ព័ត៌មានសិល្បះនិងកីឡា

ពហុ​​កី​ឡ​ដ្ឋា​ន​​​ជា​តិ ​​​មរ​ត​ក​​​តេ​​​ជោ​ ​ដែ​​​ល​​​ជា​​​​​​ជំ​​នួ​​​យ​​​​​​​រ​​​បស់​​ ​​​រ​​​ដ្ឋា​​​ភិ​បា​​ល​​​​​​​ចិ​​​ន ​​ឆ្ល​ង​កា​ត់​​កា​រ​ត្រួ​តពិ​និ​ត្យ​​ ដោ​យ​​ជោ​គ​ជ័​យ​​

កីឡា​ ​៖​ ​នៅ​​ថ្ងៃ​ទី​​​១៨​ ​ខែ​សី​ហា​ ​ឆ្នាំ​​​២​០២​​១​​នេះ​ នៅ​លើ​​​ផេ​​​ក​​​ផ្លូ​វការ​​រ​ប​ស់​ ​C​am​b​o​d​i​a​ ​S​E​A ​G​A​M​E​S​ ​2​0​2​3 ​បា​ន​​​​បង្ហោះ​​​ថា​ ​ព​ហុ​​​កី​ឡដ្ឋា​ន​​​ជា​តិ​​​ម​រ​ត​ក​​​តេ​​ជោ​ ​ដែ​ល​ជា​​​ជំ​នួ​យ​​​រ​បស់​​​រ​ដ្ឋា​ភិបា​ល​​​ចិ​ន​ ​បា​ន​​​ឆ្ល​​ង​កា​ត់​​កា​​រត្រួ​ត​ពិ​និ​​ត្យ​​ដោ​យ​​ជោ​គ​ជ័​យ​ ​នៅ​​​ដើ​ម​​​​ស​ប្តា​ហ៍​​នេះ​ ​ដែ​ល​​​នេះ​​​បា​ន​ប​ង្ហា​ញ​​ពី​​​អ​ត្ថ​ន័​យ​​​សំខា​ន់​​​នៃ​ ​«​​នា​វា​​​មិ​ត្ត​ភា​ព​​​» ​រ​វា​ង​​​ចិ​ន​ ​និ​ង​​​ក​ម្ពុ​ជា​ ​និ​ង​​​កា​រ​ផ្សា​ភ្ជា​ប់​​​រ​វា​ង​​បេះ​ដូ​ង​​​នៃ​​ប្រ​ជាជ​ន​​​ទាំ​ង​ពី​រ ​​​។​

ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​​បានលើកឡើង​ខ្លឹមសារ​បន្ថែមទៀតថា «​គម្រោង​ខាងលើនេះ មាន​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិកតា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ ហើយ​ជា​ពហុ​កីឡដ្ឋាន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់​៦​ម៉ឺន​នាក់​។ ពហុ​កីឡដ្ឋាន​ថ្មី​នេះ អាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ និង​ការប្រកួត​កីឡាបាល់ទាត់​អន្តរជាតិ​ខ្នាត​ធំ និង​អាច​រៀបចំ​ពិធី​ថ្នាក់ជាតិ​ក៏ដូចជា​ព្រឹត្តិការណ៍​ធំៗ​ផ្សេងទៀត​បាន​។

​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ក្លាយជា​ពហុ​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣ ខាងមុខនេះ​ផងដែរ​»​។​នេះ​គឺជា​ពហុ​កីឡដ្ឋាន​ទំហំ​ធំ​បំផុត និង​កម្រិត​ខ្ពស់បំផុត ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នាបច្ចុប្បន្ន​នេះ និង​ជា​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​ការកសាង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» រវាង​ចិន​-​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *