ព័ត៌មានជាតិ

រដ្ឋ​បា​ល​ឃុំ​សា​លា​វិ​ស័​យ​ ​រៀ​ប​ចំ​កិ​ច្ច​ប្រ​​ជុំ ​រប​ស់​​ក្រុ​ម​ប្រឹ​ក្សា​ឃុំ ​លើ​ក​ទី​៦​០​ ​អា​ណ​ត្តិ​៤​ ​ឆ្នាំ​២​០​២​២​

ខេត្តកំ​ព​ង់​ធំ ៖ ​លោ​ក​ ​​ជិន​ ​ហ៊ី​ន​​ ​មេឃុំ​​សា​លា​វិ​ស័​យ​ ​បា​ន​អ​ញ្ជើ​ញ​ចូ​ល​​រួ​ម​ដឹក​នាំ​រៀ​ប​ចំ​កិ​ច្ច​ប្រ​ជុំ​​រ​ប​ស់​ក្រុ​ម​ប្រឹ​ក្សា​ឃុំ​លើ​ក​ទី​៦​០​ ​​អា​ណ​ត្តិ​ទី​៤​ ​ឆ្នាំ​២​០​២​២​ ​លើ​ក​យ​ក​លើ​ប​ញ្ហា​ប្រ​ឈ​ម​ផ្សេ​ង​ៗ​ដែ​ល​ជួ​ប​​ប្រ​ទះ​ ​ក​ន្ល​ង​ម​ក​នៅ​ក្នុ​ង​ឃុំ​ដើ​ម្បី​រ​ក​ដំ​ណោះ​ស្រា​យ​​ជូ​ន​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​​រ​ដ្ឋ​ឱ្យ​បា​ន​ទា​ន់​ពេ​ល​វេ​លា​។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីក្រុមប្រឹក្សាស្រុក លោកស្រីក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលនគរបាល ថ្នាក់ដឹកនាំភូមិទាំង១៩ នាយកសាលា តំណាងអង្គការសមាគមនានា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅសាលាឃុំសាលាវិស័យ។

ជា​មួ​យ​គ្នា​នេះ​ផ​ង​ដែ​រ​លោ​ក​ ​​ជិ​ន​ ហ៊ី​ន​ មេ​​ឃុំ​សា​លា​វិ​ស​បា​ន​ប​​ង្ហា​ញ​រ​បៀ​ប​វា​រៈ​នៃ​កិ​​ច្ច​ប្រ​ជុំ​មួ​យ​ចំ​នួ​​ន​មា​ន​ដូ​ច​ខាង​​ក្រោ​ម​÷​១​.កា​រ​អា​​នរ​​បា​យ​កា​រ​ណ៍​ស​ក​​ម្ម​ភា​ព​ប្រ​ចាំ​ខែ​។​ ​​២​.​រ​បា​យ​កា​រ​ណ៍​ល​ទ្ធ​​ផ​ល​កា​រ​បោះ​ឆ្នោ​​ត​។​ ​៣​.​រ​បា​យ​កា​​រ​ណ៍​កា​រ​អ​នុ​វ​ត្ត​រ​​យៈ​ពេ​ល​៥​ឆ្នាំ​ ​ក្នុ​ង​អា​ណ​​ត្តិ​ទី​៤​។​ ​៤​.​កា​រ​អ​នុ​​ម័​ត​សេ​ច​ក្តី​ ​ស​ម្រេ​ច​ជ្រើ​ស​រើ​ស​មេ​​ភូ​មិ​.​អ​នុ​ភូ​មិ​.​ស​មា​ជិ​ក​ ភូ​​មិ​។​ ​៥​.​គោ​ល​ន​យោ​​បា​យ​ភូ​មិ​ឃុំ​មា​ន​សុ​វ​ត្តិ​ភា​ព​​ ​និ​ង​ប​ញ្ហា​ផ្សេ​ង​ៗ​។​

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងការប្រជុំរបស់ក្រុមប្រឹក្សាឃុំមានប្រសិទ្ធភាព គឺអ្នកចូលរួមទាំងអស់ត្រូវអនុវត្តតាមផែនការដែលបានគ្រោងទុក។ បន្ទាប់មកទៀតលោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានផ្សព្វផ្សាយពីបញ្ហាប្រឈមរកដំណោះស្រាយ ឆ្លុះបញ្ចាំងបូកសរុបលទ្ធផលនូវរបាយការណ៍អនុវត្ត៥ ឆ្នាំកន្លងមក ដើម្បីឲ្យឃុំសាលាវិស័យមានភាពរីកចម្រើនជឿនលឿន ប្រកបដោយគុណភាពខ្ពស់។

សំណូមពរចុងក្រោយរបស់លោកមេឃុំគឺ សូមចូលរួមទាំងអស់គ្នា និងផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវការជឿជាក់របស់ថ្នាក់ដឹកនាំ។ អនុវត្តឱ្យបានល្អ ចូលរួមទប់ស្កាត់ចំពោះបទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងសហគមន៍ ព្រមទាំងរៀបចំផែនការបន្តទៀត ដើម្បីអភិវឌ្ឍភូមិឃុំមានការរីកចម្រើន ឱ្យមានសុខសន្តិភា​ព សុវ​ត្ថិភាពស្ថេ​រភា​ព ជូ​នប​ងប្អូ​នប្រ​ជាព​ល​រដ្ឋ​នៅ​គ្រ​ប់​តំ​ប​ន់​​ ក្នុ​​ង​ឃុំ​សា​លា​ស័​​យទាំ​​ង​មូ​ល។​​

Leave a Reply

Your email address will not be published. Required fields are marked *