ព័ត៌មានសន្តិសុខសង្គម

ក្រុ​ម​​​​​​អ្ន​ក​​ជំ​​​នា​​ញ ​​​​​​នៃ​​​​​​​​​ម​​ជ្ឈ​​​ម​​​ណ្ឌ​​​ល​ ​​​​ស​​​ក​​​ម្ម​​​ភា​​ព​​​​​​​មី​ន​​​​​​​​​ក​​​ម្ពុ​​​ជា ​C​MA​C​ ​រ​កឃើ​ញ​​​គ្រា​ប់​បែ​កដៃ​​ ​ចំ​នួន​​​៤​០​៥​​គ្រា​ប់​ ​​ជា​​​ប​ន្ត​ប​ន្ទា​ប់ ​​នៅ​​​កណ្តា​ល ​​ក្រុ​ង​​​សៀ​ម​រា​ប​​

ខេត្តសៀ​ម​រាប​ ​​៖​ ​នៅ​​​ថ្ងៃ​ទី​​​ទី​​​១​២​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​​​២០​២​១​​​ ក្រុ​ម​​​អ្នក​ជំ​នា​ញ​​​នៃ​​​​ម​ជ្ឈ​ម​ណ្ឌ​ល​​​ស​ក​ម្ម​ភា​ព​​​មីន​​​​ក​ម្ពុ​ជា​ ​(C​​M​A​C​)​ ​ក្នុ​ង​​​ក​ង​ឯក​ភាព​​​ក​ម្ចា​ត់​​​មី​ន​​​​ទី​​​៤​ ​បា​ន​​​ប​ន្ត​​​រ​ក​ឃើញ​​​គ្រា​ប់​បែ​ក​ដៃ​​​មិ​ន​ទា​​ន់​​​ផ្ទុះ​​បា​ន​​​ចំ​នួ​ន​​​៨​០​​​គ្រា​ប់​​​ប​ន្ថែ​ម​​ទៀ​ត​ហើ​យ​​​​ ​នៅ​​​ក​ណ្តា​ល​​​ក្រុ​ង​​​សៀ​ម​រាប​ ​ដែ​ល​​​ធ្វើ​ឱ្យ​​​ចំនួ​ន​​​នៃ​​​កា​រ​រ​ក​ឃើ​ញ​​គ្រា​ប់​​​នេះ​ ​បា​ន​​​កើ​ន​​​ឡើ​ងដ​ល់​ ​៤​០​៥​​គ្រា​ប់​​ ។​​

​តាម​មន្ត្រី​ជំនាញ​CMAC បានឱ្យដឹងថា គ្រាប់បែកដៃ​ទាំង​៤០៥​គ្រាប់​នោះ​ជា​គ្រាប់បែក​ចាស់​បន្សល់​ពីស​ម​យ័​សង្គ្រាម​និង​ជា​គ្រាប់បែក​ផលិត​នៅ​ប្រទេស​អង់​គ្លេ​ង ម៉ាក់​(36 UK ) វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ប្រសិនបើ​មានការ​ប៉ះទង្គិច​ឬ​មិនបាន​ប្រុងប្រយ័ត្ន​ធ្វើ​ជ្រុះ​ធ្លាក់​ទៅ​ដី​។
គ្រប់​បែក​ដៃ​នោះ ត្រូវបាន​គេ​កប់​ចោល​ជាច្រើន​ឆ្នាំ​មកហើយ ខណដែល​នៅ​ចំណុច​នោះ​ជាឃ្លាំង​គ្រាប់​មួយកន្លែង​នៅក្នុង​ក្រុង​សៀមរាប​ក្នុងសម័យ​សង្គ្រាម​អំឡុង​ទសវត្សរ៍​ទី​៧០​។​

សូមជម្រាបថា គ្រាប់បែក​ទាំងនេះ គឺ​ដំបូង​ឡើយ​ប្រទះឃើញ ដោយ​ក្រុមកម្មករ​នៃ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប ពេល​កំពុង​ជីកដី​កប់​ប្រព័ន្ធ​ខ្សែកាប​ក្រោម​ដី កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២១​កន្លងមកនេះ ។​

​បច្ចុប្បន្ន​គ្រាប់បែក​ទាំងនេះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​កងឯកភាព​កំចាត់មីន​ទី​៤ ខេត្តសៀមរាប​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប​៕

Leave a Reply

Your email address will not be published. Required fields are marked *