ព័ត៌មានសន្តិសុខសង្គម

សូមប្រយ័ត្ន ​​រន្ទះ​បា​ញ់​ងាប់ ​សត្វ​​​គោ​​​ចំ​នួ​ន​​​៥​​​​ក្បា​ល ​​​នៅ​ស្រុក​ថ្មពួក

ខេត្ត​ប​ន្ទាយ​​មាន​ជ័​យ ​៖ ​​ ​​ស​​ត្វ​​​គោ​​​ចំ​នួ​ន​​​​០​៥​​​ក្បា​ល​ ​បា​ន​​​ងា​​ប់​​​ក្រោ​យ​ពី​​​មា​ន​​​ហេ​តុ​កា​រ​ណ៍​​​បា​តុ​ភូ​ត​ធ​​ម្ម​ជា​តិ​​​កើ​ត​ឡើ​ង​​​ដោ​យ​​​រ​ន្ទះបា​ញ់​ ​។​​​ករ​ណី​​​​រ​ន្ទះ​បា​ញ់​​​ស​ត្វ​​​គោ​​​ងា​ប់​​​នេះ​​​បា​ន​​​កើ​ត​ឡើ​ង​​​នៅ​វេ​លា​​ម៉ោ​ង​​​០​៣​​​និ​ង​​​៤​០​​​នា​ទី​​​រ​សៀ​ល​​​ថ្ងៃ​ទី​​​៣​១​ ​ខែ​ឧ​​ស​ភា​ ​ឆ្នាំ​ ​២​០​២​២​ ​នៅ​​​ភូ​មិ​​​កា​ប់​​​ចោ​រ​ ​​ឃុំ​​​ភូ​មិ​​​ថ្មី​ ​ស្រុ​ក​​​ថ្ម​​ពួ​ក​ ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ តែពុំមានរងរបួសមនុស្សឡើយ ។ នេះតាមការឲ្យដឹងពីនគ​រ​បា​​ល​​​បា​ន​​​ស្រុ​ក​​​ថ្ម​ពួ​ក​​​។​​​​​

នគរបាល​បាន​បញ្ជាក់ថា​៖ នៅវេលា​ម៉ោង​០៣​និង​៤០​នាទី​រសៀល បំណាច់​ខែ ឧសភា ឆ្នាំ​២០២២ នេះ នៅ​ភូមិសាស្ត្រ ស្រុក​ថ្មពួក មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ លាយឡំ​ជាមួយ​ខ្ស​ល់​និង​ផ្គរ​រន្ទះ​យ៉ាងខ្លាំង នៅ​ឃុំ​ចំនួន​០៤ មាន​៖​ឃុំ​គំរូ ,​ឃុំ​ថ្មពួក​,​ឃុំ​ភូមិ​ថ្មី​និង​ឃុំ​គោក​កឋិន ។​

នគរបាល​បានបញ្ជាក់​ទៀតថា​៖​ម្ចាស់​គោ​ទី​០១​ឈ្មោះ គត់ សេង​គី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ (​សត្វ​គោ​ងាប់​) ចំនួន​០៤ ក្បាល​មេ​២​និង​ទី​២​ម្ចាស់​ឈ្មោះ​គុន កន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​សត្វ​គោ​ងាប់​) ចំនួន​០១ ក្បាល ញី ។​ម្ចាស់​សត្វ​ទាំង​០២​នាក់​រស់នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុ​ថ្មពួក ខេត្តបន្ទាយមានជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *