ព័ត៌មានអន្តរជាតិ

នៅប្រទេស​​អា​ល្លឺ​ម៉​ង់ កើតមានការ​បា​ញ់ប្រ​ហា​រ ​​នៅ​ក្នុ​ង​​​ផ្សា​រ​​​ទំ​នើ​ប​​​មួ​យ​ ​ស្លា​​ប់​​​ម​នុ​ស្ស​​​២​​​នា​ក់​ ​

អន្តរជាតិ ៖​ កា​​ល​ពី​​​ថ្ងៃ​​​អ​ង្គា​រ​ ​ទី​​​៧​ ​ខែ​មិ​ថុ​នា ម​នុ​ស្ស​​​​ពីរ​​​​នា​ក់​​​បា​ន​​​ស្លា​ប់​ ​ប​ន្ទា​ប់​ពី​​​មា​ន​កា​​រ​​​បា​ញ់​ប្រ​ហា​រ​​​នៅ​​ក្នុ​ង​​​ផ្សា​រ​​​ទំ​នើ​ប​​​មួ​យ​ ​ស្ថិ​ត​​​ភា​គ​​ក​ណ្តា​​ល​​​ប្រ​ទេ​ស​​​អា​ល្លឺ​ម៉​ង់​ ​
។​

​នគរបាល​បានឱ្យដឹងថា ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ១​រសៀល នៅក្នុង​តំបន់ Schwalmstadt-Treysa ដែលជា​ទីក្រុង​មួយ​ដែលមាន​មនុស្ស​ប្រហែល ៨,៥០០​នាក់​រស់នៅ​ស្ថិត​ភាគ​ឦសាន នៃ​រដ្ឋធានី​ហិរញ្ញវត្ថុ Frankfurt របស់​ប្រទេស​អាល្លឺម៉ង់​។​

​ប្រភព​ដដែល​នេះ​បាន​បន្តថា មិនទាន់​ដឹងថា​មាន​អ្វី​កើតឡើង​ឲ្យ​ច្បាស់​នោះទេ​។ ប៉ុន្តែ​កាសែត​ក្នុង​តំបន់ HNA បាន​ដកស្រង់​សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ថា បុរស​ម្នាក់​បាន​បាញ់សម្លាប់​ស្ត្រី​ម្នាក់ ហើយ​បន្ទាប់មក​ក៏បាន​សម្លាប់​ខ្លួនឯង​ក្នុង​ហាង​លក់​សម្លៀកបំពាក់ Aldi៕​

Leave a Reply

Your email address will not be published. Required fields are marked *