ព័ត៌មានជាតិ

ប្រទេសអ៊ី​រ៉​ង់ ​ឲ្យ​ក​ង​​ទ័​ព​ប្រុ​ង​ជើ​ង​កា​រ​ខ្ពស់​ ស​​ម្រា​ប់​ស​ង្រ្គា​ម​ជា​មួយ ​ស​​ហ​រ​ដ្ឋ​អា​មេរិ​ក​

អន្តរជាតិ ៖ អ៊ី​រ៉​ង់​បា​ន​ចេ​ញ​ប​ញ្ជា​ដោ​យ​ដា​ក់​កម្លាំ​ង​យោ​​ធា​រ​បស់​​ខ្លួ​ន​លើ​កា​រ​ប្រុ​ង​ប្រ​យ័​ត្ន​ខ្ព​ស់ ​ហើយ​​បាន​​ព្រមា​​ន​ប្រ​ទេ​ស​ជិ​ត​ខា​ង​ដែ​ល​មា​ន​មូ​ល​ដ្ឋា​ន​ទ័​ព​អា​មេ​រិ​ក​កុំ​​ឱ្យ​គាំ​ទ្រ​កា​រ​វា​យ​ប្រ​ហា​រ​​រ​ប​ស់​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ដែ​ល​មា​ន​ស​ក្តា​​នុ​ព​ល​លើ​អ៊ី​រ៉​ង់​។​ ​នេះ​បើ​យោ​​ង​តា​ម​កា​រ​ចេ​ញ​ផ្សា​យ​រ​ប​ស់​កា​សែ​​ត​ ​​​​​​R​e​u​t​e​r​s​ ​កា​​ល​ពី​ថ្ងៃ​អា​ទិ​ត្យ​ ​ដោ​យ​ដ​ក​ស្រ​ង់​ស​ម្តី​ម​ន្ត្រី​ដែ​ល​​ដឹ​ង​អំ​ពី​ប​ញ្ហា​នេះ​​។​

ចំណាត់ការដែលកាសែតបានរាយការណ៍ខាងលើនេះធ្វើឡើងបន្ទាប់ពីលិខិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលជំរុញឱ្យមានការចរចាដោយផ្ទាល់ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran ខណដែលលោក Trump ក៏បានគំរាមយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងថ្មីមិនត្រូវបានសម្រេច។

ក្រុង​តេអេរ៉ង់​ដែល​បដិសេធ​ថា ​ខ្លួន​មិន​បាន​ស្វែង​រក​អាវុធ​នុយក្លេអ៊ែរនោះទេ ហើយក៏​បាន​ច្រាន​ចោល​ការ​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ផ្ទាល់ជាមួយអាមេរិកផងដែរ។

រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានហៅសំណើរបស់Trump ថា វាគ្មានន័យអ្វីទាំងអស់ ហើយក៏បានចោទសួរថា តើលោកTrump មានភាពស្មោះត្រង់របស់ដែរឬទេ ចំពោះបញ្ហានេះ។ លោកបន្តថា ​ប្រសិន​បើ​អ្នក​ចង់​ចរចា តើ​អ្វី​ទៅ​ជា​ការ​គំរាម​កំហែងដែលចេញពីមាត់របស់លោក?។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានចេញសេចក្តីជូនដំណឹងដល់អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា តួកគី និងបារ៉ែន ដោយព្រមានថា ការអនុញ្ញាតឱ្យកងកម្លាំងអាមេរិកប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេនឹងត្រូវបានចាត់ទុកថាជាអំពើអរិភាពជាមួយអ៊ីរ៉ង់។

មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ត្រូវ​បានកាសែត​ដក​ស្រង់​សម្ដី​មកផ្សាយថា “​ទង្វើខាងលើ​បែប​នេះ​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ពួក​គេ”។ ប្រភព​បាន​បញ្ជាក់​ថា លោក Khamenei បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ីរ៉ង់​ដាក់​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់បំផុត។

គួររំលឹកថា ក្នុងឆ្នាំ 2015 ទីក្រុងតេអេរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិដើម្បីកំណត់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ លោក Trump បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៧ ហើយបានដាក់ទណ្ឌកម្មឡើងវិញជាផ្នែកនៃយុទ្ធនាការ“សម្ពាធអតិបរមា” ប្រឆាំងនឹងអ៊ីរ៉ង់។ សាធារណរដ្ឋឥស្លាមមួយនេះបានឆ្លើយតបដោយការពង្រីកការអនុលោមតាមច្បាប់របស់ខ្លួនក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ផងដែរ។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែបើកចំហសម្រាប់ការចរចាដោយប្រយោលជាមួយអាមេរិកតាមរយៈប្រទេសអូម៉ង់។ នេះបើយោងតាម ​​Reuters ។ មន្ត្រីអ៊ីរ៉ង់បាននិយាយថា ការពិភាក្សាដោយប្រយោលផ្តល់ឱកាសដើម្បីវាយតម្លៃភាពធ្ងន់ធ្ងររបស់វ៉ាស៊ីនតោនអំពីដំណោះស្រាយនយោបាយ។ មន្ត្រីរូបនេះបានបន្ថែមថា ការពិភាក្សាអាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ប្រសិនបើសញ្ញារបស់សហរដ្ឋអាមេរិកគឺពិតប្រាកដ។

លោក Araghchi ក៏បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អ៊ីរ៉ង់​ចង់​បាន​ការពិភាក្សា​ស្តីពី ការ​មាន​បង្ហាញនូវតម្លាភាព​រវាងអ៊ីរ៉ង់និងអាមេរិក។ លោក​បាន​ពណ៌នាពី​សហរដ្ឋ​អាមេរិក​ថា​ជា “​ភាគី​ដែល​គំរាមកំហែង​ឥតឈប់ឈរ​ដើម្បី​ងាក​ទៅរក​ការបង្ខំ​ដោយ​បំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ហើយ​ដែល​បង្ហាញ​ពី​ជំហរ​ផ្ទុយ​ពី​មន្ត្រី​ផ្សេងៗ​របស់​ខ្លួន​”​។

ឧត្តមសេនីយទោ Hossein Salami ដែលជាមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានព្រមានកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់សង្គ្រាមណាមួយជាមួយអមិត្ត។

ចំណែករុស្ស៊ីបាននិយាយមុននេះថា ការគំរាមកំហែងរបស់អាមេរិកចំពោះប្រទេសអ៊ីរ៉ង់គឺមិនអាចទទួលយកបាន ដោយអំពាវនាវឱ្យមានការអត់ធ្មត់៕

Leave a Reply

Your email address will not be published. Required fields are marked *