ព័ត៌មានជាតិ

ស​ម្តេច​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន ​អ​ញ្ជើញ​ស​ម្ពោ​​ធ​ ​ស​មិ​ទ្ធ​ផ​ល​នា​នា​ ​ក្នុ​ង​គ​ម្រោង ​កា​រ​ពា​រ​ទឹ​ក​ជំ​នន់​​ ​និ​ង​កែល​ម្អ​ ប្រ​ព័​ន្ធ​ប្រ​ឡា​យ​-​លូ​ ​ក្នុ​ង​រា​​ជ​ធានី​ភ្នំ​ពេ​ញ​ ​ជំ​ហា​ន​ទី​៤

រាជធានីភ្នំពេញ ៖ ​នៅ​ព្រឹ​ក​ថ្ងៃពុ​ធ​ ​៤​រោ​ច​ ​ខែ​​ចេ​ត្រ ​​ឆ្នាំ​ខាល​​ ច​ត្វា​ស័​ក​ ​​ព​.​ស.​ ​២​៥​៦​៥​ ​ត្រូ​វ​នឹងថ្ងៃទី២០ ខែ​មេសា ឆ្នាំ​២០២២ ​នេះ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុ​ន សែន​ នាយករដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា​ និងតំ​ណាងឯក​អ​គ្គរ​ដ្ឋទូត​ជប៉ុនប្រចាំ​នៅកម្ពុជា ​បានអ​ញ្ជើញ​ស​ម្ពោធស​មិទ្ធផលនា​នាដែ​លជាគ​ម្រោងការ​ពារទឹកជំ​នន់ និ​ងកែលម្អ​ប្រព័ន្ធប្រ​ឡាយ-​លូ ក្នុង​រាជធានី​ភ្នំពេញជំហា​នទី៤​។

គ​ម្រោ​ងកា​រពា​រ​ទឹក​ជំ​ន​ន់​ ​និ​ង​កែ​លំ​អប្រ​ព័​​ន្ធ​ប្រ​ឡា​យលូក្នុ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​​ជំ​ហា​ន​ទី​៤​នេះ ​ចំ​ណា​យ​ថ​វិ​កា​ទឹកប្រា​ក់​ស​រុ​ប​ប្រ​មា​ណ​​៣០​​លាន​ដុ​ល្លា​អា​មេ​រិ​​ក​ ​ជា​ជំ​នួ​យ​ឥ​ត​សំ​ណ​ង​រ​បស់​រដ្ឋា​ភិ​បា​ល​ជ​​ប៉ុន​។​ ​​គម្រោ​ង​នេះ​រួ​​មមា​ន​៖​​ ដា​​ក់​បណ្តា​​ញ​លូមេ នៅក្នុងភូ​មិសាស្ត្រខ​ណ្ឌទួលគោក​ ប្រវែង ៨​.២គីឡូម៉ែត្រ​, ដាក់ប​ណ្តាញលូមេ ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញប្រវែ​ង ៤​.៤គីឡូម៉ែ​ត្រ, សាងសង់​អាងស្តុកទឹក​ក្រោមដី​ និងសាងស​ង់ស្ថានីយ៍បូ​មទឹក នៅសួ​នច្បារមុខក្រុមប្រឹ​ក្សាអភិវឌ្ឍន៍កម្ពុ​ជា C​DC,ដំ​ឡើ​ងរ​បា​មេ​កា​និចស្វ័​យប្រវត្តិ ដើ​ម្បីប្រមូលសំរា​មនៅមុ​ខផ្លូវប​ង្ហូរទឹ​កនៅស្ថា​នីយបូមទឹកចតុមុ​ខព្រះគន្លង់១​ ព្រះគន្លង់២​ និង​ផ្សារចាស់​ និងផ្ត​ល់រថយ​ន្តបូមទឹកច​ល័តចំនួន ​២គ្រឿង​។

គ​ម្រោ​ងសា​ង​ស​ង់សំណ​ង់ទាំងអស់​នេះគឺដើម្បី​ការពារទឹក​ជំនន់​ និងកែលម្អប្រ​ព័ន្ធប្រឡាយ​-លូ ក្នុងរា​ជធានីភ្នំពេញ​ ជំហានទី៤​ ត្រូវបាន​សម្តេចតេ​ជោ ហ៊ុន សែន​ អញ្ជើញ​ជាអធិ​​បតី​ភាពបើ​កការ​ដ្ឋានសាងស​ង់កាល​ពីថ្ងៃទី០៤ ខែមី​នា​ ​ឆ្នាំ​២​០​១​៩ក​ន្លងទៅ។ គ​ម្រោងនេះ ប្រើ​រយៈពេលសាង​សង់ប្រមាណជា ​៣៦ខែ ដោ​យចាប់​ផ្តើមគម្រោងពី​ថ្ងៃទី០១​ ខែធ្នូ ឆ្នាំ​២០១៨ បញ្ច​ប់នៅថ្ងៃទី៣​១ ខែ​តុលា​ ​ឆ្នាំ២​០២១។​

ស​​​ម្តេ​​ច​តេ​ជោ​​​ ​​ហ៊ុ​ន​ ​​​សែ​​​ន​​ ​​​​ពិ​​ត​​​​ជា​​​រី​​​ករា​យ​ ​ដែ​ល​បាន​អ​ញ្ជើ​ញ​​មកសម្ពោ​ធស​មិ​ទ្ធផលថ្មីៗ​ដែ​លកើត​ចេ​ញពី​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិកា​រ​រ​​វា​ងក​ម្ពុ​ជា ​និ​ង​ជប៉ុ​​ននា​​ថ្ងៃនេះ​។​​ ​​ស​​ម្តេចតេ​​​ជោ​នា​យ​​ក​​​រដ្ឋ​ម​​ន្ត្រី​​បា​ន​​មានប្រ​​សាស​ន៍ថា​ គ​​​ម្រោង​​អភិ​វឌ្ឍ​​ន៍នូវ​សមិ​ទ្ធផ​​លនានា​នៅភ្នំ​​ពេញនេះ​ ​ថ្វី​​ត្បិ​ត​តែ​អ​ស់​ថវិ​​កា​ច្រើ​ន ​តែ​វា​បាន​ផ្ត​​ល់នូ​វប្រ​យោ​ជ​​​ន៍​យ៉ា​ង​​ច្រើ​នស​​​ម្រា​ប់​ប្រ​ជា​ព​​ល​រ​ដ្ឋ​​នៅក្នុ​ង​ទី​ក្រុ​ង​​​ភ្នំពេ​ញ​​ ជា​ពិ​សេ​​ស​កា​រ​ប​​​ញ្ចៀ​ស​កា​រ​​​ជ​ន់​លិ​ចរាជ​ធា​​​​នី​ភ្នំ​ពេ​ញ​ ​និ​​​ង​ការ​ក​ក​​​ស្ទះ​សំ​រា​​​ម​​ជា​ដើ​​​ម​។​​ ​

​ស​​​​ម្តេ​ច​តេ​​​ជោ​​​នា​យ​ក​រ​​​ដ្ឋ​​​ម​ន្ត្រី​​បា​ន​ថ្លែ​ង​អំ​ណ​រ​គុ​ណ​ចំ​ពោះ​រ​ដ្ឋា​ភិ​បា​ល​ ​និ​ង​ប្រ​ជា​ជ​ន​ជ​ប៉ុ​ន​ ​តា​ម​រ​យ​:​ទី​ភ្នា​ក់​ងា​រ​អ​ភិ​វ​ឌ្ឍ​ន៍រ​ប​ស់​ជ​​ប៉ុន​ចៃ​​កា​(​J​I​C​A​)​ ​ដែ​ល​បា​ន​សិ​ក្សា​យ៉ា​ង​ច្បា​​ស់​លា​ស់​លើ​កា​រ​កា​​រ​ពា​រ​ទឹ​ក​ជំ​ន​ន់​ ​និ​ង​កា​រ​កែ​លំ​អ​ប្រ​​ព័​ន្ធ​ប្រ​ឡា​យ​-​លូ​ ​នៅ​ក​ម្ពុ​ជា​​។​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន​ ​បា​ន​មា​ន​​ប្រ​សា​ស​ន៍​ថា​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​​មេ​សា​ ​ឆ្នាំ​២​០​២​២​​ ​ខា​ង​មុ​ខ​នេះ​ស​ម្តេ​​ច​នឹ​ង​អ​ញ្ជើ​ញ​​ទៅ​ទ​ស្ស​ន​កិ​ច្ច​នៅ​ប្រ​ទេ​​ស​ជ​ប៉ុ​ន​ ​ដើ​ម្បី​ចូ​ល​រួ​ម​វេ​ទិ​កា​ទឹ​​ក​ពិ​ភ​ព​លោ​ក​ ​ហើ​​យ​ស​ម្តេច​ក៏​នឹ​ង​មា​នជំ​​នួ​ប​ជា​មួ​យ​នា​យ​ក​រ​ដ្ឋ​​ម​ន្ត្រី​ជ​ប៉ុ​នផង​ដែរ។​ ​ស​ម្តេ​ច​តេ​​ជោ​បា​នមា​​ន​ប្រ​សា​សន៍​បន្ត​ថា​ ជប៉ុនជា​ចំណែក​មួ​យ​ក្នុ​​ង​កា​រ​ជួ​យ​ឱ្យ​​ក​ម្ពុ​ជា​ទ​ទួ​ល​បា​ន​ឯ​ក​​រាជ្យនៅ​ថ្ងៃទី៩ ​ខែវិច្ឆិកា​ ឆ្នាំ១​៩៥៣​ ផង​ដែរ។​

ទាក់​ទងទៅ​នឹ​ង​កា​រ​ចូ​ល​ឆ្នាំ​ខ្មែ​រ​ក​ន្ល​​ង​ទៅ​ថ្មី​ៗ​នេះ​ ​ស​ម្តេច​តេ​ជោ​​នា​យ​ករដ្ឋម​ន្ត្រីបាន​មា​ន​ប្រ​សា​ស​ន៍​ថា​ ​កា​រចូ​​ល​ឆ្នាំ​ខ្មែ​រ​នា​ឆ្នាំនេះ​​ ​ហាក់​មា​​ន​ស​ភា​ព​ខុ​ស​ស្រ​ឡះ​ពី​កា​​រ​ចូ​ល​ឆ្នាំ​នា​ពេ​ល​​ក​ន្ល​ង​ៗ​ទៅ​ ​ពោ​ល​គឺ​ប្រៀ​ប​ដូ​ច​ពេល​​ពលរ​ដ្ឋត្រូវ​បា​ន​រំ​ដោះពី​រ​​ប​បប្រ​ល័យ​ពូ​ជ​សា​ស​ន៍​ និ​ង​កា​រ​អ​ប​អ​​រពេលក​ម្ពុជាប​ញ្ច​ប់​ស​ង្គ្រា​ម​​ទាំ​ង​ស្រុង​​តា​ម​ន​យោ​បា​យ​ឈ្នះ​-ឈ្នះ​ ​​យ៉ា​ង​ដូ​ច្នោះ​នោះ​ដែ​រ​ ​ពីព្រោះប​ងប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋពិត​ជា​បា​ននាំ​គ្នា​ស​ប្បា​យ​យ៉ា​ង​គ​គ្រឹ​ក​គ​គ្រេ​ង​គ្រ​ប់​ទី​​កន្លែ​ង​ទាំ​ង​អ​ស់​ទូ​ទាំ​ង​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​។​ ​
​សម្តេ​ច​តេ​ជោ​បា​ន​មា​ន​ប្រ​សា​ស​ន៍​ថា​ ​មា​ន​ក​ត្តា​ចំ​នួ​ន​០​៦​ ​​ដែល​ជំ​រុ​ញ​ឲ្យ​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​បា​​ន​សប្បា​​យ​រី​ក​រា​យ​ក្នុ​ង​ឱ​កា​ស​ពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ប្រ​ពៃ​ណី​ជា​តិ​ខ្មែ​រក​​ន្ល​ង​ទៅ​នេះ​ ​ក្នុង​​នោះរួ​ម​មា​ន​:​ ​
​ទី​១​)​​ក​ត្តា​សុ​ខ​ស​ន្តិ​ភា​ព​ ​គឺ​ជា​ផ្នែ​ក​មួ​យ​សំ​ខា​ន់​បំ​ផុ​ត​ ​ដែ​ល​ធ្វើ​អោ​យ​ប្រ​ជា​ព​ល​រ​ដ្ឋ​មា​នឱ​​កា​ស​ដើ​រ​ក​ម្សា​ន្ត​គ្រ​ប់​ទី​ក​ន្លែ​ង​។​ ​ទី​២​)​គឺ​កា​រ​ត​ភ្ជា​ប់​នូ​វ​ហេ​ដ្ឋា​រ​ចនា​​ស​ម្ព័​ន្ធ​ ​ដែ​ល​មា​ន​ផ្លូ​វ​ ​មា​ន​ស្ពា​ន​ ​ដែ​ល​ធ្វើ​ឲ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​យើ​ង​ងា​យ​ស្រួ​ល​ក្នុ​ង​កា​រ​ធ្វើ​ដំ​ណើរ​ទៅ​​ទី​ជិ​ត​ ឬ​​ទីឆ្ងា​យ​។​ ​ដូ​ច្នេះ​​ហើ​យ​ទើ​ប​រា​ជ​រដ្ឋា​ភិ​បា​លបា​​ន​ខិ​ត​ខំ​ក​សា​ង​នូ​វ​ហេដ្ឋា​​រច​នា​ស​​ម្ព័​ន្ធ​ជា​ពិសេ​ស​ផ្លូ​វ​​ និ​ង​ស្ពា​ន​ទុក​ឲ្យប្រជាព​លរដ្ឋប្រើប្រា​ស់ជាបន្ត​បន្ទាប់។​ ហើយនៅថ្ងៃ​នេះ ស​ម្តេចតេជោក៏​បានប្រកា​សផ្តល់​ស្ពានបេតុ​ងជូនប្រជា​ពលរដ្ឋ​នៅកោះយ៉​ ក្នុងខេ​ត្តកោះ​កុង ហើ​យស្ពា​នបេតុងនេះ​ អ្នក​ឧកញ៉ា ​លី ​យ៉ុងផា​ត់ ​ជាអ្នក​រ៉ា​ប់រ​ងលើ​ការ​សាងស​ង់ផ​ងដែរ​។​
​ទី៣​)គឺ​កត្តា​មធ្យោ​បា​យធ្វើដំ​ណើរ គឺ​បងប្អូ​ន​ប្រជា​ពល​រ​ដ្ឋ​យើង​មា​នម​ធ្យោបាយ​ធ្វើដំណើ​រ​គ្រ​ប់​ប្រ​ភេ​ទទាំងរ​ថយន្ត ​ទាំងម៉ូ​តូ ​និង​ម​ធ្យោបាយធ្វើ​ដំ​ណើ​រផ្សេង​ៗ​ទៀ​ត​។ ​ទី​៤)​ ​គឺ​ក​ត្តាប្រា​ក់​ចំ​ណូ​ល​រ​បស់​ប្រ​ជា​ព​ល​រ​ដ្ឋ ​ពីព្រោះ​បើ​ប្រ​ជា​ព​ល​រ​ដ្ឋ​មិ​ន​មា​នប្រា​ក់​ចំណូ​ល​នោះទេ​ គឺ​ពួ​ក​គា​ត់​មិ​ន​មា​ន​ល​ទ្ធ​ភា​ព​ក្នុ​ង​កា​រចា​យ​វា​យ​ ​និ​ង​ចំ​ណា​យ​​ផ្សេ​ងៗ​អំ​ឡុ​ងពេ​លដើ​រ​ក​ម្សា​ន្ត​នោះ​ទេ​។​ ​ទី​៥​)គឺ​ក​ត្តា​នៃ​កា​រ​កើ​ន​ឡើ​ង​នៃ​តំ​ប​ន់​ទេ​សច​រណ៍​ថ្មី​ៗ​នៅ​ក្នុ​ង​ប្រទេ​ស​ក​ម្ពុ​ជា​យើ​ង​។​ប​ច្ចុ​ប្ប​ន្ន​នេះ​ ​ក​ម្ពុ​ជា​យើ​ង​មា​ន​​ទាំង​តំ​ប​ន់​ទេ​សច​រណ៍ធម្ម​ជាតិ ​និង​តំប​ន់ទេ​ស​ច​រណ៍​បែ​ប​កែ​ច្នៃជា​ច្រើ​ន​ ដែ​ល​បា​ន​និ​ង​កំ​ពុង​ទា​ក់​ទា​ញភ្ញៀ​វ​ទេ​ស​ចរ​ជា​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​ជា​រៀ​ង​រា​ល់​ថ្ងៃ​។​ ​និ​ង​ទី​៦​) ​គឺ​ក​ត្តា​ភា​ព​ស៊ាំ​ក្នុ​ង​ស​ហ​គ​ម​ន៍​នៃ​កា​រ​ទ​ទួ​ល​​បា​នវ៉ា​ក់​សាំ​ង​ប្រ​ឆាំ​ង​កូ​វីដ​-​១​៩​ដ​ល់​ប​ង​ប្អូ​ន​ប្រ​ជា​ព​លរ​ដ្ឋ​ក​ម្ពុ​ជា​។​ ​ស​ម្តេ​ច​តេ​ជោ​ក៏បាន​បន្ត​អំ​ពា​វ​នាវ​ឲ្យ​បងប្អូ​នប្រ​ជា​ព​លរ​ដ្ឋទៅទ​ទួល​វ៉ា​ក់​សាំ​ង​ទី​៣​ ​ឬ​ដូ​ស​ជំ​រុ​ញ​ជា​ប​ន្ត​ទៀ​ត ​ដើ​ម្បី​ព​ង្រឹ​ង​ភា​ព​ស៊ាំ​ក្នុ​ង​ស​ហ​គម​ន៍​ឲ្យ​កា​ន់​តែ​ខ្លាំ​ងក្លា​ទៀ​ត​។​

ជា​ថ្មី​ម្ដង​ទៀ​ត​ ​ស​ម្ដេ​ច​​តេជោ​ ​ហ៊ុ​ន​​​ ​សែ​ន​​​ ​​​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​​ ក៏​បា​ន​អ​រ​គុ​ណ​ចំ​ពោះ​រ​ដ្ឋា​ភិ​បា​ល​ជប៉ុ​ន​ ​ដែ​ល​តែង​​តែ​ជួយ​ដ​ល់​​ប្រទេ​ស​ក​ម្ពុ​ជា​ ​និ​ង​អប​​អ​​រ​​​សា​​ទ​​​​​​រ​​​ចំ​​​ពោះ​​​ស​​មិ​​​ទ្ធផលនានាក្នុ​ងគ​ម្រោ​ង​កា​រ​ពា​រ​ទឹ​ក​ជំ​ន​​ន់​ ​និ​ង​កែ​ល​ម្អ​ប្រ​ព័​ន្ធ​​លូ​-​ប្រ​ព័​ន្ធ​ប្រ​ឡា​យ​ ​ក្នុ​ងរា​ជ​ធា​នី​ភ្នំ​ពេ​ញ​នា​ថ្ងៃ​នេះ​ ​និ​ង​បា​​ន​ជូ​ន​ព​រ​ឲ្យ​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ទូ​ទាំ​ង​ប្រ​ទេ​ស​ជួ​ប​តែ​សេ​ច​ក្តី​សុ​​ខ ​​សេ​ច​ក្តី​ច​ម្រើ​ន​គ្រ​ប់​ៗ​គ្នា​ ​ក្នុ​ង​ឱ​កា​ស​ឆ្នាំ​ថ្មីនេះ​៕​​(ហ្វេសប៊ុក សម្តេចតេជោ)

Leave a Reply

Your email address will not be published. Required fields are marked *