ខេត្តកំពង់ឆ្នាំង ៖ ប្រភពក្រៅផ្លូវការឲ្យដឹងនាព្រឹកថ្ងៃទី២៦ ខែឩសភា ឆ្នាំ២០២៤ នេះថាមានការឃាត់ខ្លួនជនសង្ស័យ០៦នាក់ ក្នុងនោះនៅស្រុកសាមគ្គីមានជ័យ០៤នាក់ និងស្រុកកំពង់លែង០២នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យទាំង០៦ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការបន្តនិតិវិធី។
គួររំលឹកផងដែរនៅម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៤ ខែឩសភា ឆ្នាំ២០២៤ នៅចំណុចភូមិអង្គគ្រង ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ប្រភពសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ណុយ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ រស់នៅភូមិអង្គគ្រង ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពីបទ រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៦កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
២-ឈ្មោះ ប្រាក់ ចិត្ត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ រស់នៅភូមិបឹង ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពីបទ រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៤កញ្ចប់ ជញ្ជីងចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង និង ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្នវត្ថុតាង ថ្នាំញៀនចំនួន១០ កញ្ចប់ ជញ្ជីងចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង និង ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ត្រូវបានសមត្ថកិច្ចបន្តនិតិវិធីទៅតុលាការ៕