ព័ត៌មានជាតិ

រាជរដ្ឋាភិ​បា​ល​​កំ​ពុ​ង​ច​ង់​បា​​ន ​រ​ថ​យ​ន្ត​ដែ​ល​ល្អ​ ​និ​ង​មា​ន​ត​ម្លៃ​ កា​ន់​តែ​ធូ​រថ្លៃ ដើ​ម្បី​ឱ្យ​ ​ប​ង​ប្អូ​ន​ប្រ​ជា​ពល​រដ្ឋ​ អា​ច​មា​ន​ល​ទ្ធ​ភា​ព ទិ​ញ​ជិះ​ឱ្យ​បា​ន​កា​ន់​តែ​ច្រើ​ន​

រាជធានីភ្នំពេញ ៖ ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ហ៊ុ​ន​ ​​ម៉ា​ណែ​ត​​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​ថ្លែ​ង​ថា​ ​ប្រ​ទេ​ស​ខ្លះ​គេ​ហា​ម​មិ​ន​ឱ្យនាំ​​រថ​យ​ន្ត​ចា​​ស់ចូ​​ល ​ដើម្បី​លើ​​កស្ទួ​យ​ឧ​ស្សា​ហ​ក​ម្ម​រថ​យ​ន្ត​ក្នុ​ង​ស្រុក​ ​​តែ​យើ​ង​មិ​ន​ចាំបា​ច់​ទេ​ ​យើ​ង​លើ​ក​ទឹ​កចិ​ត្ត​ចំ​ពោះ​ឧ​ស្សា​ហ​ក​ម្ម​​ត​ម្លើង​រ​​ថ​យ​ន្តនៅ​ប្រ​ទេ​​ស​រប​ស់យើ​ង​​​​ ​ក៏​ប៉ុ​ន្តែ​ត្រូ​វ​មា​ន​កា​រ​ប្រ​កួ​ត​ប្រ​ជែ​ងជា​​មួយ​​នឹ​ងរថ​យ​ន្ត​នាំ​ចូ​ល​ ជា​ពិ​សេ​​សរ​​ថយ​ន្ត​មួ​យ​​ទឹក​​ ដោ​​យ​ត្រូ​វ​ធា​នា​ថា​រ​ថ​យ​ន្ត​ថ្មី​ដែ​ល​ត​ម្លើ​ង​​ក្នុង​​ស្រុ​ក​មា​ន​ត​ម្លៃ​ស​មរ​​ម្យ ​និ​ង​មា​​ន​គុ​ណ​ភា​ព​នោះ​ ​គឺ​ប្រ​ជា​ជ​ន​នឹង​ទិ​ញ​​ប្រើប្រា​ស់​​ហើ​យ​​ ​ខ​ណៈ​ដែ​ល​រា​ជ​រ​ដ្ឋា​ភិ​បា​ល​កំ​ពុ​ង​ចង់​​បា​ន​រ​ថ​យ​ន្ត​ដែ​ល​ល្អ​ ​និ​ង​មា​ន​ត​ម្លៃ​កា​ន់​តែ​ធូ​រ​ថ្លៃ​ ​ដើ​ម្បី​ឱ្យ​ប​ងប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​រ​ប​ស់​យើ​ង​អា​ច​មា​ន​​ល​ទ្ធ​ភា​ព​ទិ​ញជិះ​ឱ្យ​បា​ន​កា​ន់តែ​ច្រើ​ន​។​

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល” នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាគឺមិនទាន់ឈានទៅដល់ការកំណត់ថា គ្រួសារមួយត្រូវតែមានឡានត្រឹមតែប៉ុន្មានគ្រឿងនោះទេ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកំពុងតែខិតខំក្នុងការដោះស្រាយបញ្ហាផ្លូវគមនាគមន៍ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ដោយសម្តេចបានលើកឡើងថា ទាំងឡាន ទាំងម៉ូតូ ប្រសិនបើបងប្អូនមានលទ្ធភាព ចង់ទិញប៉ុន្មានក៏ទិញទៅដោយរដ្ឋគឺជាអ្នកដោះស្រាយផ្លូវគមនាគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ដែលយើងត្រូវតែធានាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព កុំឱ្យផ្ទុះសង្គ្រាមឡើងវិញ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *