ព័ត៌មានសន្តិសុខសង្គម

ករណីហិង្សា ស្តី​​ប​​ន្ទោ​​​ស​​​​តិ​​​ច​​​តួ​​​​ច​​​ ​ ​មា​ន​ជ​​ន​ស​ង្ស័​យ​ម្នា​ក់​ កា​ប់​​ជ​​​​​​ន​​​រ​​​ង​​​គ្រោះ​​ ​ប​​ណ្តា​​​ល​​​​ឱ្យ​​​​​រ​​​ង​​​​រ​​​បួ​​​ស​​​​ធ្ង​​​ន់​ ​​ក​ង​រា​ជ​​ឣាវុ​ធហ​​ត្ថ​ខេត្ត​ ​បញ្ជូ​ន​​ជ​ន​ស​ង្ស័យ​ ទៅ​សា​លា​ដំ​បូ​ង

ខេត្តប​ន្ទា​យ​មា​ន​ជ័​យ​ ៖ ​មាន​​ក​​​​​​រ​​​ណី​​​ហិ​​​ង្សា​​​បា​​​ន​​​កើ​​​​ត​​​ឡើ​​​ង​​​នៅ​​​​ចំ​​​ណុ​​​ច​​​ខា​​​​រ៉ា​​​អូ​​​ខេ​​​ឡា​​​​ស់​វេ​ហ្គា​​ស់​ ​(​L​a​s​v​e​g​as​ K​T​V​)​ ​​ស្ថិ​ត​នៅ​ភូ​មិ​សា​ម​គ្គី​មា​ន​ជ័​​យ​ ​ស​ង្កា​ត់​អូ​រ​ជ្រៅ​ ​​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ ​ខេ​​ត្តប​​ន្ទា​យ​មា​ន​ជ័​យ​​ ​ប​ង្ក​ឡើ​ង​ដោ​យ​ជ​​ន​ស​ង្ស័​យ​ឈ្មោះ​ ​សេ​ង​​ ​សុ​ខ​ឃឹ​ម​ ​ភេ​ទ​ប្រុ​​ស​ ​អា​យុ​១​៧​ឆ្នាំ​ ​បា​​ន​យ​ក​កាំ​បិ​ត​ប៉័​ង​​តោ ​​កា​ប់​ទៅ​លើ​ជ​ន​រ​ង​​គ្រោះ​ឈ្មោះ​ ​ឈឿ​ន​ ​​ឧ​ត្ត​ម​ ​ភេ​ទ​ប្រុ​ស​​ ​អា​យុ​២​១​ឆ្នាំ​ ​ប​ណ្តា​ល​ឱ្យ​​រ​ង​រ​បួ​ស​(​ធ្ង​ន់​)​ នៅ​វេ​លា​ម៉ោ​ង​​០៥​និ​ង​៣​​០នា​ទី​​ ​ថ្ងៃ​ទី​២​៩​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​២​០​២​៤ ។ ក​​ម្លាំ​ង​មូ​ល​ដ្ឋា​ន​ក​ង​រា​ជ​អា​វុ​ធ​ហ​​ត្ថ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​បា​ន​​ទ​ទួ​ល​ព័​ត៌​មា​ន​ពី​​ស​ន្តិ​សុ​ខ​នូ​វ​ក​រ​ណី​ដូ​ច​​ខា​ង​លើ​ ​។

ក្រោ​យ​ពី​ទ​​ទួ​ល​បា​ន​ព័​ត៌​មា​ន​ខា​ង​លើ​ ​ក​ម្លាំ​ង​មូ​ល​ដ្ឋា​​ន​ក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ សេង សុខឃីម ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិប្រធជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
រួមទាំងដកហូតវត្ថុតាងកាំបិត ប៉័ងតោ ចំនួន ០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះស្តីបន្ទោសឱ្យខ្លួន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ កាលពីទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *