ព័ត៌មានជាតិ

លទ្ធផល​ នៃ​ការបង្ក្រាប ​បទល្មើស​ ធន​ធាន​ធម្មជាតិ ​រយៈពេល ៦ ខែ​ឆ្នាំ ២០២១ របស់ក្រសួងបរិស្ថាន​

រាជធានីភ្នំពេញ ៖ ​ក្រសួ​ង​ប​រិស្ថា​ន​​​ក្នុ​ង​នាម​​​សេ​នា​ធិ​កា​រ​​នៃ​​​រា​ជ​រដ្ឋា​ភិ​បា​ល​​​និ​ង​​ម​ន្ត្រី​​​រប​ស់​ខ្លួ​ន ​​មា​ន​កា​រ​​ទ​ទួ​ល​ខុ​ស​ត្រូ​វ​​​ក្នុង​​​ភា​ព​ជា​​ម្ចា​ស់​​​ក្នុ​ង​កា​រ​​​បំពេ​ញ​​​តួ​នា​ទី​​និ​ង​​​ភា​រ​កិច្ច​​​រ​ប​ស់​ខ្លួ​ន​​លើ​​​កា​រ​ការ​ពា​រ​​​និ​ង​​អ​ភិ​រ​ក្ស​​ធ​ន​ធា​ន​ធម្ម​ជា​តិ ​​ដោ​យ​​​ឈ​រ​​​នៅលើ​​​មូ​ល​ដ្ឋា​ន​​​ច្បា​ប់​​ជា​​​ធ​រ​មាន​​។​ ​ជា​មួយ​​​ម​ន្ត្រី​​​ឧ​​ទ្យា​​​នុ​​​រក្ស​​​ចំ​នួ​ន ​១​២​៦​០ ​នា​ក់​​​រ​បស់​ខ្លួ​ន​ ​ក្រ​សួ​ងប​រិ​ស្ថា​ន​​​បា​ន​​ស​ហ​កា​រ​​​ជា​មួយ​​​ក​ម្លាំ​ង​​មា​ន​​​សម​ត្ថ​កិ​ច្ច​​ពា​ក់ព័​ន្ធ​​​ចុះ​​ល្បា​ត​​​និ​ង​​ទ​ប់​ស្កា​ត់​​​បទ​ល្មើ​ស​​​ធ​ន​ធាន​​​ធ​ម្ម​ជា​តិ​​នៅ​ក្នុ​ង​​​តំ​ប​ន់កា​រ​ពា​រ​ធ​ម្ម​ជា​តិ ​និ​ង​​​រ​បៀ​ង​​អ​ភិ​រ​ក្ស​​ជី​វៈ​ច​ម្រុះ​​​ទាំ​ង ​៧​៥​ ​កន្លែ​ង ​​ដែ​ល​មា​ន​​​ផ្ទៃ​ដី​​​សរុ​ប​ ​៧​,​៣​​​លាន​​​ហិ​ក​តា​​​។​

​តា​ម​​​របាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា រយៈពេល ៦ ខែ​ឆ្នាំ​២០២១ ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត​នៅក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​បាន​ចំនួន ១៤.៤២២ លើក​ក្នុង នោះបាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន ៤.២៣៨ ករណី​។ ក្នុងចំណោម​បទល្មើស ទាំងនោះ បានធ្វើ​ការពិន័យ​អន្តរការណ៍​ចំនួន ៥១១ ករណី និង​បាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ តុលាការ​បាន​ចំនួន ៥១៥ ករណី​ដែល​ករណី​ភាគច្រើន​ទាក់ទង​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ក្នុង​តំបន់​អភិរក្ស​ដោយ​ខុសច្បាប់ កា​រប​កាប់បំផ្លាញ​ឈើ ការ​បរបាញ់​សត្វ​ជាដើម​។ ទិន្នន័យ​នេះ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០​។

ក្រសួង​ក៏បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​រឹបអូស​រណា​យន្ត​បាន​ចំនួន ២.៤៦២ គ្រឿង ដកហូត​រថយន្ត​ចំនួន ១៨២ គ្រឿង គោយន្ត​ចំនួន ៣០៨ គ្រឿង ម៉ូតូ​ចំនួន ៣៣៦ គ្រឿង ត្រាក់ទ័រ​ចំនួន ២៤ គ្រឿង ឈើ​ចំនួន ១.២៦០​ម៉ែត្រគូប​។ ជាមួយគ្នានេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចំនួន ២៥.៥៩៦ អន្ទាក់ និង​កាំភ្លើង​កែច្នៃ​ចំនួន ៣៤៨ ដើម​។​

ក្រសួងបរិស្ថាន បញ្ជាក់ថា​បទល្មើស​ធន​ធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់ការពារធម្មជាតិ​លែង​កើតមាន​ទៀតហើយ តែ​នៅមាន​បទល្មើស​ទ្រុងទ្រាយ​តូចៗ​កើតឡើង​ដែល​សមត្ថកិច្ច​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាននិងកំពុង​បន្ត​អនុវត្ត​ច្បាប់​ដោយ​ការទទួលខុសត្រូវ​។ ក្រសួងបរិស្ថាន​នឹង​បន្ត​បេសកកម្ម​របស់ខ្លួន​ប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់​និង​វិជ្ជាជីវៈ​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។​

ក្រសួង​ថា នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន សហគមន៍​តំបន់​ការពារ ធម្មជាតិ និង​អង្គការ​ដៃគូ​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រប់ភាគី​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធាន ធម្មជាតិ​ប្រកបដោយ​ភាពស្មោះត្រង់ និង​គោរព​តាម​នីតិវិធី​ច្បាប់​។ ទន្ទឹមនឹង​ការ​អនុ វត្ត​ច្បាប់ ក្រសួងបរិស្ថាន​បាននិងកំពុង​អនុវត្ត​នូវ​គោលនយោបាយ​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន ផ្តល់ ជម្រើស​មុខរបរ​ថ្មី​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ដើម្បី​ផ្តល់​ចំណូល​ជា ប្រចាំ​សម្រាប់​ការរស់នៅ​របស់​ពលរដ្ឋ​តាមរយៈ​ការផ្សារភ្ជាប់​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ ការបង្កើន​ការចិញ្ចឹម​សត្វ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​។

ក្រោម​សុខសន្តិភាព​ពេញលេញ កម្ពុជា​មានឱកាស​ពេញលេញ​ក្នុងការ​គិតគូរ​រៀបចំ​ការអភិរក្ស​ធន​ធាន​ធម្មជាតិ​របស់ខ្លួន​។ ដោយសារតែ​ការការពារ​និង​អភិរក្ស​មាន​ភាពល្អប្រសើ​រ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបាន​ការពារ​បាន​ល្អប្រសើរ កម្ពុជា​បានទទួល​ជោគជ័យ​លើ​ការលក់​ឥណទាន​កាបូន​នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ​ក្រោម​ទិស​ស្លោក «​រក្សា​ឈើ​ឈរ​ដើម្បី​លក់​ឥណទាន​កាបូន​»​។ សត្វព្រៃ​ត្រូវបាន​ថែរក្សា​ការពារ​បានល្អ​ប្រសើរ​។ ស្ថានភាព​ជីវភាព​ពលរដ្ឋ​នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ​ចាប់ផ្តើម​មាន​ភាពល្អប្រសើ​រ​ផ្សារភ្ជាប់​នឹង​ទេសចរណ៍ធម្មជាតិ និង​ជម្រើស​ថ្មី​ក្នុង​មុខរបរ​របស់ខ្លួន​៕

Leave a Reply

Your email address will not be published. Required fields are marked *