ព័ត៌មានជាតិ

ក្រសួងសុ​ខា​​​ភិ​​​បា​ល ចេញ​សេ​​ច​ក្តី​​​ណែ​​នាំ ​​ឲ្យ​​​​ទិញ​តេ​ស្ត​​រ​ហ័​ស ​​រ​ក​កូ​វី​ដ១​៩​ ​ដែ​លមានលេ​ខ​​បញ្ជីកាពី​ ​​​​ក្រសួ​ង​សុ​ខា​ភិបា​ល​ ​ហា​ម​ទិ​ញតា​ម​អ​ន​ឡា​ញ​

រាជធានីភ្នំពេញ ៖​ ក្រសួង​សុខា​ភិ​បា​ល​​ក​ម្ពុ​ជា​ ​តា​ម​​រ​យៈ​​​សេ​ចក្តី​ណែ​នាំ​ ​បាន​ប​ញ្ជា​ក់​​​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ដែ​ល​មា​ន​​​បំ​ណ​ង​ច​ង់​ទិ​ញ​​​តេ​ស្ត​រ​ហ័​ស​​អង់ទី​ហ្សែ​ន​កូ​វី​ដ១​៩​ ​សូ​មរ​ក​ទិ​ញ​ឧ​បក​រ​ណ៍​​​ដែ​ល​មា​ន​​​លេខ​ប​ញ្ជី​កា​ត្រឹម​ត្រូ​វ​ ​ពី​ឱ​ស​ថស្ថា​ន​ ​ឬ​​​ឱស​ថ​ស្ថា​ន​រ​ង​ស្រ​បច្បា​ប់​ ​ហើ​យ​​ត្រូ​វ​​​ជៀ​ស​វាង​​​កា​រ​​​ទិញ​​​ឧ​ប​ក​រ​ណ៍​​តេ​ស្ត​រ​ហ័​ស​នេះ ​ពី​​​តា​ម​​​ប្រព័​ន្ធ​អ​ន​ឡា​ញ​​​គ្រប់​ប្រ​ភេ​ទ។​

​ក្រ​សួង​ថា​ ​ឧ​ប​ករ​ណ៍​តេ​ស្ត​​រ​ហ័​ស​នេះ​ គឺ​​​ត​ម្រូ​វ​​ឲ្យ​​​មា​នកា​រ​ទុ​ក​ដាក់​ត្រឹ​ម​ត្រូ​វ ​និ​ង​​​ត្រូ​វ​​មា​ន​​​ប្រ​ភ​ព​ច្បាស់​លា​ស់​ ​បើមិ​ន​ដូ​ច្នោះ​ទេ ​អា​ច​នឹ​ង​​ប្រ​ឈ​ម​​​ជា​មួយ​តេ​ស្ត​រ​ហ័​ស​​ដែ​ល​មា​ន​គុណ​ភា​ព​មិ​នត្រឹ​ម​ត្រូ​វ​ ​ឬអា​ច​​​ជា​ផ​លិត​ផ​ល​​​ក្លែ​ង​​ប​ន្លំ​ទៀ​ត​ផង ៕

Leave a Reply

Your email address will not be published. Required fields are marked *