ព័ត៌មានសន្តិសុខសង្គម

នគរ​បា​ល​​ក្រុ​ង​ក្រ​ចេះ ​ចា​ប់​ឃា​ត់​ខ្លួ​នជនសង្ស័យ ​មុ​ខ​ស​ញ្ញា​រ​ចោ​រ​លួ​​ចម៉ូតូ

ខេត្តក្រ​ចេះ​ ​៖​​​ ​ក​ម្លាំង​​អធិ​​កា​រដ្ឋា​​ន​ន​គ​រ​បា​ល​ក្រុ​ង​ក្រ​ចេះ​ ​នៃ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ខេ​​ត្ត​ក្រ​ចេះ​ ​ស​ហ​កា​ជា​មួ​យ​ ​និ​ង​ក​ម្លាំ​ង​អ​ធិ​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ស្រុ​ក​ព​ញ្ញា​​ក្រែ​ក នៃ​ស្ន​​ងកា​​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ខេ​ត្ត​ត្បូ​ង​ឃ្មុំ​ ​ ​បា​ន​ធ្វើ​កា​រស្រា​វជ្រា​វ​ស្ទា​ក់​ចា​​ប់​ឃា​ត់​ខ្លួ​ន​ចោ​រ​លួ​ច​ម៉ូ​តូ​ម្នា​ក់​ ​កា​ល​ពី​វេ​លា​ម៉ោ​ង​៣​និ​ង​៣​០​នា​ទី​រ​សៀ​ល​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មិ​​ថុ​នា​ ​ឆ្នាំ​២​០​២​២ ​។​
​​ ​
ម​​​ន្ត្រី​​​ន​គ​​រ​បា​ល​ក្រុ​ង​ក្រ​ចេះ​បា​ន​អោ​យ​ដឹ​ង​ថា​ ​ជ​ន​ស​​ង្ស័​យ​ឈ្មោះ​ ​ឈិ​ន​ ​ ​សំ​ណា​ង​ ​ ​ភេ​ទ​ប្រុ​ស​ ​អា​យុ​៤​០​ឆ្នាំ​ ​រ​ស់​នៅ​ស្រុ​ក​ត្រាំ​ក​ក់​ ​ខេ​ត្ត​តា​កែ​វ​ ​គឺ​បា​ន​ធ្វើ​ស​ក​ម្ម​ភា​ព​លួ​ច​ម៉ូ​តូ​ ​ ​០​​១​គ្រឿ​ង​ ​ម៉ា​ក​ហុ​ង​ដា​ឌ្រី​ម​ ​សេ​រី​ឆ្នាំ​២​០​២​២​ ​ព​ណ៌​ខ្មៅ​ ​ពា​ក់​ស្លា​​ក​លេខ​​ក្រ​ចេះ​ ​ 1​​F​.​5​9​7​0​ ​ ​កាល​​ពី​ថ្ងៃ​ទី​២​២​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​២​នេះ​​ នៅ​​ច​ន្លោះ​ម៉ោ​ង​១​១​ព្រឹ​ក​ ​ក្នុ​ង​ភូ​មិ​ត្រ​ពាំ​ង​ព្រី​ង​ ​ស​ង្កា​ត់​ក្រ​ចេះ​ ​ក្រុ​ង​​ក្រ​ចេះ​ ​ ​ខេ​ត្ត​ក្រ​ចេះ​ ​។​ ​
​ ​ ​
​ប្រ​ភព​ពី​​ស​ម​ត្ថ​កិ​ច្ច​ប​ន្ត​ថា​ ​ប​ន្ទា​ប់​ទ​ទួ​ល​បា​ន​ដំ​ណឹ​ង​​ភ្លា​ម​ក​ម្លាំ​ង​ន​គ​រ​បា​ល​ក្រុ​ង​ក្រ​ចេះ​ក៏​​បាន​​ចេ​ញ​ប្រ​តិ​ប​ត្តិ​កា​ដេ​ញ​តា​ម​ប្រ​កៀ​ក​ប្រ​​កិ​ត​ដោ​យ​ស្រា​វ​ជ្រា​វ​តា​ម​ប្រ​ព័​ន្ធ ​g​p​s​ ​ដែ​ល​ជា​ប់​នៅ​ជា​មួ​យ​នឹ​ងម៉ូ​តូ​ តែ​ត្រូ​​វ​បា​ន​បា​ត់​ដំ​ណឹ​ង​នៅ​តំ​ប​ន់​ក្រោ​យ​ភូ​មិ​សា​ស្ត្រ​ស្រុ​ក​ឆ្លូ​​ងក្នុ​ង​ព្រៃ​កៅ​​ស៊ូ​មួ​យ​ក​ន្លែ​ង​ ​ដោ​យ​សា​រ​មិ​ន​​មា​​ន​សេ​វា​ដា​ច់​ប្រព័​ន្ធ g​p​s​ ​។​
​ ​ ​
ក​ម្លាំ​ង​ន​គ​​រ​បា​ល​នៃ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ខេ​ត្ត​ក្រ​​ចេះ​ក៍​នៅ​តែ​ធ្វើ​កា​រ​តា​ម​ដា​ន​មុ​ខ​ស​ញ្ញា​រ​ហើ​យ​​នៅ​ថ្ងៃ​ទី​២​៣​ ​នេះ​ ​ជ​ន​ស​ង្ស័​យ​ក៏​ប​ន្ត​​ដំ​ណើ​រ​ចេ​ញ​ពី​តំ​ប​ន់​ព្រៃ​កៅ​ស៊ូ​ ​ឆ្ពោះ​ទៅ​ខា​ង​ស្រុ​ក​មេ​ម​ត់ ខេ​ត្ត​ត្បូ​ង​​ឃ្មុំ​ ​ស​ម​ត្ថ​កិ​ច្ច​ក៏​​បា​ន​ស​ហ​កា​រ​ជា​មួ​យ​ន​គ​​រ​បា​ល​ខេ​ត្ត​ត្បូ​ង​ឃ្មុំ​ ​ឈា​ន​ទៅ​ធ្វើ​កា​រ​​ចា​ប់​ខ្លួ​ន​បា​ន​នៅ​ចំ​ណុ​ច​​ ​ភូ​មិ​អ​ន្ល​ង់​ជ្រៃ​ ​ឃុំ​ក​ក់​ ​ស្រុ​ក​ព​ញា​ក្រែ​ក​ ​ខេ​ត្ត​ត្បូ​ង​​ឃុំ​ ​។​ ​

​ ​ ​ ​ប​ច្ច​​ប្ប​ន្ន​ជ​ន​ស​ង្ស័​យ​ត្រូ​វ​បា​ន​​ប​ញ្ជូ​ន​ខ្លួ​ន​ ​ទៅ​កា​ន់​អ​ធិ​កា​ ​រ​ដ្ឋា​ន​ន​គ​រ​បា​ល​​ក្រុ​ង​ក្រ​ចេះ​ដើ​ម្បី​បំ​ពេ​ញ​នី​តិ​វិ​ធី​ទៅ​តា​ម​​ផ្លូ​វ​ច្បា​ប់​។​ ​

Leave a Reply

Your email address will not be published. Required fields are marked *