ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង១៤និង៣០នាទីរសៀល ទី១៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានកើតហេតុគ្រោះអគ្គីភ័យមួយកើតឡើងទាំងកណ្តាលថ្ងៃលេបត្របាក់ផ្ទះអស់មួយខ្នង។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សាត់ ជូរី ភេទស្រី អាយុ២៨ឆ្នាំ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចំនួន២គ្រឿង បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត ដែលនៅជិតខាងឡើយ ។
ហេតុការណ៍នៃគ្រោះអក្កីភ័យខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ៕