ព័ត៌មានសន្តិសុខសង្គម

សមត្ថ​កិ​ច្ច​ ​​​ខេត្ត​​​​​ស្ទឹ​​ង​​ត្រែ​​​ង ​​​​​​​​​​​ដា​ក់​​​​​​​ក​​ម្លាំ​​​ង​​​​​​​​​ជា​​ច្រើ​​​ន​​​​​​​​ស្ថា​​​ប័​​ន​ ​​តា​ម​​​ចា​ប់​​​អ្ន​ក​ទោ​ស​ ​​រ​ត់​ចេ​ញ​​​ពី​ ព​ន្ធ​នា​គា​រ​​

ខេត្តស្ទឹងត្រែង ៖ ស​ម​ត្ថ​កិ​ច្ច​​​ខេត្ត​ស្ទឹ​ង​ត្រែ​ង​ ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​មាន​​​អ្ន​ក​ទោ​ស​​​យ៉ា​ង​តិ​ច​ ​៧​​​នាក់​ ​បា​ន​​​លួ​ច​​​រ​ត់​​ចេ​ញ​ពី​​​ព​ន្ធ​នា​គា​រ​ ​កាល​ពី​​​វេ​លា​​​ទៀ​ប​ភ្លឺ​​​ឈា​ន​ចូ​ល​​​ថ្ងៃ​ទី​​៨​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​​២​០​២​១​ ​ហើ​យ​ខ​​ណ​​​នេះ​ ​​ស​ម​ត្ថ​កិ​ច្ច​​​ខេត្ត​​ស្ទឹ​ង​ត្រែ​ង​​​កំ​ពុ​​ង​​​ដាក់​​​ក​ម្លាំ​ង​​​​ជា​ច្រើ​ន​​​ស្ថា​ប័​ន​​​តា​ម​​​ចា​ប់​​​អ្ន​កទោ​ស​​​ដែ​​ល​​​រត់​គេ​ច​ខ្លួ​ន​​​នោះ​​​ផ​ង​​ដែរ​​​។​​​

​សមត្ថកិច្ចបាន​បញ្ជាក់ថា អ្នកទោស​ទាំង​៧​នាក់ ដែល​រត់​ចេញពី​ពន្ធនាគារ​នេះ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន និង​បទល្មើស​ផ្សេងទៀត បាននាំគ្នា​ប្រើ​ឧបករណ៍​ដើម្បី​រំដោះខ្លួន​ចេញពី​បន្ទប់​ខាងក្នុង រួច​បន្ត​យក​ត្រសេះ និង​ដុំ​ឈើបុក​ទម្លុះ​របង​ថ្ម​គេចខ្លួន​បាត់អស់​។​

​យ៉ាងណាក៏ដោយ​ភ្លាមៗ​នោះ មន្ត្រី​ពន្ធនាគារ​ដែល​យាម​ការពារ​ឃើញ​អ្នកទោស​រត់ចេញ​ក៏បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ដេញតាម​ចាប់ តែ​ចាប់​មិនបាន​នោះ​ទ្បើ​យ ហើយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែម្តង​។​ប៉ុន្តែ​ខណ​នេះ​សមត្ថកិច្ច​ក៏​កំពង់​សហការ​តាម​ចាប់ខ្លួន អ្នកទោស​ទាំងនោះ​មកវិញ​ផងដែរ ខណដែល​គេ​ដឹងថា​ជនជាប់ចោទ​ដែល​លួច​រត់ចេញ​នោះ​គឺ​ជាប់ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន និង​ករណី​ផ្សេងទៀត​ក្នុងនោះ​ក៏មាន​ជនជាតិ​ឡាវ ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *