ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយបានគោលការណ៍ដឹកនាំពីឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកបាណន់ បានសហការជាមួយរដ្ឋបាលឃុំភ្នំសំពៅ រៀបចំពិធីចាប់លេខរៀងដីឡូត៍ ផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះចេញពីជើងភ្នំសំពៅ នៃភូមិភ្នំសំពៅកើត និងភូមិភ្នំសំពៅលិច មកទទួលដីឡូត៍លំនៅឋាននៅភូមិក្រពើជើង ឃុំភ្នំសំពៅ ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងសាទរក្រៃលែង ព្រមទាំងមានតំណាងពលរដ្ឋឡើងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដែលជានិច្ចកាលតែងគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ៕ដោយម៉ា ស៊ីណា