ព័ត៌មានជាតិ

ឯក​ឧ​ត្ត​ម​ ​ឯ​ក​ ​សំ​អុ​ល​​ ​៖​ ​ទំ​នា​ក់​​ទំ​ន​ង​រ​​វា​ង ​ប្រ​ជា​ជ​ន​និ​​ង​ប្រ​ជា​​ជ​ន​ ​ជា​​មូ​ល​គ្រឹះ​ដ៏​រឹ​ង​​មាំនៃ​ ​ស​ន្តិ​ភា​ព​និ​ង​កា​​រ​អ​ភិ​វ​ឌ្ឍ​

​ប៉េ​កាំ​ង ៖​​ ​ព្រឹ​ក​ថ្ងៃទី​១​​០​ ​ខែ​តុ​លា​ ​​ឆ្នាំ​២​០​២​​៤ ​ជំ​នួ​ប​លើក​ទី​៤​នៃប​ណ្តា​ថ្នា​​ក់​ដឹ​ក​នាំ​ស​មា​​គ​ម​មិ​ត្ត​ភា​​ព​រ​វា​ង​A​​S​E​A​N​ជា​​មួ​យ​ចិ​ន​ត្រូ​វ​​បា​ន​ប្រា​រ​​ព្ធឡើ​ងនៅ​​ទី​​ស្នា​ក់​កា​រ​ក​ណ្តា​​ល​នៃ​ស​មា​គ​ម​​ប្រ​ជា​ជ​ន​ចិ​​ន​ដើ​ម្បី​មិ​ត្ត​​ភា​ព​ជា​មួ​យ​ប​រ​​ទេ​ស​។

លោក Yang Wanming ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងប្រធានសមាគមមិត្តភាពរបស់បណ្តាប្រទេសASEANជាមួយចិនបានជួបប្រជុំពិភាក្សាពីសមិទ្ធផលនានា និងគោលដៅសម្រាប់ឆ្នាំ២០២៥ ។

ថ្លែងគាំទ្រប្រសាសន៍របស់លោក Yang Wanming និងអង្គពិធីទាំងមូល ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រោមកិច្ចសហការល្អជាមួយស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបវំដោយជោគជ័យនូវបេសកកម្មការងារជាច្រេីនដែលបម្រេីដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងសមាគមមិត្តភាពនៃប្រទេសយេីងទាំងពីរ។
ឯកឧត្តមប្រធានក៏បានរំលេចយ៉ាងច្បាស់ពីសន្តិភាពនិងការអភិវឌ្ឍរបស់តំបន់អាស៊ាននិងចិនដោយមិនអាចខ្វះបានពីទម្រដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបានឡេីយ។  ឯកឧត្តមក៏បានឆ្លៀតយកឱកាសនេះលេីកទឹកចិត្តដល់សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីសក្តានុពលរបស់កម្ពុជាទាក់ទាញដល់ទេសចរនិងវិនិយោគិនចិនកាន់តែច្រេីនមករួមចំណែកបង្កេីនការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងការលេីកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនកម្ពុជា។  ឯកឧត្តមបានផ្តល់ទឡ្ហីករណ៍ពីការវិនិយោគនៅកម្ពុជាពីវិនិយោគិនចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាមេរិក នៅខែកញ្ញា ឆ្នាំ២០២៤។

អង្គពិធីទាំងមូលបានយល់ស្របជាមួយនិងប្រសាសន៍របស់ឯកឧត្តមប្រធាន ដោយបានឯកភាពគ្នាថា បណ្តាសមាគមមិត្តភាពរបស់ASEAN និងចិន គឺជាវេទិកាដ៏ល្អក្នុងការប្រមូលផ្តុំបណ្តាសង្គមស៊ីវិលក្នុងការរួមចំណែកលេីសពីការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដោយផ្តល់ការរួមចំណែកបង្កេីនការថែរក្សាសន្តិភាព វិបុលភាព និងរួមគ្មាកសាងសហគមន៍ដែលមានជោគវាសនារួមរវាងASEANនិងចិនថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *