ព័ត៌មានជាតិ

រដ្ឋបាលខេ​ត្ត​កំ​ពង់​ធំ ​បើក​កិ​ច្ចប្រ​ជុំ​ជា​មួយ ​អ្ន​កសា​រ​ព័ត៌​មាន ដែល​​បំ​ពេញ​​​ការ​​ងា​​រ នៅ​​​ក្នុ​​ង​​ខេ​​ត្ត​កំ​​​ព​​ង់​ធំ​​

ខេត្ត​កំព​ង់ធំ ៖ នៅ​រ​សៀល​ថ្ងៃ​ទី​១៥​ ​ខែ​មក​រា​ ​ ឆ្នាំ​២​០​២១​​រដ្ឋ​បា​ល​ខេត្ត​កំ​ព​ង់ធំ​ ​បា​ន​បើក​កិ​ច្ច​ប្រ​ជុំជា​មួ​យ​អ្ន​កសា​រ​ព័​ត៌​មាន​ ​ដែល​បំពេញ​ការ​ងា​រនៅ​ក្នុ​ង​ខេត្ត​កំ​ពង់​ធំ​ ដើ​ម្បី​រ​ដ្ឋបា​ល​ខេ​ត្ត​ ក្រុ​ង​ ​ស្រុ​ក និ​ង​មន្ទី​រ​អ​ង្គ​ភា​ព​ទាំង​អ​ស់​ ​រួ​មស​ហ​កា​រគ្នា​ជា​មួយអ្ន​ក​សា​រព័​ត៌​មាន​ ដោយ​ចា​ត់ទុ​ក​អ្ន​កសា​រ​ព័​ត៌មា​ន​ជាដៃគូរ ​ជា​កញ្ច​ក់​ស​ម្រា​ប់​ឆ្លុះប​ញ្ចាំ​ង​នៃ​ការ​ដឹ​ក​នាំ​រប​ស់​ខ្លួ​ន និង​ស្ដាប់​នូ​វ​ប​ញ្ហាប្រ​ឈ​ម​មួ​យ​ចំនួ​ន​រ​ប​ស់អ្ន​ក​សា​រ​ព័​ត៌មា​ន​ ​ក្នុ​ងកា​រ​ប្រ​ក​ប​រប​រ​វិ​ជ្ជា​ជីវៈ​យ​ក​ព័​ត៌មា​ន យ​កម​កជ​ជែ​ក​គ្នាដើ​ម្បី​ដោះ​ស្រាយ​ ​។

កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោ​ម​អធិ​ប​តី​ភាព​ឯ​កឧ​ត្ត​ម​ សុក ហៃ​ ​អ​ភិបា​ល​រ​ង​នៃគ​ណៈ​អ​ភិ​បា​ល​ខេត្ត​កំ​ព​ង់​ធំ​ ដោ​យ​មា​នកា​រ​ចូ​ល​រួ​មពី​អ្ន​ក​សា​រព័​ត៌​មា​ន​ ​ក​ងក​ម្លាំ​ង​ប្រ​ដាប់​អា​វុ​ធទាំ​ង​បី​ប្រ​ភេ​ទ ​អា​ជ្ញា​ធរ​ក្រុ​ង​/ ​ស្រុ​ក​ ​ប្រធា​ន​ ​អ​នុ​ប្រធា​ន​ម​ន្ទី​រ ​អ​ង្គ​ភា​ព​ពាក់​ព័​ន្ធ​ក្នុ​ងខេ​ត្ត​ផ​ងដែ​រ។​

​បន្ទា​ប់ពី​អ​ង្គ​ប្រ​ជុំស្ដា​ប់​រ​បា​យកា​រ​ណ៍​រ​ប​ស់​លោក​ស្រី​ ​ង៉ែ​ត ​ណា​រី​ន ​ប្រ​ធាន​ម​ន្ទី​រ​ព័​ត៌មា​ន​ខេ​ត្ត ​ជុំវិ​ញ​ស​កម្ម​ភា​ព​រ​បស់​អ្ន​ក​សា​រ​ព័​ត៌​មា​ន​នៅក្នុ​ង​ខេ​ត្តកំ​ព​ង់ធំ និ​ងកា​រ​លើ​ឡើង​​រប​ស់​អ្ន​កសា​រ​ព័​ត៌​មាន ឯក​ឧ​ត្ត​ម​ សុ​ក​ ​ហៃ ​បា​ន​សំ​ណូ​ម​ពរ​សូ​ម​ឱ្យ​អ្ន​កសា​រ​ព័​ត៌​មាន​ទាំ​ង​អ​ស់ត្រូ​វ​ម​ក​ចុះប​ញ្ជី​អ្ន​ក​សា​រ​ព័ត៌​មា​ន​នៅ​ម​ន្ទី​រព័​ត៌​មា​នខេ​ត្ត​ ​និ​ង​សូម​ឱ្យ​ព​ង្រឹ​ង​វិ​ជ្ជាជី​វៈ​រ​ប​ស់​ខ្លួន​ ​តា​ម​ក្រ​ម​សីល​ធ​ម៌​វិ​ជ្ជា​ជីៈអ្ន​ក​សា​រ​ព័ត៌​មា​ន ​ខិ​តខំ​ស្វែ​ង​រ​កព័​ត៌​មា​នពិ​ត​ម​ក​ចុះផ្សា​យ​ ​ហើ​យ​ជាពិ​សេ​ស​មិ​ន​ត្រូ​វស្ដា​ប់​តែ​ម្ខា​ង​ ​ហើយ​ចុះ​ផ្សា​យ​តែម្ខា​ង​ទេ​។ អ្ន​ក​សា​រព័​ត៌​មា​ន​ទាំ​ង​អស់​ ​ត្រូ​វ​អ​នុ​វត្ត​ឱ្យ​បា​ន​ត្រឹ​ម​ត្រូវ​នូ​វ​ក្រម​សី​ល​ធ​ម៌​វិ​ជ្ជា​ជីវៈ​ ​និ​ង​គោ​រព​តា​ម​គោ​ល​កា​រ​ណ៍ ​«​កុំ​បំ​ពា​ន​សិទ្ធិ​អ្ន​ក​ដ​ទៃ​ កុំ​បំ​ភ្នៃ​កា​រ​ពិ​ត ​។​

ឯ​ក​ឧ​ត្តម​ ​សុ​ក​ ហៃ​ ​ក៏​បា​នស្នើ​សុំ​ឱ្យ​សា​លា​ក្រុង​ ​ស្រុ​ក ​ម​ន្ទី​រ​អង្គ​ភា​ព​ទាំ​ងអ​ស់​ ​រួ​ម​សហ​កា​រ​គ្នា​ជា​មួយ​អ្ន​ក​សា​រព័​ត៌​មាន​ ​ចា​ត់​ទុកអ្ន​ក​សា​រ​ព័ត៌​មា​ន​ជាដៃ​គូរ ​ជា​ក​ញ្ច​ក់ស​ម្រា​ប់​ឆ្លុះ​បញ្ចាំ​ង​នៃ​កា​រ​ដឹ​ក​នាំរ​ប​ស់​យើ​ង​។​ សូ​ម​ឲ្យ​អ្ន​ក​សា​រព័​ត៌​មា​ន​ទាំ​ងអ​ស់​ផ្ស​ព្វ​ផ្សាយ​នូ​វ​ជំ​ងឺ​កូ​វីដ​-​១​៩​ ​ដែល​កំ​ពុ​ង​រី​ករា​ល​ដា​ល​ក្នុង​ប្រ​ទេ​ស​កម្ពុ​ជា​គឺ​ត្រូ​វ​ពាក់​ម៉ា​ស់​ ​រក្សា​អ​នា​ម័​យឲ្យ​បាន​ល្អ​ និ​ង​នៅ​គម្លា​ត​ពី​គ្នាចា​ប់​ពី​១​.៥​០​ម៉ែ​ត្រ​ ព្រ​ម​ទាំ​ង​អនុ​វ​ត្ត​តា​មកា​រ​ណែ​នាំរ​ប​ស់​ក្រសួ​ង​សុ​ខា​ភិបា​ល​ ៕

Leave a Reply

Your email address will not be published. Required fields are marked *