វុ​​ធ​ហ​ត្ថ​ស្រុ​ក​ភ្នំ​ស្រួ​ច​ ​ខេ​ត្ត​​កំ​ព​ង់​ស្ពឺ​ ​ដឹ​​ក​នាំ​ដោ​យ​លោ​ក​អ​នុ​សេ​នី​យ៍​ឯក​ ​​គិ​ត​ ​ប៊ុ​ន​ធឿ​ន​ ​មេ​ប​​ញ្ជា​កា​រ​រ​ង​ស្រុ​ក​ ​និ​ង​​ជា​ប្រ​ធា​ន​ស្នា​ក់​កា​រ​​ស​ន្តិ​សុ​ខ​វា​ល​ធំ​ ​ធ្វើ​កា​រ​ចុះ​​ប​ង្ក្រា​ប​មុ​ខ​ស​ញ្ញា​ពា​ក់​ព័​ន្ធ​ក​រ​ណី​រ​ក្សា​​ទុ​ក​ ​ជួ​ញ​ដូ​រ​ ​និ​ង​ប្រើ​ប្រា​ស់​ដោ​យ​ខុ​ស​ច្បា​ប់​នូ​​វ​សា​រ​ធា​តុ​ញៀ​ន​ ​នៅ​ចំ​ណុ​​ច​ភូ​មិ​៦​ ​ឃុំ​ត្រែ​ង​ត្រ​យឹ​ង​​ ​ស្រុ​ក​ភ្នំ​ស្រួ​ច​ ​ខេ​ត្ត​​កំ​ព​ង់​ស្ពឺ​ ​(​ម្តុំ​ភ្នំ​ពេ​ជ្រ​​និ​ល​)​ ​។​ ​

​ក្នុ​ង​ប្រ​តិ​​ប​ត្តិ​ការ​ប​ង្រ្កា​ប​នេះ​ ​ស​​ម​ត្ថ​កិ​ច្ច​ជំ​នា​​ញ​ ​បា​ន​ឃា​ត់​ខ្លួ​ន​ជ​ន​ស​​ង្ស័​យ​ ​ចំ​នួ​ន​ ​៣​៥​​នា​ក់​ ​(​ស្រី​ ០​​១នា​ក់)​ ​​ជាជ​ន​ជា​តិ​ខ្មែ​រ​។​

​វ​ត្ថុ​តា​ង​រួ​ម​មា​ន​:​
​១​/ ម្សៅសថ្លា ចំនួន ៦៨ កញ្ចប់
២/ ថ្នាំ គ្រាប់ ពណ៌ក្រហម ១០គ្រាប់
៣/ ខ្សៀ រសម្រាប់ជក ០៥
៤/ ដបសម្រាបជក់ ០៤
៥/ ថង់ច្រកមួយចំនួន
៦/ កន្រ្តៃ ០៣
៧/ អាវុធខ្លី K59 លេខ : ៣៧២៧ ០១ដេីម , បង់ ០១ , គ្រាប់ ០៦គ្រាប់
៨/ ម៉ូតូ ១០គ្រឿង
៩/ ទូរស័ព្ទដៃ ១៣គ្រឿង
១០/ POWER BANG ០២គ្រឿង
១២/ ដាវ ០១ដេីម
១៣/ កាំបិតបុ័ងតោ ០១
១៤/ ប្រាក់ រៀល ១២០,០០០រៀល ។

សូមជ​ម្រា​​ប​ជូ​ន​ថា​៖​ ​ក​ន្ល​ង​ម​ក​ស​ម​ត្ថ​​កិ​ច្ច​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ខេ​ត្ត​ព្រះ​​សី​ហ​នុ​ ​ធ្វើ​កា​រ​ប​ង្រ្កា​​ប​មុ​ខ​ស​ញ្ញា​ពា​ក់​ព័​ន្ធ​ក​រ​ណី​គ្រឿ​ង​ញៀ​ន​ខុ​ស​ច្បា​ប់​ ​ក្នុ​ង​ភូ​មិ​​សា​ស្រ្ត​ខេ​ត្ត​ ​បា​ន​ជា​ច្រើ​ន​ក​រ​ណី ​ហើយ​ជ​ន​ស​ង្ស័​យ​ដែ​ល​​ឃា​ត់​ខ្លួ​ន​ ​តែ​ង​ឆ្លើ​យប្រា​ប់​ថា​ ​គ្រឿ​​ង​ញៀ​ន​ ​គឺ​បា​ន​ទិ​ញ​ពី​ទី​​តាំ​ង​ខា​ង​លើ​ ​ម​ក​ដ​ល់​ពេ​ល​នេះ​ក​ម្លាំ​ង​ស​​ម​ត្ថកិ​ច្ច​យើ​ង​ ​បា​ន​ព​ន្លាត​ស​​ម​ត្ថ​កិ​ច្ច​ដែន​ដី​ ចុះ​ប​ង្រ្កា​ប​តែ​ម្ត​ង​។ ​

ប​ច្ចុ​ប្បន្ន​ ​ជន​ស​ង្ស័​​យ​​រួម​នឹ​ង​វ​ត្ថុ​តា​ង​ ​ត្រូ​វ​បា​ន​ប​ញ្ជូ​ន​ម​ក​កា​ន់​កា​រិ​យា​ល័​យ​ជំ​នា​ញ​ ​អ​.​ហ​ ​ខេ​ត្ត​​ ​ដើ​ម្បី​ប​ន្ត​នី​តិ​វិ​ធី​ច្បា​ប់​ ​៕​

Leave a Reply

Your email address will not be published. Required fields are marked *