រាជធានីភ្នំពេញ ៖ សារលិខិតគោរពជូនពរ របស់ ឯកឧត្តម ហ៊ុយ វណ្ណ: រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជាទីគោរព ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ។ សូម សម្តេច មានសុខភាពល្អ និងសូមប្រកបដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Related Articles
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត វិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់
នៅព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃនេះ នឹងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការផ្តល់ចំណេះដឹង និងបន្តនិរន្តរភាពអប់រំរហូតទទួលបានជោគជ័យក្នុងការអប់រំនិស្សិត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា មកដល់ពេលនេះពលរដ្ឋបានយល់ដឹងច្បាស់អំពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពេលជំងឺកូវីដ១៩ រាតត្បាត ដែលវិធានការដាក់ចេញនោះ គឺដើម្បីការពារអាយុជីវិតពលរដ្ឋ។ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ស្ត្រី២រូប គឺលោកជំទាវ ភឿង សកុណា និងលោកជំទាវ អ៉ឹង កន្ថាផាវី នឹងបន្តកាន់តំណែង រដ្ឋមន្ត្រីអាណត្តិថ្មី
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ស្ត្រី២រូប គឺលោកជំទាវ ភឿង សកុណា និងលោកជំទាវ អ៊ឹង កន្ថាផាវី នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី ។ ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ លោកជំទាវ ភឿង សកុណា បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១៣ ចំណែកឯលោកជំទាវ អ៊ឹង កន្ថាផាវី បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាំងពីឆ្នាំ២០០៤។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រៀមបោះឆ្នោត ហើយរាជរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតនៅក្នុងខែកញ្ញា (ឆ្នាំ២០២៣) ពេលនោះមនុស្សមួយចំនួនអាចនឹងគួរដឹង អាចនឹងចង់ដឹង ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា ស្ត្រីជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺមិនត្រូវបានផ្លាស់ប្តូរទេ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរការដឹកនាំរបស់ លោកជំទាវ […]
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា កុំធ្វើជាមន្ត្រីជើង១០ អង្គុយតែក្នុងការិយាល័យ តែត្រូវចុះតាមមូលដ្ឋានឱ្យជាប់
ខេត្តព្រៃវែង ៖ នារសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម តែផ្ទុយទៅវិញត្រូវចុះជួយមូលដ្ឋានឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី បន្តថា សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋបានជួបប្រទះ និងវាយតម្លៃសមិទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មី សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នោះឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបម្រើប្រជាពលរដ្ឋ បម្រើជាតិ។ លោក ស សុខា បានណែនាំក្រុមការងារត្រូវផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងសង្គមជាតិទាំងមូល ជាពិសេសគឺធានាបាននូវសុខសន្តិភាព ស្ថិរភាព […]