រជធានីភ្នំពែញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយមានសង្កាត់ចំនួន៥ រួមមាន សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់តាព្រហ្ម និងសង្កាត់អូរជ្រៅ។។ ចំពោះទីតាំងរដ្ឋបាលនៃក្រុងកំពង់សោម ស្ថិតនៅក្នុងសង្កាត់រាម៕
Related Articles
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំ សេចក្ដីព្រាងច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ ស្ដីពីជលផល និងច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ
រាជធានីភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, រដ្ឋមន្ត្រីក្រសួងបរិស្ថានព្រមជាមួយថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនអង្គប្រជុំថា ការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម បន្តថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង ៣នេះ ក៏មានគោលដៅធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជាផងដែរ៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
ដំណឹងល្អ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋាន នៅដើមខែមិថុនា
រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយពេលសាងសង់រយៈពេល៤ឆ្នាំ ក្នុងទំហំទឹកប្រាក់១៤០០លានដុល្លារ ដែលផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះមានប្រវែងចំនួន១៣៥គីឡូម៉ែត្រ។ ស្ថិតក្នុងគម្រោងនេះ ក្រសួងសាធារណការក៏នឹងកសាងស្ពានឆ្លងទន្លេមេគង្គប្រវែង២២៥០ម៉ែត្រដែលតភ្ជាប់ពីផ្លូវល្បឿនលឿន ទៅស្រុកល្វាឯម ដោយប្រើថវិកាជាតិ។ បើតាមលោក រដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃខាងមុខទៀត ក្រសួងសាធារណការនឹងបន្តសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីក្រុងបាវិតទៅក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកថ្លែងថា៖«យើងធ្វើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ៤ឆ្នាំ ធ្វើឱ្យទាន់ពេលវេលាភាគីវៀតណាមសាងសង់ផ្លូវល្បឿនលឿនពីហូជីមិញ ទៅម៉ុកបៃ ដែលតភ្ជាប់ជាមួយក្រុងបាវិត។ យើងកំពុងតែឱ្យក្រុមការងាររបស់យើងទៅបញ្ជាក់ជាមួយវៀតណាម នៅទីតាំងតភ្ជាប់(ក្រុងបាវិត-ហូជីមិញ)ពីចំណុចណា ដែលយើងបានចុះហត្ថលេខាMOU គ្នារួចហើយតាំងពីឆ្នាំ២០១៧»។ លោកបានអះអាងថា […]
ភរិយាសម្តេចធិបតី ដឹកនាំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រយ:ពេល៣០ថ្ងៃជួ យមូលនិធិគន្ធបុប្ផា
រាជធានីភ្នំពេញ ៖ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង ១៧:០០ម្សិលមិញនេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាម៉េរិក រួចទៅហើយ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានគូសរំលេចថា ការបរិច្ចាគ នេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។ ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃមិ្សលមិញនេះ។ ជាមួយគ្នានេះ […]