ព័ត៌មានអន្តរជាតិ

ពន្ធនា​គា​រ​​​មួ​យ​ក​ន្លែ​ង​ ​​​នៅ​​​ឥ​ណ្ឌូ​ណេស៊ី​​ មានម​នុ​ស្ស​​​ជា​ច្រើន​​​នាក់ ​​ស្លាប់និងរងរបួស ​​ដោយ​​អ​គ្គិ​ភ័​យ​​ឆា​ប​ឆេះ

អន្តរជាតិ ៖ ​​ប៉ូ​លី​ស​​​កំ​ពុង​​​​ស៊ើប​អ​ង្កេ​ត​​​រក​​​មូ​ល​ហេ​តុ​​នៃ​​​កា​រ​ឆា​ប​ឆេះ​​​ព​ន្ធ​​​ធ​នា​គា​រ​​​តា​ន់​​​ហ្គ្រេ​​​ង​ ​(​T​a​n​g​e​r​a​n​g​)​ ​ដែ​ល​​​ម​នុ​ស្ស​​​យ៉ា​ង​ហោ​ច​ណា​ស់ ​៤​១​ ​នា​ក់​​​បា​ន​​​ស្លា​ប់​​និ​ង​ ​៧​៣​ ​នា​ក់​​​ផ្សេង​ទៀ​ត​​​បា​ន​​រ​ង​រ​បួ​ស​​​។​​​

អ្នកនាំពាក្យ​រដ្ឋាភិបាល​និង​របាយការណ៍​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ប្លុក​ដែលមាន​មនុស្ស​ច្រើន​កុះករ​នៅក្នុង​ពន្ធនាគារ​មួយ​នៅ​ខេត្ត Banten ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច ៤១ នាក់​និង​រាប់សិប​នាក់​ទៀត​រងរបួស​។​

លោកស្រី Rika Aprianti អ្នកនាំពាក្យ​នាយកដ្ឋាន​កែតម្រូវ​បាន​និយាយថា ភ្លើង​ដែល​បាន​ឆាប់ឆេះ​ឡើង​នៅ​ចន្លោះ​ម៉ោង ១ ដល់​ម៉ោង ២ រំលង​អា​ធ្រា​ត្រ​នោះ​គឺ​បាន​ផ្ទុះឡើង​នៅ​ប្លុក C នៃ​ពន្ធនាគារ​តាន់​ហ្គ្រេ​ង (Tangerang) ដែល​ត្រូវបាន​អាជ្ញាធរ​កំពុង​ពន្លត់​នឹង ជម្លៀស​មនុស្ស​ចេញពី​កន្លែង​នោះ​។​

ក្រុម​អ្នកស៊ើប​អង្កេត​មកពីនា​យក​ដ្ឋា​ន​ពន្លត់អគ្គីភ័យ​បាន​និយាយថា​ពួកគេ​ក៏​កំពុង​ពិនិត្យមើល​ខ្សែភ្លើង​ដែល​ខូច​ដែលជា​ប្រភព​នៃ​ការឆេះ​នេះ​ផងដែរ​។​

លោកស្រី Rika មិនបាន​បញ្ជាក់ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅក្នុង​មណ្ឌល​នោះទេ​នៅពេល​អគ្គិភ័យ​បាន​ឆាបឆេះ ប៉ុន្តែ​បាន​បញ្ជាក់ថា​ពន្ធនាគារ​នោះ​មាន​មនុស្ស​ច្រើន​កុះករ​។​

យោងតាម​គេហទំព័រ​ព័ត៌មាន Beritasatu បានឱ្យដឹងថា​អ្នក​ដែល​រងរបួស​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ពីរ​នៅ​តាន់​ហ្គឺ​ង (Tangerang) ខណៈ​អ្នក​ដែល​មិនមាន​របួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​កន្លែង​ផ្សេង​នៅក្នុង​បរិវេណ​ពន្ធនាគារ​៕

Leave a Reply

Your email address will not be published. Required fields are marked *