ខេត្តសៀមរាប ៖ នៅវេលាម៉ោងប្រមាណជា៤៖៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានខ្យល់កន្រ្តាក់បានបោកបក់មកលើក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងខ្លាំង ដែលបណ្ដាលឱ្យដួលរលំដើមឈើ និងតាមប្រាសាទមួយចំនួន និងតូបលក់ដូរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បណ្តាលអោយដួលរំលំរាយប៉ាយយ៉ាងដំណំ និងធ្វើខូចខាតសម្ភារប្រជាពលរដ្ឋជាច្រើន។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា បាតុភូតធម្មជាតិនេះ ពិតជាបានធ្វើអោយប៉ះពាល់ដោយបានធ្វើអោយដួលរលំដើមឈើ ធ្វើខូចខាតសម្ភារប្រជាពលរដ្ឋជាច្រើន ជាគ្នានេះ ក៏បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនរងរបួសបន្តិចបន្តួចផងដែរ។
លោកបានបញ្ជាក់ថា សម្រាប់ព័ត៌មានលម្អិតនៃផលប៉ះពាល់និងការខូចខាត មន្រ្តីកំពុងប្រមូលព័ត៌មានពីតាមបណ្តាក្រុង ស្រុក ដើម្បីសរុបនៃផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នេះ។
បាតុភូតធម្មជាតិនេះ អាចនៅបន្ត ខណៈមានពពកខ្មៅដេរដាស ដែលអាចបង្កជាផ្គររន្ទះ និងភ្លៀងខ្លាំង ហេតុដូច្នេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕ប្រភពអាកាប៉េ