ព័ត៌មានសន្តិសុខសង្គម

គួរឲ្យអាសូរ​ណា​ស់​ ​ក្នុ​ងចំ​ណោម​៧​នា​ក់​ រ​​​ន្ទះ​​​​បា​​​​​ញ់​​​​​​​ស្លា​​.​​ប់​២​​​នា​ក់​ ​និ​ង​៥​​​នា​ក់​​​ទៀ​ត​ ​​​រ​បួ​ស​ធ្ង​ន់​​​ស្រា​ល​ ​ពេល​​កំ​ពុ​ង​​​ព្រួ​ស​​​​ស្រូវ​​​

ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យអាសូរ​ណា​ស់ ម៉ោង​​​ប្រ​មាណ​​ ​៣​​​រ​សៀ​ល​ ​ថ្ងៃ​ទី​​​១៩​​ ខែ​ឧ​ស​​ភា​ ឆ្នាំ​​​២​០​២​៤​​ នៅ​​​ចំ​​ណុ​ច​​​ខា​ង​​​ត្រ​ពាំ​ង​​តា​​​​ង៉ឹ​​ន​​​៣​០​០​​​ម៉ែ​ត្រ​ ស្ថិ​​ត​ក្នុ​ង​​​ភូ​មិ​​​អំ​ពិល​​​កោ​​ង​ ​ឃុំ​​​ណាំ​តៅ​ ​ស្រុ​ក​​​ភ្នំ​ស្រុ​ក​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ មានកសិករ​៧​​​នាក់​​ ​ក្នុង​នោះ​​ ​២​​​នា​ក់​​​បា​ន​​​ស្លា​ប់​​នៅ​នឹ​ង​ក​ន្លែ​ង​​ ​៣​​នា​​ក់​​រ​បួ​ស​​ធ្ង​​ន់​ ​និ​ង​ ​២​​​​នា​ក់​​​រ​បួ​ស​ស្រា​ល​ ​ដោ​យ​សា​រ​​​រ​ន្ទះ​បា​ញ់​​​។​​​

លោក​វរសេនីយ៍ឯក ប៉ិក គឹម​ហ៊ា​ក អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដោយសា​រន្ទះបាញ់​មាន​៖
១.​ឈ្មោះ ជុន ភាព ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​អំពិល​កោង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​ស្លាប់​)
២.​ឈ្មោះ ថ្លាង ធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​ស្លាប់​)
៣.​ឈ្មោះ យង់ បែន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​របួសធ្ងន់​)
៤.​ឈ្មោះ បិ​ន រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​របួសធ្ងន់​)
៥.​ឈ្មោះ ឌុំ ឆា​ត់ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​របួសធ្ងន់​)
៦.​ឈ្មោះ សុខ មាគ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​របួសស្រាល​)
៧.​ឈ្មោះ ជ្រឹង តុ​ន ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​របួសស្រាល​)​។​

លោក​អធិការ​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង ៧​នាក់ បាន​ទៅ​ព្រួស​ស្រូវ​នៅ​ចំណុច​ត្រពាំង​តា​ង៉ឹ​ន ខាងជើង​ភូមិ​អំពិល​កោង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្របពេលនោះ នៅវេលា​ម៉ោង​ប្រហែលជា​៣​រសៀល​មាន​ធ្លាក់​ភ្លៀងរលឹម​ស្រិចៗ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​យ៉ាងខ្លាំង​ជនរងគ្រោះ​ទាំងនោះ​បាននាំគ្នារ​ត់ទៅ​ជ្រក​នៅក្រោម​ម្លប់​ដើម​ស្តៅ​០១​ដើម​នៅក្បែរនោះ ក៏​ស្រាប់តែ​រន្ទះបាញ់​បណ្តាល ២​នាក់​ស្លាប់​នៅនឹងកន្លែង ៣​នាក់​រងរបួស​ធ្ងន់ និង ២​នាក់​ទៀត​រងរបួស​ស្រាល​៕

Leave a Reply

Your email address will not be published. Required fields are marked *