ព័ត៌មានអន្តរជាតិ

បទវិ​ភា​គ​ ​៖​ ​កើ​ន​ឡើ​ង​ជា​លំ​ដា​ប់​ ​ឆ្ពោះ​ទៅ​​រ​ក​កា​រ​ច្នៃ​ប្រ​ឌិ​ត​ថ្មី​-​​ពិ​ភ​ពលោ​ក​មា​ន​សុ​ទិ​ដ្ឋិ​និយ​ម​ ចំ​ពោះ​​ភា​ព​រ​ស់​រ​វើ​ក​ និ​ង​ឱ​​កាស​នៃ ​សេ​ដ្ឋ​កិ​ច្ច​រ​ប​ស់​ប្រ​ទេ​ស​ចិ​ន​

“​ទី​ផ្សារ​ស​​ក​ល​មា​ន​សុ​ទិ​ដ្ឋិ​និ​យ​ម​ចំ​ពោះ​​គោល​ន​យោ​បាយ​ទាំ​ង​​នេះ។​”​ ​“​ប្រ​ទេ​​ស​ចិ​ន​ត្រូ​​វ​បាន​រំ​ពឹ​ង​ថា​​ ​នឹ​ង​ស​ម្រេ​​ច​បា​ន​នូ​វ​គោ​ល​ដៅ​​កំ​ណើ​ន​ខា​ង​សេ​ដ្ឋ​កិ​​ច្ច​ពេ​ញ​មួ​យ​ឆ្នាំ​ចំ​នួ​ន​៥​ភា​​គ​រ​យ​”​។​​ល​។​ ​ ​នៅ​ថ្ងៃ​ទី​៨​ខែ​តុ​​លា​ ​​បន្ទា​ប់​​ពី​រ​ដ្ឋា​ភិ​បា​ល​ចិ​ន​បា​ន​ឱ្យ​ដឹ​​ង​ពី​ស​ភា​ព​កា​រ​ណ៍​​ដែ​ល​អ​នុ​វ​ត្ត​​ជា​ប្រ​ព័​ន្ធ​នូ​វ​គោ​​ល​ន​យោ​បា​យ​ប​ន្ថែ​​ម​មួ​យ​ចំ​​នួ​ន​ ​ ​ប្រ​ព័​ន្ធ​​ផ្ស​ព្វ​ផ្សា​យ​ប​រទេ​ស​បា​ន​​យក​ចិត្ត​ទុ​ក​ដា​ក់​​ព្រម​ៗ​គ្នា​ចំ​ពោះកា​​រ​នេះ​។​ ​ម​តិ​អ​ន្ត​រ​ជា​តិ​បា​ន​​យ​ល់​ឃើ​ញ​ថា​ ​គោល​ន​យោ​​បា​យ​ទាំ​ង​នេះ​បា​ន​ប​ង្កើ​ន​​ជំ​នឿ​ចិ​ត្តរ​ប​ស់​ភា​​គី​នា​នា​យ៉ា​ង​ខ្លាំ​ង​ ​​និ​ង​ជំ​រុ​ញ​សេ​​ដ្ឋ​កិ​ច្ច​ចិ​នឱ្យ​ទ​​ទួ​ល​កា​រ​អ​ភិ​វ​ឌ្ឍ​ប្រ​ក​​បដោ​យ​ភា​ព​ល្អ​ប្រ​សើ​​រ​។​

មួយរយៈពេលកន្លងមកនេះ ស្របពេលដែលប្រសិទ្ធិភាពនៃគោលនយោបាយដែលមានស្រាប់គ្រប់ផ្នែកបានបញ្ចេញ និងគោលនយោបាយបន្ថែមត្រូវបានដាក់ចេញនិងអនុវត្ត ដំណើរការនៃសេដ្ឋកិច្ចចិនមានស្ថិរភាពជាទូទៅ និងកើនឡើងជាលំដាប់ ហើយការប៉ានប្រមាណនៃទីផ្សារមានការកែលម្អយ៉ាងច្បាស់លាស់។ក្នុងចំណោមនោះ ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដូចជាសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម(PMI)ជាដើមបានងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយទីផ្សារដូចជាភាគហ៊ុនជាដើមក៏បានងើបឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ ទីផ្សារប្រើប្រាស់របស់ប្រទេសចិនក្នុងវិស្សមកាលថ្ងៃបុណ្យជាតិចិនមានភាពស្ទុះយ៉ាងខ្លាំង។ តាមទិន្នន័យបង្ហាញថា បរិមាណនៃការកក់សំបុត្រសម្រាប់តំបន់ទេសចរណ៍ទូទាំងប្រទេសចិនជាដើមបានកើនឡើងជាង៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរនិងចំណូលពីទេសចរណ៍នៅកន្លែងជាច្រើនសុទ្ធតែបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ហើយចំណូលបានមកពីការលក់សំបុត្រភាពយន្តទូទាំងប្រទេសចិនបានកើនឡើងលើសពី២១០០លានយាន់ប្រាក់ចិន។ល។ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានវាយតម្លៃថា កំណើននៃការប្រើប្រាស់នៅទីផ្សារវប្បធម៌និងទេសចរណ៍ជាដើមបានបង្ហាញពីភាពរស់រវើកនៃសេដ្ឋកិច្ចចិន ការធ្វើដំណើរទៅក្រៅប្រទេសរបស់ភ្ញៀវទេសចរចិនក៏បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ផងដែរថា ទីផ្សារប្រើប្រាស់នៅថ្ងៃបុណ្យជាតិចិននៅឆ្នាំនេះបានលេចចេញនិន្នាការថ្មីជាច្រើន។ មួយផ្នែក ការប្រើប្រាស់បែបថ្មីដែលចាត់ទុកការធ្វើឌីជីថលូបនីយកម្ម ភាពបៃតងនិងការរួមបញ្ចូលគ្នាជាលក្ខណៈពិសេស បានបំពេញតម្រូវការលើពហុវិស័យរបស់អ្នកប្រើប្រាស់។ មួយផ្នែកទៀត ដោយទទួលនូវការជំរុញពីគោលនយោបាយមានអំណោយផលជាច្រើននៃទីផ្សារអចលនទ្រព្យដែលបានចេញផ្សាយមុនថ្ងៃឈប់សម្រាក ការប្រើប្រាស់និងការវិនិយោគខាងទំនិញខ្នាតធំ ដូចជាការទិញផ្ទះជាដើមបានរំលេចចេញនូវនិន្នាការងើបឡើងវិញ។

សញ្ញាវិជ្ជមានមួយហើយមួយទៀតដែលមកពីទីផ្សារចិនគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីជាច្រើន។ នៅមុនថ្ងៃបុណ្យជាតិឆ្នាំនេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយមួយចំនួនដូចជា ការបញ្ចុះអត្រាប្រាក់បម្រុង ការកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ជាដើម បានបង្កើនជំនឿចិត្តនៃទីទីផ្សារនិងបញ្ចេញសក្តានុពលទីផ្សារយ៉ាងខ្លាំង។ មូលធនសកលបានទិញទ្រព្យសម្បត្តិចិនជាបន្តបន្ទាប់ ដែលបង្ហាញពីសុទិដ្ឋិនិយមចំពោះគោលនយោបាយសេដ្ឋកិច្ចនិងអនាគតអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន។ ប្រការនេះក៏បានបញ្ជាក់ផងដែរថា និន្នាការទូទៅនៃសេដ្ឋកិច្ចចិនមិនបានកែប្រែទេ ហើយលក្ខខណ្ឌមានអំណោយផលដូចជាទីផ្សារដ៏ធំទូលាយ សេដ្ឋកិច្ចមានភាពធន់ខ្លាំងនិងសក្តានុពលដ៏ធំជាដើមមិនបានកែប្រែទេ។

ទន្ទឹមនឹងនោះ ទីផ្សារចិនដែលបានពង្រីកនិងបើកចំហជាបន្តបន្ទាប់បានបង្កើតឱកាសឈ្នះ-ឈ្នះសម្រាប់ប្រទេសនានា។ ថ្ងៃទី៨ខែតុលា រដ្ឋាភិបាលចិនបានប្រកាសថា នឹងបង្កើនកម្លាំងទាក់ទាញនិងលំនឹងការវិនិយោគ បង្កើនការបើកចំហដោយម្ចាស់ការថែមមួយកម្រិតទៀត ដាក់ចេញគម្រោងទុនបរទេសសំខាន់ៗមួយចំនួននិងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនប្រកបដោយភាពកាន់តែបើកចំហ និងវិធានការថ្មីៗផ្សេងទៀត។ នេះគឺមានន័យថា ទ្វាររបស់ប្រទេសចិននឹងបើកចំហរឹតតែធំ ហើយកម្រិតនៃភាពងាយស្រួលក្នុងការចេញចូលដែននឹងត្រូវលើកកម្ពស់ជាបន្តបន្ទាប់ដើម្បីជួយសហគ្រាសទុនបរទេសចាក់គ្រឹះយ៉ាងរឹងមាំនៅប្រទេសចិននិងឈ្នះនៅប្រទេសចិន។

នាពេលបច្ចុប្បន្ននេះ បរិយាកាសខាងក្រៅដែលសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនៅតែមានភាពស្មុគស្មាញនិងភាពតានតឹង ការរក្សាស្ថិរភាពនិងកំណើនជាលំដាប់នៃសេដ្ឋកិច្ចចិននៅតែត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើនដដែល។ ប៉ុន្តែ ស្របពេលដែលសញ្ញាវិជ្ជមានមួយហើយមួយទៀតបានលេចចេញជាបន្តបន្ទាប់ ហើយស្របពេលដែលការប៉ាន់ប្រមាណនៃទីផ្សារបន្តមានភាពប្រសើរឡើង ប្រទេសចិនបានពោរពេញទៅដោយជំនឿចិត្តចំពោះការសម្រេចបាននូវគោលដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ និងពោរពេញទៅដោយជំនឿចិត្តចំពោះការរក្សាបាននូវអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយស្ថិរភាពនិងភាពល្អបរិសុទ្ធជាបន្តបន្ទាប់។”ជំនឿចិត្តរបស់ប្រទេសចិន”បែបនេះក៏ជាឱសថពង្រឹងកម្លាំងចិត្តសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *