ព័ត៌មានសន្តិសុខសង្គម

សម​ត្ថកិ​ច្ច ខេ​ត្ត​សៀ​មរា​ប ចុះ​ប​ង្ក្រា​ប ទី​តាំ​ងប​ញ្ចាំ​គ្មា​ន​ច្បា​ប់​ ​ចំនួ​ន​៣​ក​ន្លែង​ ​និ​ង​ដក​ហូ​ត​ម៉ូ​តូ ​បា​ន​ចំនួ​ន​២​០​គ្រឿង​

ខេត្ត​សៀម​រា​ប ​៖​ នៅថ្ងៃ​ទី​០​៨​ ​ខែធ្នូ​ ​ឆ្នាំ​២​០​២​០ ​ស្ថិ​ត​ក្នុ​ង​ស​ង្កាត់​ទឹ​ក​វិ​ល​ ​និង​ស​ង្កា​ត់​គោ​កច​ក​ ​ក្រុ​ងសៀ​ម​រា​ប​ ​ខេត្ត​សៀ​ម​រាប ក​ម្លាំ​ង​កា​រិយា​ល័​យ​ ​ន​គរ​បា​ល​ព្រ​ហ្មទ​ណ្ឌ​ក​ម្រិ​តស្រា​ល​ ​ស​ហ​ការ​ជា​មួ​យ​កម្លាំ​ង​ន​គ​រ​បា​ល ​មូ​ល​ដ្ឋា​ននៃ​ក្រុ​ង​ ​សៀ​មរា​ប​ ​បា​នចុះ​ប​ង្ក្រា​ប​ ទី​តាំ​ង​ប​ញ្ចាំ​គ្មា​នច្បា​ប់​ចំ​នួ​ន​៣​កន្លែ​ង​ ​និ​ង​ដក​ហូ​ត​ម៉ូ​តូ​មិ​នមា​ន​លិ​ខិ​ត​ស​ម្គា​ល់មិ​ន​ប្រ​ក្រ​តី​ ​បាន​ចំ​នួ​ន​២០​គ្រឿ​ង​។​

មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហករជាមួយ អធិការនគរបាលក្រុង សៀមរាប និងប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិលនិង ប៉ុស្តិ៍នគរបាល សង្កាត់គោកចក ចុះរដ្ឋបាលពិនិត្យទីតាំង ទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិល ចំនួនបីទីតាំង ដែលគ្មានច្បាប់ និង អាជ្ញាប័ណ្ណ ( ទទួលបញ្ចាំ )។

ទីតាំង ទីមួយ មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រី អាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេង អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។ ដកហូតម៉ូតូបានចំនួន ០៧គ្រឿង ខុសប្រក្រតី។ ទីតាំងទី២ម្ចាស់ ឈ្មោះ ស៊ីម ប៊ុនណាត ភេទស្រី អាយុ៤៨ឆ្នាំ មានទីតាំងនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន ០៣គ្រឿង។ ទីតាំងទី០៣មានម្ចាស់ ឈ្មោះ ស៊ឹង នួម ភេទស្រី អាយុ៥១ឆ្នាំ មាននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន១០គ្រឿង ៕

Leave a Reply

Your email address will not be published. Required fields are marked *