ខេត្តបន្ទាយមានជ័យ ៖ សម្ភារ:បរិក្ខារពេទ្យ អំណោយរបស់សម្ព័ន្ធមេត្រីភាពគឺខេត្តយូណានដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់បែងចែកដល់មន្ទីរពេទ្យនិងមណ្ឌលព្យាបាលជម្ងឺកូវីដ១៩ នានាក្នុងខេត្ត ត្រូវបានលោកអភិបាលខេត្តនិងលោកប្រធានមន្ទីរសុខាភិបាល ធ្វើការប្រគល់ ទទួលកាលពីថ្ងៃត្រង់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ៖ សម្ភារ: បរិក្ខារពេទ្យអំណោយរបស់សម្ព័ន្ធមេត្រីភាពខេត្តយូណាននោះរួមមាន : ១-អាវការពារសម្រាប់គ្រូពេទ្យ(Cconverall.) ចំនួន២.០០០ឈុត ២-ម៉ាសការពារ ចំនួន២៥៥.០០០ ម៉ាស ៣-ទីបវាស់អ៊ុកស៊ីសែនក្នុងសម្ពាធឈាម ៤-ឧបករណ៍ត្រួតពិនិត្យតាមដានខ្សែជីវិតអ្នកជម្ងឺ (Patient Monitor) ចំនួន ១០ ។៥-ឧបករណ៍ធ្វើតេស្ត Infra Checked Therno ចំនួន ៤០០។ ៦-ឧបករណ៍វាស់សម្ពាធឈាម ស្វ័យប្រវត្តិ (Auto Blood Pressor) ចំនួន ៣០០ ។៧- ឧបករណ៍បឺតស្លេស (Respiratory Suction )ចំនួន៤ ។៨-ឧបករណ៍ផលិតអុកស៊ីសែន ចំនួន១០ និង៩-បំពង់អុកស៊ីសែនចំនួន៧៤ បំពង់ ។
សម្ភារ: បរិក្ខារពេទ្យត្រូវបានបែងចែកទៅអោយមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីររពេទ្យបង្អែកថ្មពួក មន្ទីររពេទ្យបង្អែកព្រះនេត្រព្រះ មន្ទីររពេទ្យបង្អែកម៉ាឡៃសន្តិភាព មន្ទីររពេទ្យបង្អែកអូរជ្រៅ មន្ទីររពេទ្យបង្អែកសិរីសោភ៍ណ មន្ទីររពេទ្យបង្អែកស្វាយចេក មន្ទីររពេទ្យបង្អែកភ្នំស្រុកនិងមណ្ឌលព្យាបាលខ្លាកូនហ៊ុន សែនខ្លាកូនថ្មី ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា :ក្នុងនាមពលរដ្ឋនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកសូមថ្លែងកោតសរសើរនិងថ្លែងអំណរគុណដល់បក្ស រដ្ឋនិងប្រជាជនខេត្តយូណាន ជាសម្ព័ន្ធមេត្រីភាពតាមរយ:សមាគមមូលនិធីមិត្តិភាពទំនាក់ទំនងអន្តរជាតិប្រជាប្រិយខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចជាកាលបានឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋនិងរដ្ឋបាល ក៏ដូចវិស័យនានានៅខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បន្តថា : អំណោយសម្ភារ: បរិក្ខារពេទ្យលើកនេះទៀត ស្រាយវិបត្តិសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែវាបានពង្រឹង ពង្រីកអោយត្រចះត្រចង់បន្ថែមទៀត “មិត្តភាពដែកថែប រួមរួមសាមគ្គីជំនះឧបស័គ្គរវាងចិន កម្ពុជា និយាយរួម។និងនិយាយដោយឡែក ខេត្តយូណាននិងខេត្តបន្ទាយមានជ័យ ៕