ព័ត៌មានសន្តិសុខសង្គម

អា​ជ្ញា​​ធ​​រ​​​​​​​​ខេត្ត​​​​កំ​​​ព​​ត​ ​​ចា​ប់​​ឃា​ត់​​​រថ​យ​​ន្ត ​២​​​គ្រឿ​ង​ ​ដឹ​ក​គ្រឿ​ង​ស​មុ​ទ្រ​ ​១​២​​​តោ​ន​ ​បង្គ​ប់​ប​ង្គា​រ ​មា​ន​​សា​រ​​​ធា​តុ​គី​មី​

ខេត្ត​កំ​ពត​ ​​​៖​ ​តា​ម​​​ប្រ​ធា​ន​​​​ស្នា​ក់​កា​រ​​​ច្រ​ក​ទ្វា​រ​ព្រំ​ដែ​ន​​​អ​ន្ត​រ​ជា​តិ​​ព្រែ​ក​​​ចា​ក​ ​បា​ន​​​ឲ្យ​​​​នៅ​​​ថ្ងៃ​ទី​​​១​៨​ ​ខែ​ម​ក​រា ​ឆ្នាំ​​​២​០​២​២​​​​នេះ​​​ថា​ ​អា​ជ្ញា​ធ​រ​​​ខេត្ត​កំ​ព​ត​ ​បា​​ន​​​ស្ទាក់​​ចា​ប់​​​រ​ថ​យ​ន្ត​​​ចំនួ​​ន​ ​២​​​គ្រឿ​ង​ ​ដែ​ល​​​ដឹក​​​​បង្គា​​​ស​ង្ស័​យ​​​មា​ន​​​​សា​រ​ធា​តុ​​​គី​មី​​ធ្វើ​ឱ្យ​​ប៉ះ​ពា​ល់​​​ដ​ល់​​​សុ​ខ​ភា​ព​​​អ្ន​ក​​​ប​រិ​ភោ​គ​ ​នៅ​​​ចំ​ណុ​ច​​​ផ្លូ​វ​ជា​តិ​​​លេ​ខ​​​៣​៣​ ​ត្រ​ង់ចំ​ណុ​ច​​​ផ្លូ​វ​បំ​បែ​ក​​ ស្ថិ​ត​​​ក្នុ​ង​ភូ​មិ​​​កំ​​ព​ង់​ត្រា​ច​​​ទី​​​១​ ​ឃុំ​​​កំ​ព​ង់​ត្រា​ច​​​ខា​ង​កើ​ត​ ​ស្រុក​​​កំ​ព​ង់​ត្រា​ច​ ​ខេ​ត្ត​កំ​ព​ត​​​។ ក្នុ​​ង​ប្រ​តិ​ប​ត្តិ​កា​រ​​​នេះ​ ​បា​ន​ធ្វើ​​​ឡើ​ង​​​កា​ល​ពី​​​វេ​លា​​​ម៉ោ​ង​ ​១​០​:​៣​០​​​នាទី​​​យ​ប់​ ​​ថ្ងៃ​ទី​​១​៦​ ​ខែ​​ម​ករា​​ ឆ្នាំ​​​​២​០​២​២​ ​ដោ​យមា​ន​​​អា​ជ្ញា​ធ​រ​ ​ម​ន្ត្រី​ន​គ​រ​បា​ល​ ​ម​ន្ត្រី​​​កាំ​កុ​ង​ត្រូ​ល​ ​ម​ន្ត្រី​ជ​ល​ផល​ ​និ​ង​​​ម​ន្ត្រី​​​​មក​ពី​​​សា​លា​​​ខេ​ត្ត​កំ​ព​ត​​​ប្រ​ចាំ​កា​រ​​​នៅ​​​ច្រ​ក​ទ្វា​រ​ព្រំ​ដែ​ន​​​អ​ន្ត​រ​ជាតិ​​​ព្រែ​ក​​​ចា​ក​ ​ដោ​យ​មា​ន​​​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​​​ពីលោ​ក​ ​ឈា​ ​រី​​​ម៉ា​​​រ៉ូ​ ​ព្រះ​រា​ជ​អា​ជ្ញា​រ​ង​​​សា​​​លា​ដំ​បូ​ង​​​ខេ​ត្ត​កំ​ព​ត​​​ផ​ង​ដែ​រ​​​។ ​ចំ​ពោះ​​​ក​រ​ណី​​​ចា​ប់​​​រ​ថ​យ​ន្ត​​​​ខា​ង​លើ​នេះ​ ​ស​ង្ស័​យ​​​ដឹ​ក​​​ប​ង្គា​​​មា​ន​​​សា​រ​​​ធា​តុ​គី​មី​​​ដែល​​​ចា​ក់​​​ចា​ហួ​យ​​​នៅ​​​ខួ​រ​ក្បា​ល​​​ធ្វើ​ឱ្យ​​​ប​ង្គា​​​នី​មួ​យ​ៗ​​​ឡើ​ង​​​គី​ឡូ​​​ធ្ង​ន់​​​ភ្នែ​ក​ជ​ញ្ជី​ង​​​។​

​​​លោ​ក​​​ប្រ​ធា​ន​​​ស្នា​ក់​កា​រ​​​ច្រ​ក​ទ្វា​រ​ព្រំ​ដែន​​​អន្តរជាតិ​ព្រែក​ចាក បាន​បញ្ជាក់ថា រថយន្ត​ចំនួន ២​គ្រឿង​នេះ​បាន​ដឹក​បង្គា និង​ក្ដាមថ្ម ហើយ​មាន​មឹក​សរុប​ចំនួន ៦១០​កេស ស្មើរ​នឹង ១២​តោន ដែល​ម្ចាស់​នាំ​មកពី​វៀតណាម និង​មិនទាន់​មានច្បាប់​គ្រប់គ្រាន់​ទេ​។
​ការដឹកជញ្ជូន​បង្គា​នេះ​ខាង​ជំនាញ​បាន​រកឃើញថា បង្គា​នៅក្នុង​កេស​នីមួយៗ សុទ្ធតែ​ត្រូវបាន​ចាក់​ចាហួយ​នៅ​ខួរក្បាល​បង្គា ហើយ​សមត្ថកិច្ច​ជំនាញ​នឹងធ្វើ​ការដុត​កម្ទេចចោល​។ ការចាក់​ចាហួយ​ក្នុង​ខួរក្បាល​បង្គា​នេះ មាន​សារធាតុ​ជាតិគីមី​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែលទិញ​យកទៅ​បរិភោគ​៕​

Leave a Reply

Your email address will not be published. Required fields are marked *