ព័ត៌មានជាតិ

ថ្នាក់ដឹ​ក​នាំ​ ​និង​ម​ន្ត្រី ​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​​ ​ក​ម្ពុ​ជា និងខេត្តបូ​រី​រ៉ាំ​​ ​ថៃ ​ជួ​ប​គ្នា​ដើម្បី​​ប​ង្កើ​ន​កិ​ច្ច​​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ល្អ មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ

ខេត្តឧ​ត្ត​​រ​មា​ន​ជ័​យ​ ៖ លោ​ក​អ​ភិ​បា​ល​ខេ​ត្ត​ឧ​​ត្ត​រ​មា​ន​ជ័​យ​បា​ន​ដឹ​ក​នាំ​ប្រ​តិ​ភូ​​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​កា​ល​ពី​ថ្ងៃ​ទី​​១​១ ខែ​មី​នា​ ឆ្​នាំ​២​០​២​៥​ បា​ន​ចូ​ល​រួ​​ម​កិច្ច​ប្រ​​ជុំ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ប​ញ្ជា​កា​រ​​​ព្រំ​ដែ​ន​ក​ម្ពុ​ជា​ ​​ថៃ ជា​មួ​យ​​ប្រ​ទេ​ស​ជិ​ត​ខា​ង​ ​រ​វា​ង​ខេ​ត្ត​ឧ​ត្ត​​រ​មា​ន​​ជ័​យ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​និ​ង​លោ​ក​ ​ពិ​យ៉ះ​​ ​ពិ​ចះ​ណាំ​ ​អ​ភិ​បា​ល​​ខេ​ត្ត​បុ​រី​រ៉ាំ​ ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ថៃ​ ​​ដើ​ម្បី​ពិ​ភា​ក្សា​លើ​កា​រ​​ដា​ក់​ឱ្យ​ដំ​ណើ​រ​កា​រ​ជា​​​ប​ណ្ដោះ​អា​ស​ន្ន​​​ទី​ស្នា​ក់​កា​រ​​ផ្ត​ល់​សេ​វា​​ប័​ណ្ណ​ព្រំ​ដែ​ន​អេ​ឡិ​ច​ត្រូ​និ​ក​​ នៅ​ស្រុ​ក​​បា​ន​គ្រួ​ត​ ​ខេ​ត្ត​បុ​រី​រ៉ាំ​ ​ប្រ​ទេ​ស​ថៃ​។​នេះ​បើ​តា​ម​ម​ន្ត្រី​អោ​យ​ដឹ​​ងកា​ល​​ពី​ថ្ងៃ​ទី​១​២ ខែ​មីនា ឆ្នាំ២០២៥ ។

ហើយជំនួបលើកដំបូងនេះ បន្ទាប់ពីមានប៉ះទង្គិចពាក្យសំដីនិងអារម្មណ៍រវាងកងកម្លាំងការពារពារព្រំដែនកម្ពុជា ថៃដែលឈរជើងគ្រប់គ្រងនៅប្រាសាទតាមាន់ធំនិងព្រំដែនដែលមិនទានបែងចែកគ្នាដាច់ស្រេចទីនោះកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ។
ដោយប្រាសាទតាមាន់តូចនិងប្រាសាទថ្មបាយក្រៀម ត្រូវបានថៃទាញយកទៅគ្រប់គ្រងតែឯង ។លើកលែងតែប្រាសាទតាមាន់ធំ ដែលកម្ពុជា និងថៃនៅគ្រប់គ្រង់រួមគ្នា។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ កិច្ចសហប្រតិបត្តិការល្អរវាងខេត្តឧត្តរមានជ័យនិងខេត្តបូរីរ៉ាំនេះគឺសំដៅឲ្យបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល វប្បធម៌ រួមទាំងវិស័យផ្សេងផ្សេងទៀតព្រមទាំងជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។

ក្នុងនាមរដ្ឋបាលខេត្តទាំងពីរ ទាំងលោក មាន ចាន់យ៉ាដា និងលោក ពិយ៉ះ ពិចះណាំ សង្ឃឹមថា ជំនួបនាឱកាសនេះនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងការផ្ដើមដំណើរការ ចេញ-ចូល ដោយប្រើប័ណ្ណព្រំដែនរបស់ប្រជាពលរដ្ឋចូលត្រឹមស្រុកបានគ្រួតនិងស្រុកបន្ទាយអម្ពិល។.
ហើយខាងមុខនឹងឈានដល់ការប្រើប្រាស់ទូលាយទូទាំងខេត្តបុរីរ៉ាំនិងឧត្តរមានជ័យតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *