ព័ត៌មានជាតិ

អភិបាល​ខេ​ត្ត ​ឧ​ត្ដ​រ​មា​ន​ជ័​យ​ ប្រ​គ​ល់​ក​ញ្ច​ប់​ថ​វិ​កា​ ​រ​ប​ស់​​ប្រ​មុ​ខរា​ជ​រ​ដ្ឋា​​ភិ​បា​ល ​ជូ​ន​គ្រួសា​រ​ស​ព ​ដែលស្លា​ប់​ដោ​យ​ ​ជំងឺ​កូ​វី​ដ ​១៩​​

ឧត្តរ​មា​នជ័​យ​ ​៖​ ​ឯ​ក​ឧ​ត្ត​ម ​ប៉ែន​ ​កុ​​ស​ល្យ​ ​អភិ​​បា​ល​នៃ​គណៈ​អ​ភិ​បា​ល​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​ព្រ​ម​ទាំង​ឯ​ក​ឧ​ត្ត​ម ​លោ​ក​ជំ​ទាវ​ ​អ​ភិ​បា​ល​រង​​ខេ​ត្ត ​​មេ​បញ្ជា​កា​រ​ក​ង​ក​ម្លាំ​ង​ទាំ​ង​ ​៣ ​ប្រ​ធា​ន​ម​ន្ទី​រ​អ​ង្គ​ភា​ព​ពា​ក់ព័​ន្ធ​ ​និ​ង​អាជ្ញា​ធ​រ​មូ​ល​ដ្ឋា​ន​ ​បា​ន​អ​ញ្ជើ​ញចុះ​ជួ​ប​សំ​ណេះ​សំ​ណា​ល​សា​ក​សួរ​សុ​ខ​ទុ​ក្ខ​ ​និង​នាំ​យ​ក​ក​ញ្ច​ប់​ថ​វិ​កា​​រ​ប​ស់​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​ប្រ​គ​ល់​ជូ​ន​ដ​ល់​គ្រួ​សា​រ​ស​ព​ ​ដែ​ល​ស្លា​ប់​ដោ​យ​ជ​ម្ងឺ​កូ​វី​ត​១​៩​ ​ក្នុ​ង​មួ​យ​គ្រួ​សា​រ​ ​ទ​ទួ​​ល​បា​ន​ថ​វិ​កា​ចំ​នួន​​ ២​លា​ន​​រៀ​ល​ ​និ​ង​អំណោ​យ​រ​​ប​ស់​ឯ​ក​ឧ​ត្ត​ម​អ​ភិ​បា​ល​ខេ​ត្ត​ ​រួ​ម​មា​ន​ ​អ​ង្ក​រ​ ​មី​ ​ត្រី​ខ​ ​អំ​បិ​ល​ ​ប៊ី​ចេ​ង​ ​ទឹ​ក​ត្រី​ ​ទឹ​ក​ស៊ីអ៊ី​វ ​និ​ង​ទឹ​ក​ប​រិ​សុ​ទ្ធ​មួ​យ​ចំ​នួ​ន​ផ​ង​ដែរ​។​

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ លើកឡើងថា ការរៀបចំផ្ដល់ជូននូវថវិការបស់រាជរដ្ឋាភិបាលនេះ គឺការគិតគូដោយយកចិត្តទុកដាក់បំផុត និងជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់សមាជិកគ្រួសារសាច់ញាតិជាទីគោរពស្រលាញ់ដោយសារជំងឺកូវីដ១៩។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជាអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្តាត់ នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ជាប់នូវព្រឹត្តិការណ៍២០កុម្ភៈ ប្រកបដោយជោគជ័យ ក្នុងរយៈពេលខាងមុខនេះ។

បើយោងតាមរបាយការណ៍រដ្ឋបាលខេត្តឧត្តរមានជ័យបានអោយដឹងថា កញ្ចប់ថវិការបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូនតាមរយៈរដ្ឋបាលខេត្ត ចែកជូនគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ ១៩ នៅខេត្តឧត្តរមានជ័យមានចំនួន២២គ្រួសារ ទី ១/ ក្រុងសំរោងចំនួន ៨ គ្រួសារ ទី២/ ស្រុក ចុងកាល់ចំនួន ៣ គ្រួសារ ទី៣/ ស្រុកអន្លង់វែងចំនួន ៥ គ្រួសារ និងទី៤/ស្រុក ត្រពាំងប្រាសាទចំនួន ៦ គ្រួសារ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *