រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម ៖
Related Articles
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញទទួល ព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពី ទីក្រុងប៉េកាំង ប្រទេសចិន
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិនរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ បន្ទាប់ពីព្រះអង្គបានយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គកាលពីពេលកន្លងទៅ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជសកម្មភាពទទួលបាននូវភាពជោគជ័យ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕
កម្ពុជាផ្តល់សិទ្ធិ សេរីភាព ក្នុងការគោរព ប្រតិបត្តិ ជំនឿសាសនា
រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជាលើកទី៧ ក្នុងខែរ៉ាម៉ាដន នាល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា។ សម្តេចតេជោបន្តថា ៖ ជាក់ស្ដែងរាជរដ្ឋាភិបាលបានបើកទូលាយឱ្យបងប្អូនខ្មែរអ៊ិស្លាមតាមរយៈការអនុញ្ញាតឱ្យសិស្សនិស្សិតអ៊ិស្លាមស្លៀកសម្លៀកបំពាក់ប្រ ពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ។ រៀបចំកន្លែងថ្វាយបង្គំទៅតាមទីសាធារណៈ ។ទន្ទឹមនេះសម្តេចក៏បានរៀបចំឱ្យមានគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដែលជាស្ថាប័នកំពូលរបស់សាសនិកអ៊ិស្លាម ដែលមានលោកឧកញ៉ា សុះ កំរី ជាចាងហ្វាងក្នុងឆ្នាំ ២០០០ ។ លើសពីនេះក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់សហគមន៍ខ្មែរអ៊ិស្លាម នៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ នៅថ្នាក់ក្រោមជាតិ ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បានផ្តល់ក្របខ័ណ្ឌគ្រូបង្រៀនដែលទទួលបាន ប្រាក់បៀវត្សពីរាជរដ្ឋាភិបាល ដើម្បីជួយកាត់បន្ថយការចំណាយរបស់សហគមន៍ខ្មែរអ៊ិស្លាមនិងលើកកម្ពស់ជីវភាពសហគមន៍បងប្អូនខ្មែរអ៊ីស្លាមតាមរយៈការលើកកម្ពស់ការ បណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសា សនា បច្ចេកវិទ្យា និង នវានុវត្តន៍ ។ បើយោងតាមលោក ឧស្ម័ន ហាសាន់ ទេសរដ្ឋមន្រ្តីបានឲ្យដឹងថា ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់គោលនយោបាយរៀបចំឲ្យមានបងប្អូនមូស្លីមបានចូលរួមបម្រើកិច្ចការ ជូនជាតិនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីជាន់ខ្ពស់នគរបាលយោធាដែលអាណត្តិទី៦ នេះរួមមានសមាជិកសភាព្រឹទ្ធសភា២ រូប,សមាជិករដ្ឋសភា៨រូប,សមាជិករាជរដ្ឋាភិបាល១រូប ,រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី១រូប,រដ្ឋលេខាធិការ១៥ […]
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជានឹងមាន បន្លែសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញ
រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងតាមរយៈសារ លើបណ្តាញហ្វេសប៊ុកថា ដោយមានការគាំទ្រទាន់ពេលឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដោយទទួលបានការគាំទ្រទាន់ពេលវេលា ពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ វិស័យកសិកម្ម បាននិងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានា នៅទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។ លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា « ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្នុងរយៈ ពេលជាងពីទសវត្ស កន្លងទៅនេះបានធ្វើកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អក្នុងកំណើនថេរជាង ៧% លើកលែង តែក្នុងដំណាក់កាលនៃការរីករាលជាសកលនៃមេរោគកូវិដ ១៩ ស្របពេលដែលកំណើនប្រជាជនចេះតែ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនសេដ្ឋកិច្ច គឺជាដើមចមមួយយ៉ាងសំខាន់នៃដំណើរការ វិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ […]