កីឡា ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបកោះហ្គាំរបស់សហរដ្ឋអាមេរិក ក្នុងជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers(Play-Off) នាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលានេះ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គចែកពូលជុំទី៣ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ។
សម្រាប់ការប្រកួតជើងទី១ កម្ពុជា បានយកឈ្នះ កោះហ្គាំ ១-០ ។ ការប្រកួតនេះ កម្ពុជាត្រូវការយ៉ាងហោចស្មើ ដើម្បីធានាកៅអីវគ្គបន្ដ តែបើកោះហ្គាំ ឈ្នះ ១-០ វិញ ការប្រកួតនឹងឈានដល់ការថែមម៉ោង ឬឈានដល់វគ្គការទាត់ប៉េណាល់ទីកាត់សេចក្ដី។ ហើយបើកោះហ្គាំ ឈ្នះ ២-១ ឬ ៣-២ ជាដើមវិញ ពួកគេនឹងឡើងវគ្គបន្ដតែម្ដង៕