ព័ត៌មានអន្តរជាតិ

កំពូ​ល​​​អ្នក​​​ប្រដា​ល់ ម៉ា​​​​​​នី​​​ ប៉ា​​​ក់​​​​គី​​​​​អៅ ​​Pa​c​q​ui​a​o ​ក្លា​យ​ជា ​​ប្រ​ធា​ន​​គ​ណ​បក្ស​កា​ន់​អំណា​ច ​នៅប្រទេស​​ហ្វី​លី​ពីន​​

អន្តរជាតិ ៖​ កំ​ពូល​​​អ្នក​​​ប្រដា​ល់អន្តរជាតិ ​និ​ង​​ជា​​ស​មា​ជិក​​​ព្រឹ​ទ្ធស​ភា​ លោ​ក​ ម៉ា​​​នី​ ប៉ា​ក់​​គី​​​អៅ​ ត្រូ​វ​បាន​​​ជ្រើ​ស​រើស​​​ឱ្យ​ក្លាយ​​​ជា​​ប្រ​ធា​ន​​​គ​ណប​ក្ស​កា​ន់​អំណា​ច​ (​P​D​P-​L​a​b​an​)​ ​ស្រប​ពេ​ល​​ដែ​ល​មាន​​​សេ​ចក្ដី​រា​យ​ការ​ណ៍​​ថា​ ​លោ​ក​​នឹ​ង​​ឈ​រ​ឈ្មោះ​​បោះ​ឆ្នោ​ត​​នៅ​​​ឆ្នាំ​​២​០២​២​ ​ដើម្បី​​​ក្លា​យជា​​ប្រធា​នាធិ​បតី​​ហ្វី​លី​ពី​ន​​។​​

​លោក Ron Munsayac នាយ​ប្រតិបត្តិ​នៃ​គណបក្ស PDP-Laban បាន​បញ្ជាក់ថា លោក ប៉ាក់​គី​អៅ បាន​ក្លាយជា​ប្រធាន​បក្ស កាលពី​យប់​ថ្ងៃ​ពុធ ទី​០២ ខែធ្នូ ឆ្នាំ​២០២០​។ ប៉ាក់​គី​អៅ បាន​ស្បថ​ចូលកាន់​តំណែង​ថ្មី នៅក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​គណបក្ស PDP-Laban នៅ​ទីក្រុង Quezon​។ អាណត្តិ​រយៈពេល​៦​ឆ្នាំ​ក្នុង​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​របស់ ប៉ាក់​គី​អៅ នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២ ដូច្នេះ គាត់​អាច​ឈរឈ្មោះ​ក្នុង​អាណត្តិ​ថ្មី ឬ​ឈរឈ្មោះ​ប្រជែង​តំណែង​កាន់តែ​ធំ​ជាង​មុន​។​

​ទោះបីជា​អ្នកវិភាគ​ជាច្រើន​នៅ​ហ្វីលីពីន បាន​លើកឡើងថា លោក Manny Pacquiao ទំនងជា​កំពុង​ឈានទៅរក​តំណែង ជា​ប្រ​ធានា​ធិ​ប​តិ​អាណត្តិ​ថ្មី​ក្តី ក៏​លោក Pacquiao ផ្ទាល់​បាន​បកស្រាយ​ថា «​វា​លឿន​ពេក​ហើយ​ដែល​ត្រូវ​មក​និយាយ អំពី​ការបោះឆ្នោត​ប្រធានាធិបតី​នោះ​»៕

Leave a Reply

Your email address will not be published. Required fields are marked *