ព័ត៌មានជាតិ

កិច្ចប្រ​ជុំ​បូក​សរុ​ប​ ​លទ្ធ​​ផ​ល​កា​រ​ងា​រ ផ្ស​​ព្វ​ផ្សា​យ​ខ្លឹ​ម​សា​រ ស​ន្និ​​បា​ត​គ​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តា​ល​​លើ​ក​ទី​៤​៥​ ​អា​ណ​ត្តិ​ទី​៥​ ​រ​ប​ស់​គ​ណ​ប​​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​

ខេត្តបាត់ដំបង ៖ នា​ព្រឹ​ក​ថ្ងៃ​សៅ​រ៍​ ​១​៣​រោ​ច​ ​ខែ​ពិ​សា​ខ​​ ​ឆ្នាំ​ម្សា​ញ់​ ​សប្ត​ស័​ក​ ​ព​.ស​.​២​៥​​៦​៩ ត្រូ​វ​នឹ​ង​ថ្ងៃ​ទី២​៤​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២០​២​៥ ​ឯ​ក​ឧ​ត្ត​ម​ ​សុ​ខ​ ​លូ​ ​ស​​មាជិ​ក​​គណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្ដា​ល​គ​ណ​ប​ក្ស​​ ​ជា​ប្រ​ធា​ន​គ​ណៈ​ក​ម្មា​ធិកា​រ​គ​ណ​ប​​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ខេ​ត្ត​បា​ត់​ដំ​ប​ង​​ ​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​បូ​ក​​សរុ​​ប​ល​ទ្ធ​ផ​ល​កា​រ​ងា​រ​ផ្ស​ព្វ​ផ្សា​យ​ខ្លឹ​ម​សា​រ​​ស​ន្និ​បា​ត​គ​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តា​ល​លើក​ទី​៤​៥​​ ​អា​ណ​ត្តិ​ទី​៥​ ​រ​ប​ស់​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​ក្រោ​ម​អ​ធិ​ប​តី​ភា​ព​ដ៏​ខ្ព​ង់​ខ្ព​ស់​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម​ ​ស​ ​​ខេ​ង​ ​អ​នុប្រ​ធា​ន​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​និ​ង​ជា​ប្រ​ធា​ន​ក្រុ​ម​កា​រ​​ងា​រ​គ​ណ​បក្ស​ចុះ​មូល​ដ្ឋា​ន​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​នៅ​ស្នា​ក់​កា​រគ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ខេ​ត្ត​បា​ត់​ដំ​ប​ង។​

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានមានមតិស្វាគមន៍ និងអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលផ្សព្វផ្សាយលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និង របាយការណ៍បូកសរុបលទ្ធផលអនុវត្តផែនការសកម្មភាពការងារ របស់គណៈកម្មាធិការគណបក្សខេត្ត រយៈពេល៤ខែ ដើមឆ្នាំ២០២៥ ជូនអង្គពិធី។

ស​ម្តេ​ច​ក្រ​ឡា​ហោ​ម​ ​ស​ ​​ខេ​ង​ ការចុះផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៥ នេះ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បានសហការគ្នាខិតខំបំពេញការងារសម្រេចបានលទ្ធផលនានាជាច្រើន ជាអាទិ៍ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់, ការពង្រឹងពង្រីកសមាជិកថ្មីរបស់គណបក្ស, ការពង្រឹងអង្គការមហាជនរបស់គណបក្ស ពិសេសការពង្រឹងសកម្មភាពការងារយុវជនរបស់គណបក្ស ដើម្បីបំផុសចលនាឱ្យមានការចូលរួម ការគាំទ្រពីយុវជនគ្រប់ស្រទាប់មកលើគណបក្ស សម្រាប់កសាងកម្លាំងបន្តវេនដ៏មានសក្តានុពលរបស់គណបក្ស, ការរៀបចំកិច្ចការនានារបស់គណបក្ស សម្រាប់ការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបំផុសចលនាសមាជិកបក្ស និងអ្នកគាំទ្រគណបក្សឱ្យចូលរួមក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ ដែលបាននិងកំពុងដំណើរការដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ព្រមជាមួយនេះ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ក៏បានសហការចូលរួមក្នុងការកសាងសមិទ្ធផល និងសកម្មភាពសាសនានានា, ការចូលរួមកសាងសមិទ្ធផលសង្គម, ការជួយឧបត្ថម្ភគាំទ្រមន្ត្រី សមាជិកបក្ស និងប្រជាពលរដ្ឋជាទូទៅ នៅពេលជួបប្រទះគ្រោះធម្មជាតិ គ្រោះថ្នាក់នានាក្នុងសង្គម និងការចូលរួមធ្វើសកម្មភាពនានាជាច្រើនទៀតនៅមូលដ្ឋាន។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានថ្លែងនូវអំណរចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារ និងថ្នាក់ដឹកនាំ មន្ត្រីគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស អ្នកគាំទ្រគណបក្ស និងសប្បុរសជននានាដែលបានលះបង់នូវមធ្យោបាយសម្ភារៈ ថវិកា ធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីចូលរួមគាំទ្រដល់សកម្មភាពការងារគណបក្ស ការងាររាជរដ្ឋាភិបាល និងចូលរួមការកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យក្នុងខេត្តបាត់ដំបងនារយៈពេលកន្លងមក។

សម្តេចមានក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ទាំងស្មារតី និងសម្ភារៈ ព្រមទាំងបន្តចូលរួមកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យ ដើម្បីបន្តរួមគ្នាថែរក្សា និងពង្រឹងសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញកិច្ចអភិវឌ្ឍ ប្រទេសជាតិយើងឱ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។

សម្តេចមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេន ប្រកបដោយសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ស្វាហាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានសម្រេចនូវសមិទ្ធផលនានាជាច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ បន្ថែម ថាសមិទ្ធផលខាងលើនេះគឺជាកាលានុវត្តភាពសម្រាប់គណបក្សយើងបន្តជំរុញ ធ្វើសកម្មភាពការងារគ្រប់ផ្នែក ទាំងការងារគណបក្ស និងការងាររាជរដ្ឋាភិបាលឱ្យ កាន់តែសកម្ម ស្រុះដៃគ្នា ឈានឆ្ពោះទៅបន្តសម្រេចបានជោគជ័យដាច់ខាតសម្រាប់ គណបក្សក្នុងការបោះឆ្នោត ឃុំ សង្កាត់ លើកទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោត ជាតិលើកទី៨ ឆ្នាំ២០២៨ ខាងមុខនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *