ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២២ មិថុនា ២០២២ សមត្ថកិច្ចនគបាលប៉ុសរដ្ឋបាលនិងប្រជាការពារឃុំប្រឡាយមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងវត្ថុតាងដែលកំពុងប្រព្រឹត្តបទល្មើសនេសាទដោយឧបករណ៍ឆក់ត្រីប្រភេទក្តៅជាក់ស្តែង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងនៅថ្ងៃនោះថាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រឡាយមាស បានសហការជាមួយប្រជាការពារបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលកំពង់ធ្វើសកម្មភាពឆក់ត្រីនៅចំណុចព្រែកសាច់ស្ពៃដែលស្ថិតក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គ្រាដែលកម្លាំងចេញល្បាតតាមផ្លូវទឹកក្នុងភូមិសាស្ត្រឃុំប្រឡាយមាស ប្រទះឃើញបានដេញតាមឃាត់ខ្លួនបាន ។
ជនសង្ស័យទាំង៣នាក់ខាងលើមាន ១ ឈ្មោះ ម៉ៅ ប៉ែន ភេទប្រុស អាយុ ៣៥ឆ្នាំ ២.ឈ្មោះ ថន វណ្ណះ ភេទប្រុស អាយុ១៩ឆ្នាំ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ី ប៉ុបពី ភេទប្រុសអាយុ១៧ឆ្នាំបានលោតទឹករត់គេចខ្លួនបាត់ ។
នៅក្នុងការបង្ក្រាបសមត្ថកិច្ចនគបាលនិងប្រជាការពារដកហូតវត្ថុតាងរួមមានទូកបាឡាស្មាច់២គ្រឿង ក្បាលអាំងទ័រឆក់ក្តៅ២ឡ្រឿង អាគុយ ២គ្រឿង ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួចមកបានបញ្ជូនអោយសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលសង្កាត់នៅទីនោះនិងបញ្ជូនបន្តមកខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាក់សួកសាងឯកសាបញ្ជូនសាលាតំបូងខេត្តចាត់ការតាមនិតិវិធីផងដែរ ៕