អន្តរជាតិ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា យោធារុស្ស៊ី បើកការវាយប្រហារដ៏សាហាវមួយមកលើរដ្ឋធានីគៀវ ក្នុងនោះសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ និងរងរបួស ១៦ នាក់។ លោក Zelensky បាននិយាយថា ការវាយប្រហារនេះប្រើប្រាស់មីស៊ីលចំនួន ១៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រហែល ៤០០គ្រឿង ដែលផ្តោតសំខាន់លើរដ្ឋធានីគៀវ តែម្ដង។ លោកបានបន្ថែមថា ការប៉ះទង្គិចគ្នាកើតឡើងរយៈពេល ៣ម៉ោង ខណៈដែលយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរុស្ស៊ី សម្រុកវាយប្រហារលើរដ្ឋធានីគៀវ។ ទន្ទឹមនោះ អាជ្ញាធរក្រុងគៀវ បានបញ្ជាក់ថា បំណែកនៃយន្តហោះគ្មានមនុស្សបើក ធ្លាក់ពាសពេញទីក្រុង។ គួរបញ្ជាក់ថា នេះជាការវាយប្រហារដ៏ខ្លាំងក្លាលើកដំបូងរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសជាសាធារណពីការបន្តជំនួយឡើងវិញ សម្រាប់ក្រុងគៀវ៕
Day: July 11, 2025
កម្ពុជា ប្រាប់ពីកង្វល់ទៅ UNESCO ពាក់ព័ន្ធនឹង សំណង់ចម្លងដ៏ធំ តាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ របស់ប្រទេសថៃ
«ថ្ងៃនេះ យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ»។ នេះជាការលើកឡើងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា ការសាងសង់នេះក៏បានប៉ះពាល់ផងដែរដល់ សុចរិតភាព ភាពស្អាតស្អំ និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។ បន្ថែមពីលើនេះ ទោះបីកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្ត មិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។ លោកជំទាវ បានបន្ថែមថា៖ «ដូច្នេះ យើងខ្ញុំស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់»។ ជាមួយគ្នានេះ លោកជំទាវ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក […]