ព័ត៌មានជាតិ

ឯ​ក​​ឧ​ត្ត​​​​ម​​ ​​​គួ​​​​ច​ ​​​ចំ​​​​​រើ​​ន​ ៖​ ត្​រូ​វ​​​ក្តា​​ប់​​ឱ្យ​​បា​ន​​នូ​​វ​​ប​ទ​ល្មើ​​ស​ ​ដើ​ម្បី​​​ប​ង្កា​រ​​​ទ​ប់​ស្កា​ត់ បា​​ន​​ទា​ន់​ពេ​ល​វេ​លា​​ ធ្​វើ​ឱ្យ​​​ស​ន្តិ​សុ​ខ ​ស​ណ្តា​ប់​ធ្នា​​ប់​​ នៅ​តា​ម​​​មូ​ល​ដ្ឋា​ន​ ​​គ្រ​ប់​គ្រ​ង​​​បា​ន​ល្អ​

ខេត្តព្រះ​សីហ​នុ​ ​​​៖​ ​​​​​ឯ​ក​ឧត្ត​ម​ ​គួ​ច ​ចំ​​រើ​ន ​អ​ភិ​​បា​ល​ ​នៃ​​​គ​ណៈ​​​អ​ភិ​បា​លខេ​ត្ត​​​ព្រះ​សី​ហ​នុ​ ​អ​ញ្ជើ​ញ​​​​ប្រ​គល់​​​ប័​ណ្ណ​សរ​សើ​រ​ ​លិ​ខិ​​ត​​​ស​រ​សើ​រ​​​ក្នុ​ង​​​ពិ​ធី​​​​ផ្ស​ព្វ​ផ្សា​យ​ ​កា​រ​អ​នុ​វ​ត្ត​​​គោ​ល​ន​យោ​បា​យ ​ភូមិ​ ​ឃុំ​​ ​ស​ង្កាត់​ ​មា​ន​​​សុ​វ​​ត្ថិភា​ព​​ ​ជូ​ន​​​ដ​ល់​​​ក្រុ​ង​ ​ស្រុ​ក​ ​ដោយ​មា​ន​​​​កា​រ​ចូ​ល​រួ​ម​​​ពី​​​លោ​ក​​​អ​ភិ​បា​ល​រ​ង​​​ខេ​​ត្ត​ ​លោ​ក​​​អ​ភិ​បា​ល​ក្រុង​ ​ស្រុ​ក​ ​លោ​ក​ ​លោ​​ក​ស្រី​​​ជា​​​មេ​ឃុំ​ ​ចៅ​ស​ង្កា​ត់​ ​និ​ង​​​មេ​​​ប៉ុ​ស្តិ៍​​​រ​ដ្ឋ​បា​ល​​​ទាំ​ង​​​២​៩​​​​ នា​​​រ​សៀល​​​​ថ្ងៃទី​​​​០​៧​ ​​ខែ​មិ​ថុ​នា​ ​ឆ្នាំ​​​២​០​២៤។​​

​លោក​វរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ពិធី​ប្រគល់​ប័ណ្ណសរសើរ និង​លិខិត​សរសើរ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ជូន​ដល់​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក រដ្ឋបាល​ឃុំ សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” ឆ្នាំ​២០២៣​នេះ​។ ខេត្ត​ព្រះសីហនុ មាន​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ចំនួន ២៩​ឃុំ សង្កាត់ ហើយ​ប៉ុស្តិ៍​រដ្ឋបាល​រឹងមាំ​មាន​ចំនួន ២៤​ប៉ុស្តិ៍ មិនទាន់​រឹងមាំ​មាន​ចំនួន ៤​ប៉ុស្តិ៍ និង​មិនទាន់មាន​ស្នាក់ការ​ចំនួន ១​ប៉ុស្តិ៍ (​សង្កាត់​កោះរ៉ុង​សន្លឹម​)​។ ចំពោះ​លទ្ធផល​ការផ្សព្វផ្សាយ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព សម្រាប់​ឆ្នាំ​២០២៣​នេះ ទទួលបាន​លទ្ធផល រួមមាន​៖ ចំណាត់ថ្នាក់​លេខ​១ មាន ៣​ឃុំ​, ចំណាត់ថ្នាក់​លេខ​២ មាន ២១​ឃុំ សង្កាត់ និង​ចំណាត់ថ្នាក់​លេខ​៣ មាន ៣​ឃុំ សង្កាត់​។ ដោយឡែក ២​ឃុំ សង្កាត់​មិន​ទទួលបាន​ចំណាត់ថ្នាក់​គឺ (​សង្កាត់​លេខ​៤ និង​ឃុំ​ទឹកថ្លា​)​។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​លោក លោកស្រី​ជា​អភិ បាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ចូលរួម​ប្រគល់​ប័ណ្ណ សរសើរ និង​លិខិត​សរសើរ​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ស្របតាម​គោលនយោបាយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជំ​រុញឱ្យ​មន្ត្រី​របស់​យើង​ខិតខំ​បំពេញការងារ ដើម្បី​ធានា​សុខ​សន្តិសុខ សុវត្ថិភាព​សង្គម​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ រស់នៅ​ប្រកបដោយ​សុខដុមរមនា ហើយ​កិច្ច​ការប្រឡង ប្រណាំង ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព មិនមែនជា​រឿង​ដំបូង​នោះទេ យើង​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ព្រោះ​សារសំខាន់ នៃ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជា​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​គោលនយោបាយ​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ដាក់ឱ្យអនុវត្ត​ស្របតាម​ការរីកចម្រើន នៃ​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន​។ បន្ទាប់ពី​ប្រទេសជាតិ​មាន​សុខសន្តិភាព បញ្ហា​សន្តិសុខ​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធិភាព ប្រសិទ្ធិ​ផល​។ ក្នុង​ក្របខណ្ឌ​គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​រាយការណ៍​ពី​សកម្មភាព​បទ ល្មើស​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ដើម្បី​ធ្វើឱ្យ​បទល្មើស​នៅក្នុង​មូលដ្ឋាន​មាន​ថយចុះ ទន្ទឹម​នោះ​យើង​ត្រូវ​រក្សា​ការ សម្ងាត់​ចំពោះ​អ្នក​ដែល​រាយការណ៍ និង​ត្រូវមាន​វិធានការ​លើកទឹកចិត្ត ទើប​បទល្មើស​នៅក្នុង​មូលដ្ឋាន​មានការ​ថយចុះ ហើយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​ក្តាប់​ឱ្យបាន​នូវ​បទល្មើស ដើម្បី​បង្ការ​ទប់ស្កាត់បាន​ទាន់ពេលវេលា​ធ្វើឱ្យ​សន្តិសុខ សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន​គ្រប់គ្រង​បានល្អ ជា​ភាពជោគជ័យ នៃ​គោលនយោបាយ​ប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​សុំឱ្យ​អាជ្ញាធរ កងកម្លាំង​សមត្ថកិច្ច​បន្ត​ការខិតខំ​យកចិត្តទុកដាក់​ទាំងអស់​គ្នា​ចំពោះ​គ្រឿងញៀន ព្រោះ​អ្នកប្រើប្រាស់ និង​អ្នកជួញដូរ ដែល​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ​៖

១.​ស្នើ​សុំឱ្យ​កងកម្លាំង និង​អាជ្ញាធរ​ធ្វើការ​អប់រំ ផ្សព្វផ្សាយ និង​ការអនុវត្ត​វិធានការ​ច្បាប់ ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន ស្តីពី​បញ្ហា​គ្រឿងញៀន​។​

២.​ក្មេង​ទំនើង ត្រូវតែ​អនុវត្ត​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ទាំង​រដ្ឋបាល និង​ច្បាប់ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ យើង​ត្រូវ​សង្កេត​មើលថា ប្រសិនបើ​ឃើញ​ក្មេង​មាន​ដាវ កាំបិទ និង​អាវុធ​ផ្សេងៗ ត្រូវ​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ត្រូវធ្វើ​រដ្ឋបាល​ចំហរ​កន្លែង​ប្រមូលផ្តុំ ដើម្បី​ធ្វើការ​គ្រប់គ្រង​រកសារ​ធាតុ​ញៀន និង​អាវុធ​។​

៣.​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ជា​រឿង​មួយ​សំខាន់ ហើយ​វា​បានធ្វើការ​គំរាមកំហែង​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ យើង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ការអប់រំ ផ្សព្វផ្សាយ​ត្រូវធ្វើ​ពី​ចម្ងាយ​ជា​បន្តបន្ទាប់​។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​នាំយក​ថវិកា​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ឧបត្ថម្ភ​ដល់​ជ័យលាភី​ការផ្សព្វផ្សាយ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជូន​ដល់​ឃុំ សង្កាត់ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ ដែល​ជាប់​ជ័យលាភី​លេខ​១ ដល់​លេខ​៣ ទទួលបាន​ថវិកា និង​ប័ណ្ណសរសើរ លិខិត​សរសើរ​ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *