ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿង ​បុ​ក​គ្នា​ពេ​ញ​ទំ​ហឹ​ង​​ ​នៅ​ស្រុ​ក​ស​ន្ទុ​ក​ ​បណ្តា​ល​ឲ្យ​​ស្លាប់​​ម្នា​ក់​ ​និ​ង​រ​​បួ​ស​ជា​ច្រើ​ន​នា​ក់

ខេត្ត​កំព​ង់​ធំ ៖ ​​យ​​ប់​ថ្ងៃ​ទី​០​៣​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៥​​ ​វេ​លា​ម៉ោ​ង​ប្រ​មា​ណ​២​២​​និ​ង​៤០​​នា​ទី ​​មា​ន​ករ​​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​ធ្ង​​ន់​ធ្ង​រ​មួ​យ​បា​ន​កើ​ត​ឡើ​ង​លើ​ផ្លូ​វ​ជា​តិ​លេខ​​៦​ ​ច​ន្លោះ​គី​ឡូ​ម៉ែ​ត្រ​ ១​​៣​១​-​១​៣​២​ ​ក្នុ​ង​ភូ​មិ​ប​ន្ទា​យ​យោ​ម​​រាជ​​ ​ឃុំ​ប្រា​សា​​ទ​ ​ស្រុ​ក​ស​ន្ទុ​ក​ ​ខេ​​ត្ត​កំ​ព​ង់​ធំ​។​

គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ស ផ្លាកលេខ ភ្នំពេញ 3D-6307 បើកបរចេញពីទិសត្បូងទៅជើង ដោយជនបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) និងរថយន្តម៉ាក Kia Granbird ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 3E-4341 បើកបរដោយលោក ស៊ុំ លាភ ភេទប្រុស អាយុ ៣៣ឆ្នាំ មកពីភូមិតាតុក១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដំណើរចេញពីទិសជើងទៅត្បូង។

ក្នុងគ្រោះថ្នាក់នោះ បណ្តាលឲ្យលោក ស៊ុំ លាភ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលមានអ្នករួមដំណើរចំនួនច្រើនរងរបួសធ្ងន់ និងស្រាល៖
ហួន ប៉ិប (ស្រី) – របួសធ្ងន់
សាក់ សារិន (ប្រុស) – ប្ដីអ្នករងរបួសទីមួយ – របួសស្រាល
ឃួន ប៉ែត (ប្រុស, អាយុ៥០ឆ្នាំ) និងប្រពន្ធ សូង ខៃ (ស្រី, អាយុ៤៦ឆ្នាំ) – របួសស្រាល
ពត ខៃ (ប្រុស, អាយុ៣៦ឆ្នាំ) – របួសស្រាល
ជួប សារ៉ែន (ស្រី, អាយុ២៥ឆ្នាំ) – របួសស្រាល
ឈិត ស្រឡះ (ស្រី, អាយុ៤៥ឆ្នាំ) – របួសស្រាល
ថាច (ស្រី, អាយុ៦០ឆ្នាំ) – របួសស្រាល

សាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិដឹកទៅបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍ ស្រុកសន្ទុក។ វត្ថុតាងទាំងពីរមានបានក្រុមការងារនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *