ព័ត៌មានជាតិ

អ្នក​នាំ​ពា​ក្យ​ក្រ​សួ​ង​​កា​រ​​ពា​រ​ជាតិ​ លើ​​ក​ឡើ​ង​ថា ៖ ​​​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៥​ ​ខែ​ក​ក្ក​ដា​នេះ​ ​​ថៃ​បា​ន​បើក​​កា​រ​វា​យ​ប្រ​ហា​រ ​ម​ក​លើ​ក​ម្ពុ​ជា​ចំ​នួ​ន​​៧​ទី​តាំ​ង​

លោ​ក​ជំ​ទា​វ​ឧ​ត្ត​ម​​សេ​នី​យ៍​ឯ​ក​ ​​ម៉ា​លី​ ​សុ​ជា​តា​ ​​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​​ ​និ​ង​ជា​អ្ន​ក​នាំ​ពា​ក្យ​ក្រ​​សួ​ង​កា​រ​ពា​រ​ជា​តិ​បា​ន​​លើ​ក​ឡើ​ង​ថា​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​​២​៥​ ​ខែ​ក​ក្ក​ដា​ ​​ឆ្នាំ​២​០​២​៥​នេះ​ ​គឺ​ជា​ថ្ងៃ​ទី​​២​នៃ​កា​រ​ធ្វើ​ស​ង្គ្រា​ម​ឈ្លា​ន​​ពា​ន​រ​ប​ស់​ក​ង​​ទ័​ព​ថៃ​ ​បា​ន​ធ្វើ​កា​​រ​វា​យ​ប្រ​ហា​រ​ម​ក​​លើ​ក​ម្ពុ​ជា​ចំ​នួ​ន​៧​​ទី​តាំ​ង​ ​និ​ង​បា​ន​​ប្រើ​គ្រា​ប់​បែ​ក​ច​ង្កោ​ម​​ធ្វើ​កា​រ​វា​យ​ប្រ​ហា​រ​​ម​ក​លើ​ដែ​ន​អ​ធិ​ប​តេ​​យ្យ​រ​ប​ស់​ក​ម្ពុ​ជា​ ដែ​ល​​ជា​រំ​លោ​ភ​បំ​ពា​ន​លើ​​ច្បា​ប់​អ​ន្ត​រ​ជា​តិ​​យ៉ា​ង​ធ្ង​ន់​ធ្ង​រ​។​ ​កា​រ​លើ​​ក​ឡើ​ង​រ​ប​ស់​លោ​ក​​ជំ​ទា​វ​ឧ​ត្ត​ម​សេ​នី​យ៍​​ឯ​ក​​ ​អ្ន​ក​នាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​បែ​​ប​នេះ​ ​ក្នុ​ង​ស​ន្និ​សី​​ទ​សា​រ​ព័​ត៌​មា​ន​ពា​ក់​​ព័​ន្ធ​ស្ថា​ន​កា​រ​ណ៍​នៃ​​កា​រ​ឈ្លា​ន​ពា​ន​រ​ប​ស់​ភា​​គី​ថៃ​ម​ក​លើ​ដែ​ន​អ​ធិ​ប​តេ​​យ្យ​ភា​ព​ក​ម្ពុ​ជា​ ​នា​ព្រឹ​ក​​ថ្ងៃ​ទី​២​៥​ ​ខែ​ក​ក្ក​ដា​​ ​ឆ្នាំ​២​០​២​៥​ ​នៅ​ទី​​ស្តី​កា​រ​គ​ណៈ​រ​ដ្ឋ​ម​ន្ត្រី​។​

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍ថា នៅថ្ងៃទី២នៃការធ្វើសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើកម្ពុជា កងទ័ពថៃបានធ្វើការបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា ខណៈថ្ងៃទី២៤ ខែកក្កដា មក ទាហានថៃបានធ្វើការវាយប្រហារយ៉ាងកំរោលមកលើកងទ័ពកម្ពុជា ហើយបានប្រើប្រាស់គ្រាប់ធុនធ្ងន់ និងប្រើយន្តហោះ F-16 ដើម្បីទម្លាក់គ្រាប់បែកផងដែរ។ លោកជំទាវឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២៥ ខែកក្កដា នេះដែលជាថ្ងៃទី២នៃសង្គ្រាមឈ្លានពានរបស់ថៃ គឺនៅវេលាម៉ោង៣ និង២០នាទី ទាហានថៃបានធ្វើការវាយប្រហារនៅតំបន់ភ្នំខ្មោច តាថាវ និងភ្នំ៣៣៣ ។ នៅវេលាម៉ោង៥៖២៥នាទី កងទ័ពថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច និងម៉ោង៥៖៣០នាទី កងទ័ពថៃក៏បានធ្វើការវាប្រហារនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ខណៈនៅវេលាម៉ោង៥៖៤០នាទី កងទ័ពថៃបានធ្វើការវាយប្រហារនៅតំបន់មុំបី និង ម៉ោង៦៖៥០នាទី ថៃក៏បានបាញ់គ្រាប់បែកចង្កោមលើកទី២ មកលើភូមិតេជោសន្តិភាព ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

លោកជំទាវឧត្តមសេនីយ៍ឯកបានឱ្យដឹងទៀតថា នៅវេលា ម៉ោង៧ និង0៣នាទី កងទ័ពថៃបានបាញ់ចូលគោលដៅនៅតំបន់ជាំតែ និងម៉ោង ៨៖០០នាទី ថៃក៏បានព្យាយាមវាយយកប្រាសាទតាក្របីវិញ ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបានតស៊ូយ៉ាងស្វិតស្វាញ និងប្តេជ្ញាឱ្យខានតែបានមិនឱ្យមានការរំលោភដែនអធិតេយ្យភាពកម្ពុជាវិញបាននោះទេ។

ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា៖ «នៅថ្ងៃទី២៥ ខែកក្កដានេះ មានទីតាំងចំនួន៧ ត្រូវបានថៃបើកធ្វើការវាយប្រហារមកដែនអធិបតេយ្យភាពកម្ពុជា ដោយនៅក្នុងទិសទី១ មានចំនួន៥ទីតាំង និងទិសទី៣ មានចំនួន២ទីតាំង»។

បើតាមលោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិ ការពង្រាយគ្រាប់បែបចង្កោមជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល និងបរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានអះអាងដែរថា គិតចាប់ពីម៉ោង ៣ រំលងអាធ្រាត មកដល់ពេលនេះ ក៏នៅមានការវាយប្រហារពីសំណាក់កងទ័ពថៃមកលើកកងទ័ពកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *