ព័ត៌មានអន្តរជាតិ

ការវា​យ​ប្រ​ហា​រ​តា​មអា​​កា​ស​ ​នៅ​រ​ដ្ឋ​ភា​គ​ខា​ង​ជើ​ង​​ ​ដោ​យ​យោ​ធា​មី​យ៉ា​ន់​ម៉ា​ បានស​ម្លា​ប់​ជ​ន​ស៊ី​វិ​ល​ ​១​១​ ​នា​ក់​

អន្តរជាតិ ៖ ​អ្នក​នាំ​ពា​ក្យ​​នៃ​ក្រុ​ម​ប្រ​ដា​ប់​អា​វុ​ធ​ជ​ន​ជា​តិ​ភា​គ​តិ​ច​ ​បា​ន​ប្រា​ប់​ឲ្យ​ដឹ​ង​​នៅ​​​ថ្ងៃ​​​សុ​​​ក្រ​​​​នេះ​​​ថា ​កា​រ​វា​យ​ប្រ​ហា​រ​តា​ម​អា​កា​ស​រ​ប​ស់​យោ​ធា​មី​យ៉ា​ន់​ម៉ា​ ​នៅ​ភា​គ​ខា​ង​ជើ​ង​រ​ដ្ឋ​​ ​S​h​a​n​ ​ស​ម្លា​ប់​ជ​ន​ស៊ី​វិ​ល​ ​១​១​ ​​នា​ក់​ ​និ​ង​ ​១​១​ ​នា​ក់​ទៀ​ត​រ​ង​រ​បួ​ស​។
​​
របបយោធាដែលកំពុងប្រយុទ្ធប្រដាប់អាវុធយ៉ាងទូលំទូលាយ ក្រោយរដ្ឋប្រហារ ឆ្នាំ ២០២១ របស់ខ្លួន ដែលត្រូវបានចោទប្រកាន់ពីបទបង្ហូរឈាម នឹងប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំភ្លើងធំដើម្បីដាក់ទណ្ឌកម្មសហគមន៍ជនស៊ីវិល។

ទន្ទឹមនោះ លោកស្រី Lway Yay Oo នៃកងទ័ពរំដោះជាតិ Ta’ang (TNLA) បាននិយាយថា ពួកគេទម្លាក់គ្រាប់បែកនៅតំបន់ ២ ក្នុងទីក្រុង Namhkam នៅថ្ងៃសុក្រនេះ ប្រហែលម៉ោង ១ (ម៉ោងក្នុងស្រុក) ។

លោកស្រី បន្ថែមថា ការវាយប្រហារនេះ​សម្លាប់​មនុស្ស ១១ នាក់ និង​របួស ១១ នាក់ ខណការិយាល័យ​របស់​គណបក្ស​នយោបាយ​ក្នុង​ស្រុក​មួយ​ ត្រូវបានបំផ្លាញ​។

គួរបញ្ជាក់ថា ទីក្រុង Namhkam ស្ថិតនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីព្រំដែនជាមួយខេត្ត Yunnan របស់ប្រទេសចិន ដោយក្រុមយុទ្ធជន TNLA បានទាមទារគ្រប់គ្រងទីក្រុងនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ កាលពីឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *