ភ្នំពេញ ៖ ឯកឧត្តម ហ៊ុយ វណ្ណ: ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ៖ មានអ្នកកាសែត បានសួរខ្ញុំអំពីរបាយការណ៍របស់ អង្គការសមាគមសារព័ត៌មានក្នុងស្រុកមួយ បានរិះគន់ថា ក្រសួងព័ត៌មាន បង្កើតគណៈកម្មការរឹតត្បិតសេរីភាព។ ខ្ញុំសួរអ្នកកាសែតត្រឡប់វិញចំនួន ០៣ ចំណុចដូចខាងក្រោម៖
១/ តើអង្គការសមាគមនោះ កំពុងរស់នៅលើដី និងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ឬគេនៅលើមេឃ?
២/ ក្នុងនាមជាប្រជាជាតិខ្មែរ តើរវាងក្រសួងព័ត៌មាន ដែលបង្កើតឡើងដោយរដ្ឋធម្មនុញ្ញ ដោយព្រះមហាក្សត្រ ដោយច្បាប់ និងទស្សនៈអង្គការសមាគមមួយដែលទទួលលុយពីបរទេស ដើម្បីបម្រើរបៀបវារៈរបស់បរទេស តើអ្នកឱ្យតម្លៃមួយណា?
៣/ ចូរស្វែងយល់បន្ថែម៖ តើអង្គការនោះ ទទួលបានច្បាប់អនុញ្ញាតដោយក្រសួងព័ត៌មាន ឬដោយជនបរទេស? បើក្រសួងព័ត៌មាន ជាអាណាព្យាបាល ជាអ្នកចេញច្បាប់ឱ្យសមាគមនោះដំណើការ ហើយបែរជាគេមើលអវិជ្ជមានពីក្រសួងវិញ អ្នកមើលងាយអាណាព្យាបាលខ្លួនឯង តើពាក្យខ្មែរគេហៅថាជាអ្វី? ៕